មុន្នីនាថ & ដាលីស ត្រាំ​ទឹក​មួយ​យប់​ទល់​ភ្លឺ​ក្នុង​រឿង “ខ្មោច​ទឹក”


មុន្នីនាថ & ដាលីស ត្រាំ​ទឹក​មួយ​យប់​ទល់​ភ្លឺ​ក្នុង​រឿង “ខ្មោច​ទឹក”

តារា​សម្តែង នី​ មុន្នី​នាថ រួម​ទាំង​ ភិន សុ​ដាលីស ថ្លែង​ពី ផល​វិបាក​ក្នុង​រឿង “ខ្មោច​ទឹក”​ គឺ​ឈុត​ខ្លះ​ពួកគេ​ត្រូវ​ត្រាំ​ទឹក​តាំង​ពី​យប់​ទល់​ភ្លឺ​ក៏​មា​ន​។ ពួកគេ​ថ្លែង​ក្នុង​ថ្ងៃ​សម្ពោធ​រឿង​ “ខ្មោចទឹក” កាល​ពី​ម្សិល​មិញ​នៅ​រោង​ភាព​យន្ត​លេជិន​ទួលគោក។

 

មុន្នីនាថ ថ្លែង៖” រឿង​ដែល​ពិបាក​សម្រាប់​ខ្ញុំ​​ គឺ​ថត​នៅ​ក្នុង​ទឹក​ព្រោះ​ខ្ញុំ​អត់​ចេះ​ហែល​ទឹក​ ម្យ៉ាង​ប្លង់​សម្បូរ​នៅ​ក្នុង​ទឹក​ ត្រូវ​សើម​ខ្លួន​រហូត​ដែរ​បង​ មួយ​ទៀត​មាន​ជិះ​ខ្សែ​រ៉ត​ ពេល​យប់​ ធ្វើ​ឲ្យ​ពិបាក​ទាំង​ខ្ញុំ​ និង​ក្រុម​ការងារ​”។

 

ដួង ម៉ានិច ៖ ​ស្នេហា​ខ្ញុំ​ទុក​​​ឲ្យពេលវេលា ​និង​និស្ស័យ​សម្រេចចុះ

 

មុន្នីនាថ & ដាលីស ត្រាំ​ទឹក​មួយ​យប់​ទល់​ភ្លឺ​ក្នុង​រឿង “ខ្មោច​ទឹក”

 

 (មុន្នីនាថ និង សុដាលីស)

រី​ឯ​ ដាលីស ក៏​មិន​ខុស​អី​ពី​ មុន្នី​នាថ​ប៉ុន្មាន​ដែរ នាង​ថ្លែង​ថា៖ “ការ​សម្ដែង​មិន​សូវ​លំបាក​ទេ ប៉ុន្តែ​មាន​ឈុត​ខ្លះ ​នាង​ត្រូវ​នៅ​ក្នុង​ទឹក​រហូត សូម្បី​មក​ដល់​លើ​គោក​ហើយ ​ក៏​នៅ​តែ​​ចាក់​ទឹក​ដែរ​ ព្រោះ​​រឿង​ទាក់​ទង​នឹង​ទឹក​ច្រើន”។

 

រឿង​ “ខ្មោច​ទឹក” ជា​ស្នាដៃ​និពន្ធ​ដោយ​ចាង​ហ្វាង​ផលិត​កម្ម​​មហាហង្ស​លោក អ៊ិន​ សុ​ភិន​។ លោក បាន​ប្រាប់​ឲ្យ​ដឹង​ថា​ រឿង​នេះ​ជួប​ការ​លំបាក​ដែរ​ ដោយសារ​ការ​ចេញ​ថត​ដំបូង​ បាន​៥០% ត្រូវ​​កាត់​ចោល​ ព្រោះ​មាន​បញ្ហា​​ពាក់​ព័ន្ធ​នឹង​ទឹក​ទន្លេ។

 

មុន្នីនាថ & ដាលីស ត្រាំ​ទឹក​មួយ​យប់​ទល់​ភ្លឺ​ក្នុង​រឿង “ខ្មោច​ទឹក”

 

( អ៊ិន សុភិន ចាងហ្វាង​ផលិតកម្ម​មហាហង្ស)

