ចេញហើយ Lumia 850 ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Microsoft

ចេញហើយ Lumia 850 ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Microsoft

ឥឡូវនេះក្រុមហ៊ុន Microsoft បានចេញនូវស្មាតហ្វូន Lumia 850 ហើយ ស្មាតហ្វូននេះត្រូវបានរចនារូបរាងយ៉ាងសាមញ្ញ វាមានរូបរាងធំល្មម ស្តើង រឹងមាំ ងាយស្រួលចាប់កាន់ វាមានអេក្រង់ទំហំ 5.0 អ៊ីង ជាប្រភេទ IPS LCD ជាមួយនឹងកម្រិតភាពច្បាស់ 720 x 1280 ភិចសែល ដែលអាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ម៉ត់ល្អ ត្រជាក់ភ្នែក យ៉ាងជក់ចិត្ត ។ Lumia 850 នាំមកនូវកាមេរ៉ាក្រោយទំហំ 10 មេកាភិចសែល អមជាមួយ LED Flash ធំមួយគ្រាប់ ដែលជួយអោយការថតរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ មិនថាមិនថានៅពេលយប់ ឬពេលថ្ងៃ ចំនែក កាមេរ៉ាមុខ មានទំហំ 2 មេកាភិចសែល ថែមទាំងមាន LED Flash ធំមួយគ្រាប់ទៀត មិនអោយចាញ់កាមេរ៉ាក្រោយទេ ។ ស្មាតហ្វូននេះ មាន មេម៉ូរីក្នុងម៉ាស៊ីនទំហំ 16 ជីកាបៃ ហើយអាចបន្ថែមមេម៉ូរីកាតដល់ទៅទំហំ 128 ជីកាបៃទៀត ចំពោះរ៉េមវិញមានទំហំ 1 ជីកាបៃ ហើយប្រើស៊ីភីយូ ប្រភេទ Quad-core 1.4 GHz, ARM Cortex-A53 ហើយដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Microsoft Windows 10 (Mobile) ។

ចេញហើយ Lumia 850 ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Microsoft

ចេញហើយ Lumia 850 ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Microsoft

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.0 inches
  • បន្ទះឈីប : Qualcomm MSM8916 Snapdragon 410
  • CPU : Quad-core 1.4 GHz, ARM Cortex-A53
  • RAM : 1 GB
  • Memory ខាងក្នុង : 16 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 128 GB
  • កាមេរ៉ាក្រោយ : 10 MP, Carl Zeiss optics, OIS, autofocus, LED flash
  • កាមេរ៉ាមុខ : 2 MP, LED flash
  • ថាមពលថ្ម :
  • ប្រព័ន្ធប្រតិបត្តិការ : Microsoft Windows 10 (Mobile)
  • ពណ៌ : Various

ចេញហើយ Lumia 850 ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Microsoft

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ចេញហើយ Lumia 850 ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Microsoft
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ចេញហើយ Lumia 850 ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Microsoft

ចុះថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2015 ម៉ោង 11:30 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