​កម្លាំង​សម្ព័ន្ធមិត្ត​អាមេរិក​នឹង​បង្កើន​ការវាយប្រហារ​លើ​ក្រុម ISIS

អាមេរិក​៖​ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បញ្ជាក់ថា កម្លាំង​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក នឹង​បើក​វាយប្រហារ​ពួក​ឧទ្ទាម ISIS កាន់តែខ្លាំង​កា្ល​ជាង​មុន ហើយ​បន្ត​ទៅមុខ​ជាមួយនឹង​យុទ្ធសាស្ត្រ ដោយ​ប្រើ​ស្មារតី​ប្រឹងប្រែង​ជាប់​ជានិច្ច​។ លោក​អូ​បា​ម៉ា​ថ្លែង​បែបនេះ​បន្ទាប់ពី​កិច្ចប្រជុំ​នៅ​មន្ទីរ​បញ្ច​កោណ​ជាមួយ​ក្រុមប្រឹក្សាសន្តិសុខ​។​

​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន ABC ចេញផ្សាយ​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​នេះ​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​សម្ព័ន្ធ​ដឹកនាំ​ដោយ​អាមេរិក​នឹង​បន្ត​វាយតម្លៃ​ទៅ​យុទ្ធសាស្ត្រ​បង្ក្រាប​ពួក ISIS មិនមែន​ដើម្បី​ប្រឆាំង​ត្រឹមតែ​ពួក​ជ្រុលនិយម​ក្នុងប្រទេស អ៊ីរ៉ាក់ និង​ស៊ី​រី ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​ប្រឆាំងនឹង​ពួក​ឧទ្ទាម​ផ្សេងៗ​ដែល​រស់នៅ​លើទឹក​ដីស​ហ​រដ្ឋ​អាមេរិក​ផងដែរ​៕

​កម្លាំង​សម្ព័ន្ធមិត្ត​អាមេរិក​នឹង​បង្កើន​ការវាយប្រហារ​លើ​ក្រុម ISIS