លោក អ៊ិន សុភិន ថ្លែង​ឲ្យ​ដឹង​ថា​៖ “ រឿង​នេះ​ជួប​ការ​លំបាក​មួយ​ចំនួន​​ ព្រោះ​ត្រូវ​ថត​​២ដង ចេញ​ដំបូង​ ថត​បាន​៥០​%​ ទឹក​ទន្លេ​វា​ប្រែ​ជា​ខ្មៅ ចឹង​វា​ធ្វើ​ឲ្យ​ខុស​ប្លង់​គ្នា ​ដូច្នេះ​ទាម​ទារ​ឲ្យ​កាត់​ចោល​ថត​សារ​ថ្មី​”។
​​​​
អត្ថន័យ​នៃ​រឿង​នេះ​ទៀត​សោត តួ​ មុន្នី​នាថ ជា​នារី​ស្អាត​ម្នាក់​មាន​ស្វាមី​រួច​ហើយ ប៉ុន្តែ​មាន​ជន​ខិលខូច​ក្នុង​ភូមិ​២​នាក់​ដែល​ចូលចិត្ត​រក​រឿង​អ្នក​ស្រុក​ លួច​ស្រលាញ់​ ​និង​បាន​ចាប់​រំលោភ​នាង​ខណៈ​នាង​ជិះ​ទូក​លក់​ចាប់​ហួយ។​ ដោយ​ភាព​ភ័យ​ខ្លាច​ តួ​ស្រី​ ខំ​ប្រវេប្រវាការពារ​ខ្លួន​រហូត​ធ្លាក់​ទៅ​ក្នុង​ទឹក​ជុង​នឹង​ឈើ​ស្រួច​ស្លាប់​បាត់​ទៅ​។ នាង​បាន​កើត​ជា​ខ្មោច​ តាម​លង​បន្លាច​ជន​ខិលខូច​ទាំង​ពីរ​រួម​ទាំង​ស្រុក​ភូមិ​មួយ​ចំនួន​ផង​ដែរ។

 

សរុប​មក​ក្នុង​ឆ្នាំ​២០១៥ នេះ​ដែរ​ ចាងហ្វាង​មហាហង្ស​​បញ្ជាក់​ទៀត​ថា ផលិត​បាន​៥​រឿង​ ចំណែក​រឿង “ខ្មោចទឹក​”​ ជា​ស្នាដៃ​ផលិត​ដំបូង​គេ ប៉ុន្តែ​ ដោយ​សារ​មាន​បញ្ហា​តិចតួច ​ទើប​ត្រូវ​បញ្ចាំង​ក្រោយ​រឿង​មួយ​ចំនួន​ដែល​ចេញ​ថត​ក្រោយៗ​វិញ ដូចជា​រឿង “ខ្មោច​ថត​កុន” “អ្នក​នាង​ម្ចាស់​ឡឺកឺ​” ជា​ដើម។​ទាក់​ទិន​នឹង​ការ​ចំ​ណាយ រឿង “ខ្មោចទឹក” ​លោក​បាន​ប្រាប់​ថា​អស់​ប្រហែល​ខ្ទង់​ ជាង​៥ម៉ឺន​ ដុល្លារ។ ក្រោយ​បើក​សម្ពោធ​​ រឿង “ខ្មោច​ទឹក” មាន​ចាក់​បញ្ចាំង​ចាប់​​ពី​ថ្ងៃ​នេះ​ត​ទៅ​នៅ​រោងភាពយន្តនានា​នៅ​រាជធានី​៕

 

អឿ នរៈវិទ្យា ចូល​សិល្បៈ​មួយ​ប្រាវ​បើក​ហាង​ប្រើ​ទុន​ជិត៤ម៉ឺន​ដុល្លារ

 

សកម្មភាព​តារា​ចូលរួម​សម្ពោធ​រឿង “ខ្មោច​ទឹក​” កាល​ពី​ម្សិល​មិញ​៖

 

មុន្នីនាថ & ដាលីស ត្រាំ​ទឹក​មួយ​យប់​ទល់​ភ្លឺ​ក្នុង​រឿង “ខ្មោច​ទឹក”

 

មុន្នីនាថ & ដាលីស ត្រាំ​ទឹក​មួយ​យប់​ទល់​ភ្លឺ​ក្នុង​រឿង “ខ្មោច​ទឹក”

 

មុន្នីនាថ & ដាលីស ត្រាំ​ទឹក​មួយ​យប់​ទល់​ភ្លឺ​ក្នុង​រឿង “ខ្មោច​ទឹក”

 

មុន្នីនាថ & ដាលីស ត្រាំ​ទឹក​មួយ​យប់​ទល់​ភ្លឺ​ក្នុង​រឿង “ខ្មោច​ទឹក”

 

មុន្នីនាថ & ដាលីស ត្រាំ​ទឹក​មួយ​យប់​ទល់​ភ្លឺ​ក្នុង​រឿង “ខ្មោច​ទឹក”

 

មុន្នីនាថ & ដាលីស ត្រាំ​ទឹក​មួយ​យប់​ទល់​ភ្លឺ​ក្នុង​រឿង “ខ្មោច​ទឹក”

 

មុន្នីនាថ & ដាលីស ត្រាំ​ទឹក​មួយ​យប់​ទល់​ភ្លឺ​ក្នុង​រឿង “ខ្មោច​ទឹក”

 

មុន្នីនាថ & ដាលីស ត្រាំ​ទឹក​មួយ​យប់​ទល់​ភ្លឺ​ក្នុង​រឿង “ខ្មោច​ទឹក”

 

មុន្នីនាថ & ដាលីស ត្រាំ​ទឹក​មួយ​យប់​ទល់​ភ្លឺ​ក្នុង​រឿង “ខ្មោច​ទឹក”

 

៧ រឿង​​កក្រើក​សិល្បៈ​ខ្មែរ​ឆ្នាំ ២០១៥​នេះ

 

អត្ថបទ៖​ ថា ម៉ាលីដា