ល្បែងភ្នាល់​បាល់ និងកន្ទុយលេខជា​ច្រើន​កន្លែង​បើក​លេង​យ៉ាង​រលូននៅ​ប៉ោយ​ប៉ែ​ត

ក្រុង​ប៉ោយ​ប៉ែ​ត ៖ បន​ល្បែងភ្នាល់​បាល់​តាម​អ៊ិ​ន​ធឺ​ណែ​ត (​អន​ឡាញ​) ជា​ច្រើន​កន្លែង​ស្ទើរតែ​រាប់​មិន​អស់ ត្រូវ​បាន​គេ​បើក​លេង​យ៉ាង​រលូន នៅ​តំបន់​ជាយ​ដែនកម្ពុជា ថៃ ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​ពេល​ដែល​សមត្ថកិច្ច​ជំនាញ​ពាក់​ព​ន្ឋ័​ឈរជើង​នៅ​មូល​ដ្ឋា​សម្ងំ​ដេក​លក់ ឬ​ក៏​ធ្វើ​ជា​មិនឃើញ និង​មានការ​បង្ក្រាប​ឲ្យ​ស្រប​តាម​យុ​ទ្ឋ​សាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឡើយ​។

តាម​ប្រភព​បាន​រាយការណ៍​ថា បន​ល្បែងភ្នាល់​បាល់ តាម​អ៊ិ​ន​ធឺ​ណែ​ត​អន​ឡាញ​​ ​មាន​ទីតាំង​ក្នុង​ទីប្រជុំជន​ប៉ោយ​ប៉ែ​ត​មាន​ទី​១, ៩៩net នៅ​ខាងត្បូង​ផ្សារ​ត្រី ទល់មុខ​ហាង​លក់​ទូរ​សព្ទ័​(​ឈួ មាន​ហេង​) ទី​២, (​យីហោ​EN JOY ៧៨៩ net) ជាប់​ហាង​នំ​បុ័ង ផ្លូវ​ដើម​ពុទ្រា​, ទី​៣ យីហោ​ឡាក់​គី​៩៩៩ នៅ​ជាប់​ពី​ខាងត្បូង​បា​រ៉ា​ស់​នគរបាល​អន្តោប្រវេសន៍​ផ្លូវ​ដើម​ពុទ្រា នៅ​ម្តុំ​ផ្ទះសំណាក់​ផ្កាយ​៣, និង​មាន​ទីតាំង​ជា​ច្រើន​កន្លែង​ទៀត នៅ​ប្លុក​កាស៊ីណូ ហ្គោ​ឌិន​ក្រោ​ន និង​កាស៊ីណូ​ផ្កាយ​៥ ស្ទើ​តែ​រាប់​មិន​អស់​ផង​ដែរ ។

ដោយឡែក​ល្បែង​(​កន្ទុយលេខ​) វិញ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​មេ​ឆ្នោត​ធំ ដុះ​ស្លែ​ចំនួន​២​រូប​១,​ឈ្មោះ​សំ ហេង មាន​តួនាទី​ជា​អនុប្រធាន​ភូមិបាល ស្រុក​អូរ​ជ្រៅ ដែល​មាន​រហ័ស​នាម​៦៣ និងទី​២,​ឈ្មោះ​ប្រុស មាន​រហ័ស​នាម​០១ មេ​ឆ្នោត​ធំ​ទាំង​២​នាក់​នេះ ​ត្រូវជា​បងប្អូន ថ្លៃ និង​គ្នា មាន​អា​ស័​យ​ដ្ឋា​ននៅ​ជាប់​ពី​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​បាន​បន្ត​ថា មេ​ឆ្នោត​បាន​ពង្រាយ​កូនកញ្ច្រែង​ដាក់​តុ​តាំង​លក់​តាម​ផ្ទះ និងតាម​ទីផ្សារពាសពេញ​ក្នុង​អាណាចក្រ​ជាយ​ដែនកម្ពុជា ថៃ ក្រុង​ប៉ោយ​ប៉ែ​ត នេះ​តែ​ម្តង ។

ដោយ​គេ​ពុំដែល​ឃើញ​អស់លោក​អាជ្ញាធរ មាន​សមត្ថកិច្ច​ជំនាញ ប៉ូលិស និងប៉េ​អឹ​ម ដែល​ឈរជើង​នៅ​ក្នុ​ច​តំបន់​នេះ​ចាត់វិធានការ​បង្ក្រាប​ម្តងណា​ឡើយ ។ ពោល​គឺ​ពួក​គេ​សម្ងំ​ចាំតែ​ទទួលយក​លាភសក្ការៈ ពី​មេបន​ល្បែង​ទាំ​នោះ​ដើម្បី​យក​ទៅ​ធ្វើ​មាន ធ្វើ​បាន ជា​ផល​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ ។

លោក​សិ​ទ្ឋ ឡោះ ស្នងការ​រង​ខេត្តបន្ទាយមានជ័យ ទទួល​ផែន​ព្រំ​ទណ្ឌ ធ្លាប់​បាន​ឆ្លង​ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌មាន​តាម​បណ្តាញ​ប្រ​ព​ន្ឋ័​វើ​សអាប់​ឲ្យ​ដឹង​ថា ជុំវិញ​បញ្ហា​បទល្មើស​បន​ល្បែង​ដែល​កើត​មាននៅ​ក្នុង​តំបន់​ជាយ​ដែនកម្ពុជា ថៃ ក្រុង​ប៉ោយ​ប៉ែ​ត នោះ លោក​នឹង​ចាត់ចែង​ឲ្យ​លោក​វរសេនីយ៍​ត្រ​អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត ចាត់វិធានការ​បង្ក្រាប​ផង​ដែរ ។ តែ​រហូត​មក​ដល់​ពេល​នេះ​ ការ​អះអាង​របស់​លោកស្នងការ​រង​ខេត្ត សិ​ទ្ឋ ឡោះ មាន​រយៈ​ពេល​ជិត​១​ខែ​មក​ហើយ គេ​នៅ​តែ​សង្កេត​ឃើញ​បន​ល្បែង​ទាំងនោះ​បន្ត​បើក​ដំណើរការ​លេង​យ៉ាង​រលូន​ ២៤​ម៉ោង លើ​២៤​ម៉ោង ដដែល ។

ជុំវិញ​បញ្ហា​ទាំងអស់​អស់​ខាងលើ​ប្រជា​ព​រដ្ឋ​នៅ​ជាយ​ដែនកម្ពុជា ថៃ ក្រុង​ប៉ោយ​ប៉ែ​ត បាន​នាំ​គ្នា​មានការ​ព្រួយបារម្ភយ៉ាង​ខ្លាំង​ចំពោះ​បញ្ហា សុវត្ថិភាព និង​សន្តិសុខ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ។

ចាំ​មើល​សមត្ថកិច្ច​ជំនាញ បន្ត​ដេក​លក់​ទៀត ឫ​យ៉ាងណា ខណៈ​កាលពី​ថ្ងៃ​ទី​១៥ ធ្នូ ម្សិលមិញ សម្តេច​ក្រឡាហោម ស ខេ​ង បាន​ព្រមាន​ដក​តំណែង​ស្នងការ​រាជធានី​ខេត្ត ដែល​កើត​មាន​អំពើ​ឆក់​ប្លន់​នោះ ៕