ឪពុក​របស់​តារា​សម្ដែង​​ហុងកុង Bosco Wong បាន​បាត់បង់​ជីវិត​


ឪពុក​របស់​តារា​សម្ដែង​​ហុងកុង Bosco Wong បាន​បាត់បង់​ជីវិត​

កាល​ពី​ម្សិលមិញ តារា​សម្ដែង​ប្រុស​ហុងកុង Bosco Wongបាន​ប្រកាស​លើ​បណ្ដាញ​ Weibo របស់​ខ្លួន​ថា លោក​ឪពុក​របស់​លោក​បាន​ទទួល​មរណភាព​ហើយ ដោយ​ជំងឺ​មហារីក​សួត ក្នុង​អាយុ​៧២​ឆ្នាំ។

 

​ឪពុក​​របស់ Bosco Wong មាន​ឈ្មោះ​ថា Wong។ លោក​បាន​ស្លាប់​ភ្លាម​ៗ​ក្រោយ​ជំងឺ​បាន​រើ​ឡើង​។ លោក ​Wong បាន​ពិនិត្យ​រក​ឃើញ​ជំងឺ​មហារីក​សួត​តាំង​ពី​៣​ឆ្នាំ​មុន ហើយ​ក៏​បាន​ទៅ​ព្យាបាល​ភ្លាម​ៗ​ផង​ដែរ។ ប៉ុន្តែ​កាល​ពី​មួយ​ឆ្នាំ​មុន លោក​តា​បាន​លាប់​ជំងឺ​ឡើងវិញ និង​​ត្រូវ​បញ្ជូន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​Union Hospital មួយ​រយៈ។

 

ឪពុក​របស់​តារា​សម្ដែង​​ហុងកុង Bosco Wong បាន​បាត់បង់​ជីវិត​

 

កាល​ពី​ព្រឹក​​ថ្ងៃ​សៅរ៍ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែ ធ្នូ លោក​Wong ត្រូវ​បាន​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យWah Eastern ​ជា​បន្ទាន់ បន្ទាប់​ពី​លោក​ប្រាប់​ថា​មិន​ស្រួល​ក្នុង​ខ្លួន។ គ្រាន់​តែ​ដឹង​ដំណឹង​លោក​ឪពុក​មិន​ស្រួល​ តារា​សម្ដែង​វ័យ​៣៥​បាន​ចាកចេញ​ពី​ទីក្រុង Hangzhou មក​ហុងកុង​ ស្រ​បពេល​ជិត​ដល់​ថ្ងៃ​​គេ​ប្រារព្ធ​កម្មវិធី​ពាន​រង្វាន់​ធំ​ប្រចាំ​ឆ្នាំ​របស់​ស្ថានីយ​ទូរទស្សន៍​ហុងកុង TVB។

 

នៅ​ថ្ងៃ​អាទិត្យ​ទី ១៣ ខែ ធ្នូ​គឺ​ជា​ថ្ងៃ​កំណើត​គម្រប់​៣៥​ឆ្នាំ​របស់ Bosco Wong។ តារា​ប្រុស​ក្នុង​រឿង​ “Turning Point 2” បាន​ជូនពរ​ឲ្យ​អ្នកមានគុណ​ទាំង​ពីរ​របស់​គេ​មាន​សុខភាព​ល្អ។ ក្រោយមក Bosco បាន​ហោះ​ទៅ​ទីក្រុង Hangzhouវិញដើម្បី​ថត​រឿង​ភាគ​ថ្មី​ចំណងជើង​ថា “We Are the Best” ប៉ុន្តែ​គេ​ក៏​បាន​ត្រលប់​មក​វិញ​បន្ទាប់​ពី​​ទទួល​ដំណឹង​ថា ឪពុក​ស្លាប់​កាល​ពី​ថ្ងៃ​អង្គារ៕

 

ឪពុក​របស់​តារា​សម្ដែង​​ហុងកុង Bosco Wong បាន​បាត់បង់​ជីវិត​

 

ចុចអាន៖តារា​សម្ដែង​វ័យ​ក្មេង​កូរ៉េ​បាត់​បង់​ជីវិត​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  jaynestars