ម្ចាស់​បទ Hello​ ប្រាប់​ពី​គន្លឹះ​ធ្វើ​ឲ្យ​គីឡូ​នាង​ស្រក​

​ម្ចាស់​បទ​ចម្រៀង Hello ដ៏​ល្បី​ពាសពេញ​ពិភពលោក នាង Adele បានបង្ហាញ​ប្រាប់​ពី​គន្លឹះ​ដែល​ធ្វើ ឲ្យ​នាង​ស្រក​ទម្ងន់​យ៉ាង​ឆាប់រហ័ស ។​

ម្ចាស់​បទ Hello​ ប្រាប់​ពី​គន្លឹះ​ធ្វើ​ឲ្យ​គីឡូ​នាង​ស្រក​

គេ​បានកត់សម្គាល់​ឃើញថា នាង​ស្រកសាច់​ជាង​មុន​ច្រើន បន្ទាប់ពី​នាង​បាន​ឡើង​ច្រៀង​ក្នុង​កម្មវិធី The X Factor វគ្គ​ផ្តាច់ព្រ័ត្រ​កន្លងទៅនេះ ។ តារាចម្រៀង​វ័យ ២៧ ឆ្នាំ​រូបនេះ​ក៏បាន​ប្រាប់​ពី​អាថ៌កំបាំង ដែល​ធ្វើ​ឲ្យ​រូបរាង​នាង​ប្លែក​ដែរ គឺ​នាង​បាន​កាត់ចោល​នូវ​ការផឹក​ទឹកតែ ។ នាង​បាន​ប្រាប់ថា នាង​បាន​ឈប់​ផឹក​ទឹកតែ​ទៀតហើយ ព្រោះ​វា​ធ្វើ​ឲ្យ​នាង​ត្រូវ​ផឹក​ស្ករ​ដល់​ទៅ ២០ ស្លាបព្រា ដោយសារតែ​រាល់ថ្ងៃ​នាង​ត្រូវ​ផឹក​ទឺ​ក​តែ ១០ កែវ ហើយ​រាល់ពេល​ផឹក​គឺ​ត្រូវការ​ស្ករ ២ ស្លាបព្រា ។ ការធ្វើ​បែបនេះ​ពិតជា​អាចជួយ​ឲ្យ​នាង​ស្រក​ទម្ងន់​បាន​យ៉ាង​លឿន ទោះបីជា​នាង​មិនសូវ​ចូលចិត្ត​ហាត់ប្រាណ​ក៏ដោយ ។​

ម្ចាស់​បទ Hello​ ប្រាប់​ពី​គន្លឹះ​ធ្វើ​ឲ្យ​គីឡូ​នាង​ស្រក​

គួរ​បញ្ជាក់ដែរថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ កេរ្តិ៍ឈ្មោះ​នាង​បាន​កើន​ឡើងជា​លំដាប់ ដោយសារតែ​បទ​ចម្រៀង Hello ហើយ​ប្រសិនបើ​ប្រិយមិត្ត​អ្នកអាន​ពុំទាន់​បាន​ទស្សនា​បទ​នេះ​ទេ សូម​ទស្សនា​បទ​នេះ​នៅ​ខាងក្រោម ៖ថា​វរិ​ទ្ធ​

ម្ចាស់​បទ Hello​ ប្រាប់​ពី​គន្លឹះ​ធ្វើ​ឲ្យ​គីឡូ​នាង​ស្រក​

ម្ចាស់​បទ Hello​ ប្រាប់​ពី​គន្លឹះ​ធ្វើ​ឲ្យ​គីឡូ​នាង​ស្រក​