ផលិតផល​ក្នុងស្រុក​សរុប​រដ្ឋ​អាស៊ាន​ណា​មាន​ទំហំ​តូច​ជាងគេ​?

​ផលិតផល​ក្នុងស្រុក​សរុប​(GDP) គឺជា​កត្តា​មួយ​ដែល​អាច​កំណត់​ពី​ទំហំ​និង​ស្ថានភាព​សេដ្ឋកិច្ច ព្រោះ​វា​សំដៅលើ​ទំហំ​នៃ​ការផលិត​ទំនិញ និង​សេវាកម្ម​របស់​ប្រទេសមួយ​។ ដោយ​ភ្ជាប់​ជាមួយ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ចុងឆ្នាំ ២០១៥ ដែល​នឹង​បើក​ឲ្យ​មាន​ចលនា​លំហូរ​ទំនិញ សេវាកម្ម និង​ការវិនិយោគ  ផលិតផល​ក្នុងស្រុក​នេះ ក៏​អាច​បង្ហាញ​ពី សក្តានុពល និង​ទំហំ​សេដ្ឋកិច្ច​របស់​រដ្ឋ​អាស៊ាន​។ គេ​ឃើញ​មានការ​លើកឡើងថា ទំហំ​សេដ្ឋកិច្ច​កាន់តែ​ធំ វា​ក៏​ជា​កត្តា​ដែល​ទាក់ទាញ​អ្នកវិនិយោគ​ឲ្យ​មក​ដាក់ទុន​រកស៊ី​កាន់​តែ​ច្រើន​ផងដែរ​។

​បើ​យើង​ក្រលេកមើល​ផលិត​នៅក្នុង​ស្រុក​នីមួយៗ​របស់​រដ្ឋ​អាស៊ាន​វិញ យើង​អាច​វាយតម្លៃថា រដ្ឋ​អាស៊ាន​នៅមាន​គម្លាត​ពីគ្នា​ឆ្ងាយ​នៅឡើយ​។ នេះ​ក៏ដោយ​សារ​កត្តា​ប្រជាជន និង​សមត្ថភាព​ក្នុង​ការផលិត​ជារួម​។ ខាងក្រោម​នេះ គឺជា​ទំហំ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់រ​ដ្ឋ​អាស៊ាន ដែល​បាន​ដកស្រង់​ចេញ​របាយការណ៍​ធនាគា​រ​ពិភពលោក​ឆ្នាំ​២០១៤ ។

១. ឥណ្ឌូនេស៊ី ៨៨៨.៥ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​
២. ថៃ ៣៧៣.៨ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក
៣. ម៉ាឡេស៊ី ៣២៦.៩ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​
៤. សិង្ហ​បុរី ៣០៧.៩ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក
៥. ហ្វីលីពីន ២៨៤.៦ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​
៦. វៀតណាម ១៨៦.២ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក 
៧. មី​យ៉ាន់​ម៉ា ៦៤.៣៣ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​
៨. ព្រុយ​ណេ ១៧.២៦ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​
៩. កម្ពុជា ១៦.៧១ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក
១០. ឡាវ ១១.៧៧ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ៕