រដ្ឋសភា​ចាប់​ផ្ដើម​ប្រជុំ​ពិភាក្សា​ច្បាប់​ចំនួន​៣​ដោយ​មាន​វត្តមាន​បក្ស​ប្រឆាំង

នៅ​ថ្ងៃ​ទី​១៦ ធ្នូ រដ្ឋសភា​ចាប់ផ្ដើម​ប្រជុំ​ពិភាក្សា​អនុម័ត​ច្បាប់​ចំនួន​៣ ដោយ​មាន​វត្តមាន​បក្ស​ប្រឆាំង​ចូលរួម បន្ទាប់​ពី​សមាជិក​សភា​បក្ស​នេះ​ពហិកា​មិន​ចូលរួម​ប្រជុំ ក្រោយ​មាន​ហិង្សា​វាយ​តំណាងរាស្ត្រ​កាល​ពី​ចុង​ខែ​តុលា​មក។

សេចក្ដី​ព្រាង​ច្បាប់​ទាំង​៣នេះ​រួមមាន សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​យល់​ព្រម​លើ​ពិធីសារ សម្រាប់​ធ្វើ​វិសោធនកម្ម​កិច្ច​ព្រមព្រៀង​ម៉ារ៉ាកេសេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង ស្ដីពី​ការ​បង្កើត​មជ្ឈមណ្ឌល​ជីវចម្រុះ​អាស៊ាន និង​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ

ក្នុង​កិច្ច​ប្រជុំ​នេះ​មាន​តំណាងរាស្ត្រ​១០១រូប ក្រោម​អធិបតីភាព​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ហើយ​ក៏​មាន​វត្តមាន​នាយករដ្ឋមន្ត្រី និង​អតីត​អនុប្រធាន​ទី​១​រដ្ឋសភា លោក កឹម សុខា​ផង​ដែរ។

កៅអី​អនុប្រធាន​ទី១​រដ្ឋសភា ៦២០
(ពី​ឆ្វេង) កៅអី​ទំនេរ​របស់​អនុប្រធាន​ទី១ រដ្ឋសភា រូប​ថត​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥ នៃ​កិច្ច​ប្រជុំ​លើក​ទី​៥រដ្ឋសភា ក្រោម​អធិបតីភាព​ប្រធាន​រដ្ឋសភា លោក ហេង សំរិន។ RFA/Rann Samnang

ចំណែក​កៅអី​អនុប្រធាន​ទី១​រដ្ឋសភា នៅ​មិន​ទាន់​មាន​សមាជិក​សភា​បក្ស​សង្គ្រោះជាតិ​រូប​ណា​ជំនួស​ឡើយ បន្ទាប់​ពី​សមាជិក​រដ្ឋសភា​បក្ស​ប្រជាជនកម្ពុជា ​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញ​ពី​តួនាទី​នេះ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។