អ្នក​គាំទ្រ​ក្ដៅ​ចិត្ត​ពេល Miley Cyrus យក​ហ្វឺត​គូស​មុខ​ឆ្កែ

អ្នក​គាំទ្រ​ក្ដៅ​ចិត្ត​ពេល Miley Cyrus យក​ហ្វឺត​គូស​មុខ​ឆ្កែ

តារា​ចម្រៀង​វ័យ​ក្មេង​ចូល​ចិត្ត​ធ្វើ​រឿង​ប្លែក​ៗ Miley Cyrus ទើប​តែ​ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន​ទើស​ចិត្ត​សារ​ជា​ថ្មី​ ដោយសារ​​ទង្វើ​របស់​ខ្លួន។

 

អ្នក​គាំទ្រ​ក្ដៅ​ចិត្ត​ពេល Miley Cyrus យក​ហ្វឺត​គូស​មុខ​ឆ្កែ

 

កាល​ពី​ថ្ងៃ​អង្គារ​មុន​នេះ ​តារា​ចម្រៀង​អាមេរិក Miley Cyrus បាន​បង្ហោះ​រូបភាព​មួយ​ចំនួន​ទៅ​លើ​បណ្ដាញ​សង្គម Instagram របស់​ខ្លួន​ដែល​ក្នុង​នោះ​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​រូប ឆ្កែ​ឈ្មោះ Milky របស់ Miley ត្រូវ​នាង​ យក​ហ្វឺត​ខៀវ​គូស​លើ​មុខ។ អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​មិន​បន្ទោស​ទេ​បើ​ Miley ធ្វើ​អ្វី​ឆ្កួត​​ៗ​ទៅ​លើ​ខ្លួន​របស់​នាង តែ​នេះ​ជា​ទង្វើ​ដែល​ប៉ះ​ពាល់​ដល់​សត្វ​ចិញ្ចឹម​ទើប​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​បញ្ចេញ​មតិ​របស់​ខ្លួន។

 

ក្រោយ​ពេល​បាន​ឃើញ​រូប​ទាំង​នេះ អ្នក​គាំទ្រ​បាន​បញ្ចេញ​កំហឹង​ថា​តើ​ម្ចាស់​បទ “Wrecking Ball” ល្ងង់​ខ្លៅ​ឬ​យ៉ាង​ម៉េច​បាន​ធ្វើ​អំពើ​ដូចនេះ? ក៏​មាន​មនុស្ស​មួយ​ចំនួន​បញ្ចេញ​មតិ​ថា៖ “ថ្នាំ​លាប​ក្រចក​គឺ​អាច​មាន​ផល​អាក្រក់​ទៅ​ដល់​ឆ្កែ” និង “នាង​មិន​ស័ក្ដិសម​នឹង​ចិញ្ចឹម​សត្វ​នោះ​ទេ” ជាដើម។

 

Miley Cyrus បាន​ចិញ្ចឹម​ឆ្កែ​ពូជ Pit Bull នេះ​បាន​ប្រមាណ​ជា​មួយ​ខែ​ក្រោយ​ពេល​ឆ្កែ​ពីរ​ក្បាល​របស់​នាង​ឈ្មោះ Floyd និង Lila បាន​ស្លាប់​ទៅ៕

 

អ្នក​គាំទ្រ​ក្ដៅ​ចិត្ត​ពេល Miley Cyrus យក​ហ្វឺត​គូស​មុខ​ឆ្កែ

 

អ្នក​គាំទ្រ​ក្ដៅ​ចិត្ត​ពេល Miley Cyrus យក​ហ្វឺត​គូស​មុខ​ឆ្កែ

 

ចុចអាន៖Miley Cyrus បញ្ចេញ​កម្រង​រូប​បែក​ស្លុយ​មួយ​ស៊េរី​ទៀត​​នៅ​លើ​ឆាក

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail