ការប៉ះទង្គិចគ្នាផ្ទុះឡើងនៅបឹងទន្លេសាប រវាងអ្នកនេសាទខ្មែរ និងអ្នកនេសាទជនជាតិវៀតណាម

អាជ្ញាធរ​​​​ខេត្ត​​​សៀម​​​រាប​​​​​​​​​កំពុង​​​តាម​​​ស្វែង​​​រក​​​អ្នក​​​នេសាទ​​​ជន​​​ជាតិ​​​វៀតណាម​​​រាប់​សិប​​​​នាក់​​​ដែល​​​រងការ​​​​ចោទ​ប្រកាន់ថា​ បាន​យក​បំពង់​​​ទីប​​​​​​​វាយ​​​ដំ​​​លើ​​​អ្នក​​​នេសាទ​​​ខ្មែរ​​​មួយ​​​ក្រុម​​​ ​​​​​​ខណៈ​​​ពួក​​​គាត់​​​​កំពុង​​​​នេសាទ​នៅ​បឹង​ទន្លេ​​​សាប​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ។

បុរស​​​ជន​​​ជាតិ​​​ខ្មែរ​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​១៨​​​នាក់​​​កំពុង​​​នេសាទដូច​សព្វ​ដង​​​​​​នៅ​​​បឹង​​​​ទន្លេ​​​​សាប​ក្នុង​​ស្រុក​​​ប្រាសាទ​​​បាគង​​​ នា​វេលា​ម៉ោង​​​ប្រហែល​​​១០​​​យប់​​​ ​​​ពេល​​​នោះ​​​ស្រាប់​​​តែ​​​មាន​បុរស​ជន​ជាតិ​វៀតណាម​មួយ​ក្រុម​បើក​​​​កាណូត​​​មួយ​​​គ្រឿង​​​យ៉ាង​​​លឿន​​​​ចូល​ចន្លោះ​​​​ទូក​​​នេសាទ​​​របស់​​​ពួក​​​គាត់​​​ ហើយ​​​បាន​ធ្វើ​​​ឲ្យ​​​​​​​ម៉ង​​​របស់​​​ពួកគាត​​​់រហែក​ខ្ទេច​ខ្ទីអស់​ នេះ​​​បើ​​​យោង​​​តាម​​​លោក​​​ មិន ចន្ថា អធិការ​​​នគរ​​​បាល​​​ស្រុក​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​នេសាទ​​​ខ្មែរ បាន​​​ព្យាយាម​​​ឃាត់​​​កាណូត​​​េនះ​​​ ដើម្បី​​​សួរ​​​នា​​​ំ​​​​​​ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួក​​​គេ​​​បើក​​​កាណូត​​​កាត់​​​មង​​​របស់​​​ពួក​​​គាត់​​​ ប៉ុន្តែ ជន​​​ជាតិ​​​វៀតណាម​​​ពីរ​​​បី​​​នាក់​​​ដែល​​​ជិះ​​​​​កាណូត​​​លឿន​​​នេះ​​​បាន​​​ទូរស័ព្ទ​​​ហៅ​​​​​​គ្នីគ្នា​​​របស់​​​ពួក​​​គេ​​​មក​​ចំនួន​​​៨​​​កាណូត​​​បន្ថែម​​​ទៀត​​​ ហើយ​​​បន្ទាប់​​​មក​​​​ពួក​​​គេ​​​ក៏​​​បើក​​​ការ​វាយ​​​ដំ​​​តែ​​​ម្តង​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ជន​​​រង​​​គ្រោះ​​​បាន​​​ប្រាប់​​​អាជ្ញាធរ​​​របស់​​​យើង​​​ថា ជន​​​ជាតិ​​​វៀតណាម​​​ប្រហែល​​​៤០​​​នាក់​​​​​​ជិះ​​​កាណូត​​​ចំនួន​​​៨​​​គ្រឿង​​​មក​​​ ហើយ​​​ពួកគេ​​​បាន​​​វាយ​​​ដំ​​​លើ​​​អ្នក​​​នេសាទ​​​ខ្មែរ​​​​​​របស់​​​យើង​​​ ដោយ​​​ប្រើ​បំពង់​​​ទីប និង​​​ម៉ាឡេត បន្ទាប់​​​មក​​​បាន​​​ជិះ​​​កាណូត​​​គេច​​​ខ្លួន​​​បាត់​​​”។

