ជិត​ដាច់​ឆ្នាំ​ចាស់ ផ្លាស់​ឆ្នាំ​ថ្មី ធ្វើ​ឲ្យ​រាសី គឹម ស៊ីវ​ឡា​ម មាន​សន្ទុះ​ខ្លាំង​ក្នុង​ការងារ​សិល្បៈ​

ជិត​ដាច់​ឆ្នាំ​ចាស់ ផ្លាស់​ឆ្នាំ​ថ្មី ធ្វើ​ឲ្យ​រាសី គឹម ស៊ីវ​ឡា​ម មាន​សន្ទុះ​ខ្លាំង​ក្នុង​ការងារ​សិល្បៈ​

​រាជធានី​ភ្នំពេញ : កូ​ឡាប​មួយទង​ដែលមាន​ដើមកំណើត​ពី​ខេត្តបាត់ដំបង និង​ពេញវ័យ​នៅ​ទីក្រុង​ភ្នំពេញ បាន​តស៊ូ​អស់​រយៈពេល​ជាង​២​ឆ្នាំ តាមរយៈ​ទេពកោសល្យ និង​រូប​សម្រស់​ដ៏​ស្រស់ត្រកាល បានធ្វើ​ឲ្យ​តារា​សម្តែង និង​បង្ហាញ​ម៉ូដ កញ្ញា គឹម ស៊ីវ​ឡា​ម ហៅ កា​កា ដណ្តើមបាន​នូវ​ទីផ្សារការងារ​កាន់តែច្រើន​នា​ចុងឆ្នាំ​២០១៥​ប្រៀប​ដូច​បុប្ផា​ដែល​កំពុង​ត្រូវ​ទឹកសន្សើម។​

 

​ក្រោយ​ប្រឡូក​ចូល​វិថី​សិល្បៈ​នា​ចុងឆ្នាំ​២០១៣ តារា​វ័យ​១៨ ឆ្នាំ កា​កា ហាក់​មាន​ទីផ្សារការងា​រ​សិល្បៈ​កាន់តែ​ច្រើនឡើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គួរ​ឲ្យ​កត់សម្គាល់​នេះ ក៏​ដោយសារតែ​រូ​បស​ម្ជ​ស្ស​ដ៏​ស្រស់​សោភា ប្រកប​ដោយមាន​មន្ត​ស្នេហ៍​ពី​ធម្មជាតិ រួមផ្សំ​ជាមួយ​ទេព​ស​ល្យ​ដ៏​ប៉ិនប្រសប់​មិន​ចាញ់​តារា​ជើងចាស់ និង​ការតស៊ូ​ដោយ​ក្តី​ស្រឡាញ់​ដ៏​ឥត​គណនា​លើ​វិស័យ​មួយ​នេះ​ជាហេតុ​ធ្វើ​ឲ្យ ស៊ីវ​ឡា​ម ទទួលបាន​នូវ​ការគាំទ្រ​ដ៏​លើសលុប និង​ការចាប់អារម្មណ៍​មិនអាច​រំលង​បាន​ពី​បណ្តា​ផលិតករ​នានា បើ​ធៀប​ទៅនឹង​មិត្ត​រួម​អាជីព​ស្រករ​នាង​។​

 

​រាល់​ភាពជោគជ័យ​ទាំងនេះហើយ ដែល​ធ្វើ​ឲ្យ​នាង​មាន​កម្លាំងចិត្ត​យ៉ាង​មុតមាំ ឈរលើ​សង្វៀន​សិល្បៈ​ដែល​ប្រកបដោយ​ការប្រកួតប្រជែង​មួយ​នេះ ដោយ​នាង​បាន​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទើប​ញ៉ាំង​ចិត្ត​នាង​ឲ្យ​កាន់តែ​ស្រឡាញ់​សិល្បៈ​ជាពិសេស​នៅ​ចុងឆ្នាំ​២០១៥ នេះ​តែម្តង​។​

 

​សមិទ្ធិផល​ផល​សិល្បៈ​របស់​នាង​រួមមាន ការសម្តែង​កាយវិកា​ខារ៉ាអូខេ​ជាច្រើន​បទ​ឱ្យ​បណ្តា​ផលិតកម្ម​ធំៗ រួមមាន ផលិតកម្ម​ថោ​ន ផលិតកម្ម M ជាដើម ដូចជា ក្នុងនោះ មានដូចជា​បទ “ អូន​ទេ​ជា​អ្នក​ឈឺ​ខ្លាំង​” ច្រៀង​ដោយ​យ៉ាង​ដា បទ “ លង់​ស្នេហ៍​សុភាពបុរស “ ច្រៀង​ដោយ អែម​មី -​ល​-​។ រីឯ​ការដើរ​ម៉ូដ​វិញ ស្ទើរតែ​គ្រប់​កម្មវិធី​តូចធំ តែងតែ​មានមុខ​កញ្ញា​ជានិច្ច​។ លើសពីនេះ គឺ​ម ស៊ីវ​ឡា​ម ក៏​លេចមុខ​ក្នុង​ស្ព​តពា​ណិ​ជម្ម​ផ្សេងៗ​ដូចជា ស្ព​ត​ទឹក​ផ្លែឈើ យ៉ូ​ស ជាដើម​។​

 

​ចំណែក​រឿង​បេះដូង​វិញ របស់ កញ្ញា គឹម​ស៊ីវ​ឡា​ម​វិញ តារា​ដែល​សម្រស់​ដ៏​ផូ​ផង់​រូបនេះ នាង​បាន​បញ្ជាក់ថា ពុំទាន់​មាន​សង្សារ​នៅឡើយ​ទេ តែ​ផ្ទុយ​វិញ អ្នក​ដែល​តាម​ស្រឡាញ់​តារា​ដ៏​មាន​មន្ត​ស្នេហ៍​រូបនេះ ក៏​ប្រហែលជា​មិនតិច​នាក់​ដែរ​។ ចំពោះ​គោលបំណង​ទៅ​អនាគត​នាង​ចង់​បើក​ភោជនីយដ្ឋាន និង​ហាង​លក់​សំលៀកបំពាក់​៕

ជិត​ដាច់​ឆ្នាំ​ចាស់ ផ្លាស់​ឆ្នាំ​ថ្មី ធ្វើ​ឲ្យ​រាសី គឹម ស៊ីវ​ឡា​ម មាន​សន្ទុះ​ខ្លាំង​ក្នុង​ការងារ​សិល្បៈ​ ជិត​ដាច់​ឆ្នាំ​ចាស់ ផ្លាស់​ឆ្នាំ​ថ្មី ធ្វើ​ឲ្យ​រាសី គឹម ស៊ីវ​ឡា​ម មាន​សន្ទុះ​ខ្លាំង​ក្នុង​ការងារ​សិល្បៈ​ ជិត​ដាច់​ឆ្នាំ​ចាស់ ផ្លាស់​ឆ្នាំ​ថ្មី ធ្វើ​ឲ្យ​រាសី គឹម ស៊ីវ​ឡា​ម មាន​សន្ទុះ​ខ្លាំង​ក្នុង​ការងារ​សិល្បៈ​

ជិត​ដាច់​ឆ្នាំ​ចាស់ ផ្លាស់​ឆ្នាំ​ថ្មី ធ្វើ​ឲ្យ​រាសី គឹម ស៊ីវ​ឡា​ម មាន​សន្ទុះ​ខ្លាំង​ក្នុង​ការងារ​សិល្បៈ​