អាជ្ញាធរជាតិ អប្សរាដោះស្រាយ បញ្ហាខ្វះទឹក ធ្វើកសិកម្មជូន ប្រជាពលរដ្ឋ

ភ្នំពេញ៖ លោកភឿន សុឃីម អនុប្រធាននាយកដ្ឋាន គ្រប់គ្រងទឹកនៃ អាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាជាមួយ មន្ត្រីជំនាញគ្រប់គ្រងទឹក ដើម្បីរកមធ្យោបាយ ដោះស្រាយបញ្ហាដែល ប្រជាពលរដ្ឋកំពុងប្រឈម បញ្ហាខ្វះទឹកក្នុង ការបង្កបង្កើនផល។

យោងតាមគេហទំព័ររបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥បានបង្ហាញថា តំណាង ប្រជាពលរដ្ឋបាន លើកឡើងពីទុក្ខកង្វល់ក្នុងការ ខ្វះទឹក ហើយពួកគាត់ក៏បានសំណូមពរ ធ្វើយ៉ាងណាឲ្យការ បែងចែក ទឹក ទៅដល់គោលដៅស្មើភាពគ្នា។

 លោក ភឿន សុឃីម ក៏បានបញ្ជាក់ជូនដល់ប្រជាពលរដ្ឋក្នុងពេល នោះផងដែរថា “ពួកយើងសូមឲ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ប្រសិនបើមាន បញ្ហាអ្វីដែលត្រូវការឲ្យអាជ្ញាធរជាតិអប្សរាជួយ សូមរាយការណ៍ ជាបន្ទាន់ មកក្រុមការងារសហគមន៍ ឬក្រុមរបស់លោកផ្ទាល់ ដែលតែងតែចុះជាប់តាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បី ងាយស្រួល ក្នុងកិច្ចអន្តរាគមន៍”៕