ប្រជុំតុកាហ្វេរិះគន់ លោកស្នងការ នគរបាលខេត្ត

កោះកុង ៖ ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ខេត្តកោះកុង គ្រប់មជ្ឈដ្ឋាន បាននិយាយ នៅតាមតុកាហ្វេ និងទីប្រជុំជនមួយចំនួន ប្រាប់ភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃទី១៦ ខែធ្នូឆ្នាំ២០១៥ ថា ឥឡូវប្រជាពលរដ្ឋ មានការភ័យខ្លាច ចំពោះករណីចោរប្លន់ និងក្រុមចោរឆក់ ដែលមាន ស្ទើរគ្រប់បណ្តា ស្រុកខេត្តក្រុង តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដែលធ្វើប្រជាពលរដ្ឋ មានភិតភ័យ ខ្លាចកើតលើពួកគាត់ ដោយមើលមិនឃើញ ព្រោះករណីនេះ វាសាហាវហើយញឹកញាប់។

ជាស្តែងពួកគាត់និយាយថា ដូចជាករណីចោរប្លន់សម្លាប់ យកម៉ូតូក្មេងប្រុសឈ្មោះ យន់ ប៉ូរ៉ាត អាយុ ១៤ឆ្នាំ កាលពីថ្ងៃទី១១ ខែធ្នូ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលជនសង្ស័យប្លន់សម្លាប់យកម៉ូតូ ហើយគេចខ្លួនបាត់ដោយសុវត្តិភាព។

ហើយរហូតមកដល់ថ្ងៃនេះ ហើយសម្ថតិកិច្ចនៅតែមិនទាន់ស្រាវជ្រាវ ស្វែងរកឃាត់ជនប្លន់សម្លាប់ ក្មេងប្រុសនោះបាននៅឡើយទេ។

មតិភាគច្រើនស្ទើរពេញខេត្ត ដែលដឹងក្នុងករណីប្លន់សម្លាប់ទៅលើក្មេងប្រុស និងយកម៉ូតូ ដោយ សុវត្តិភាពនេះ បាននិយាយថា សមត្ថកិច្ចនគរ និងកងរាជអាវុធហត្ថ រាប់រយនាក់ ប៉ុន្តែករណីតែ មួយនេះ នៅមិនទាន់រកមុខសញ្ញាឃើញ នេះប្រហែលមកពីសមត្ថកិច្ចអសមត្ថភាព។

ពួកគាត់បានបន្តថា មានករណីចោរឆក់ និងចោរប្លន់ និងចោរលួចកើតឡើង ដោយសារក្នុង ខេត្តមានល្បែងស៊ីសងច្រើន ការប្រើប្រាស់គ្រឿងញៀន ត្រង់ចំណុចនេះ ហើយដែលធ្វើឲ្យ មានក្រុមនេះកើតឡើងហើយធ្វើឲ្យប្រជាពលរដ្ឋ ដែលមានការភ័យខ្លាចចំពោះសុវត្ថិភាពក្រុមគ្រួសារ និមួយៗរបស់ប្រជាពលរដ្ឋ៕

ប្រជុំតុកាហ្វេរិះគន់ លោកស្នងការ នគរបាលខេត្ត