ឪពុក និងកូនស្រី ត្រូវជនមិនស្គាល់មុខឆ្មក់ កាប់​ និងវាយ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់

កំពត ៖ អំពើឃាតកម្មមួយ ជនសង្ស័យ បានកាប់សម្លាប់ ជនរងគ្រោះជា ឪពុកបណ្តាលឲ្យស្លាប់ និងកូនស្រីរបួសធ្ងន់ កាលពីម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ចំណុចផ្ទះជន រងគ្រោះ ស្ថិតក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកំពង់ត្រាច ខេត្តកំពត។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាឪពុក ឈ្មោះផឹម ខន អាយុ៥៧ឆ្នាំ (ស្លាប់) និងកូនស្រី ឈ្មោះហ៊ុយ ធូ អាយុ៣៤ឆ្នាំ អ្នកទាំងពីរ រស់នៅ ភូមិ ឃុំខាងលើ។

មន្ត្រីនគរបាលស្រុកកំពង់ត្រាច បានឲ្យដឹងថា ជនរងគ្រោះ ត្រូវជនសង្ស័យឆ្មក់ចូលទៅធ្វើឃាត ដោយប្រើកាំបិតកាប់ និងវាយ បណ្តាលឲ្យជនរងគ្រោះជាឪពុកស្លាប់នៅនឹងកន្លែងកើតហេតុ និងកូនស្រីរបួសធ្ងន់ ក្រោយហេតុការណ៍ ត្រូវបានគេជួយសង្គ្រោះ ដឹកនាំយកទៅមន្ទីរពេទ្យ បង្អែកស្រុកកំពង់ត្រាច ។ ដោយឡែកខាងជនល្មើស សមត្ថកិច្ចមិនទាន់កំណត់បាននូវមុខ សញ្ញានៅឡើយទេ

មន្ត្រីដដែលបន្តថា ខាងជនរងគ្រោះធ្លាប់មានទំនាស់ជាមួយអ្នកភូមិជាមួយគ្នាកន្លងមក តាមការសន្និស្ថាន ជាបឋម នេះជាករណីឃតកម្មច្រើនជាង ហើយកម្លាំងសមត្ថកិច្ច ក៏បាន និងកំពុងតែធ្វើការស្រាវជ្រាវ ឲ្យលេចចេញជាករណីពិតប្រាកដ និងឈានទៅវែកមុខសញ្ញា ៕