ជប៉ុន​ផ្តល់​ជំនួយឥតសំណង​១,៥​លាន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​ប្រើប្រាស់​ក្នុង​គម្រោង​ប្រព័ន្ធ​នាំ​ផ្លូវ​ហោះហើរ និង​គ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស​ថ្មី​

​រាជធានី​ភ្នំពេញ​៖​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន (JICA) បានសម្រេច​ចុះហត្ថលេខា​សន្យា​ផ្តល់​ជំនួយឥតសំណង​ចំនួន ១,៥​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ប្រើប្រាស់​ក្នុង​គម្រោងការ​ពង្រឹងសមត្ថភាព ដើម្បី​ឈានទៅ​អនុវត្ត​ការប្រើប្រាស់ ប្រព័ន្ធ​នាំ​ផ្លូវ​ហោះហើរ និង​គ្រប់គ្រង​ចរាចរ​ផ្លូវអាកាស​ថ្មី តាម​ផ្កាយរណប​។​

​ពិធី​ចុះហត្ថលេខា​ប្រគល់​និង​ទទួល​នេះ​ប្រារព្វ​ធ្វើ​នៅ ទីស្តីការគណៈរដ្ឋមន្ត្រី នា​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ រវាង​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និង​លោក  Itsu Adachi ប្រធាន​អង្គការ JICA ប្រចាំ​ប្រទេស​កម្ពុជា ដោយមាន​ការចូលរួម​ជា​សាក្សី​ដោយ លោក Kumamaru Yuji ឯកអគ្គរដ្ឋទូត​ប្រទេស​ជប៉ុន ប្រចាំ​កម្ពុជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា និង​ថ្នាក់ដឹកនាំ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មន្ត្រី​ជំនាញ និង​តំណាង​ក្រុមហ៊ុន​វិស័យ​អាកាសចរណ៍​ក្នុងស្រុក​ជាច្រើន​នាក់​ទៀត​៕