លោក​​​ មិន ចន្ថា បាន​​​លើក​​​ឡើង​​​ទៀត​​​ថា មនុស្ស​​​​១៣​​​នាក់​​​បាន​​​រង​​​របួស ​​​ក្នុងនោះ​ប្រាំ​នាក់រ​​​ង​របួស​​​ធ្ងន់​​​ ប៉ុន្តែ ថា គ្មាន​​​នរណា​​​ម្នាក់​​​បាន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​ឡើយ​​​។ “​​​ឥឡូវ​​​នេះ​​​ យើង​កំពុង​​​តែ​​​សហការ​​​ជាមួយ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​ស្រុក​ដើម្បី​​​ធ្វើ​​​ការ​​​ជាមួយ​​​ជន​​​រង​​​គ្រោះ​​​ ក្នុង​​​គោល​​​បំណង​​​តាម​​​ស្វែង​​​រក​​​ជន​​​ដៃ​​​ដល់​​​ទាំង​​​នេះ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា ការ​​តាមស្វែងរក​​​​បាន​​​ផ្តោត​​​គោល​​​ដៅ​​​លើ​​​តំបន់​​​មួយ​​​ហៅ​​​ថា ចុង​​​ឃ្នៀស​​​​ក្នុង​​​ឃុំ​​​កំពង់​​​ភ្លុក​​​។​ជន​​​រង​​​គ្រោះ​​​ទាំង​​​១៨​​​នាក់​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​កាន់​​​នគរ​​​បាល​​​ដោយ​​​អ្នក​​​រង​​​របួស​​​ចំនួន​​​១៣​​​នាក់​​​បាន​​​ទាម​​​ទារ​​​សំណង​​​១.០០០ដ​​​ុល្លារ​​​ក្នុង​​​ម្នាក់​​​ៗ​​​។

ខណៈ​​​បរិមាណ​​​ត្រី​​​នៅ​​​ក្នុង​​​បឹង​​​ទន្លេ​​​សាប និង​​​ដៃ​​​ទន្លេ​​​ថយ​​​ចុះ ​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ដ៏​​​ហិង្សា​​​រវាង​​​អ្នក​​​នេសាទ​​​កើត​​​មាន​​​យ៉ាង​​​ញឹក​​​ញាប់​​​ ដោយ​​​ជា​​​រឿយ​​​ៗ​​​រវាង​​​សហគមន៍​​​ខ្មែរ និង​​​សហគមន៍​​​វៀតណាម​​​។

កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ បុរ​​​សជន​​​ជាតិ​​​វៀតណាម​​​ម្នាក់​​​ត្រូវ​​​ក្រុម​​​បុរស​​​បិទ​​​មុខ​​​ឡើង​​លើ​​​ទូក​​​កាប់​​​សម្លាប់​​​នៅក្នុង​​​ករណី​​​មួយ​​​ដែល​​​អាជ្ញាធរ​​​ចាត់​​​ទុកថា “​​​ជា​​​​​​ជម្លោះ​​​ផ្ទាល់​​​ខ្លួន”។

លោក នឹង​​​ នី មេឃុំ​​​កំពង់​​​ភ្លុក​​​ បាន​​​អះ​​​អាង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ខណៈ​​​អ្នក​​​​​​នេសាទ​​​ខ្មែរ​​​៩៧​​​ភាគ​​​រយ​​​​​​ប្រើ​​​វិធី​​​សាស្ត្រ​​​នេសាទ​ស្រប​​​ច្បាប់​​​ អ្នក​​​នេសាទ​​​វៀតណាម​​​​​​មិន​​​ធ្វើ​​​តាម​​​ច្បាប់​​​ទេ​​​ ដូចជា​​​​នេសាទ​​​​​​ដោយ​ប្រើ​​​យ៉ាំង​​​កាវ និង​​​ម៉ាញ់ ហើយ​​​បិទ​​​ដៃ​ទន្លេ​​​​ដើម្បី​​​ចាប់​​​ត្រី​​​ជាដើម​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​ភូមិ​​​[ខ្មែរ​​​]យើង​​​ នេសាទ​​​​​ដោយ​​​ស្រប​​​​​​ច្បាប់​​​ ប៉ុន្តែ​ជន​​​ជាតិ​​​វៀតណាម​​​មក​​​ពី​​​ចុង​​​ឃ្នៀស​ មិន​​​គោរព​​​តាម​​​ច្បាប់​​​ទេ​​​ ពួក​​​គេ​​​ប្រើ​​​ប្រាស់​​​ឧបករណ៍​​​នេសាទ​​​ហាម​​​ឃាត់​​​”៕ស៊ុយឈាង

The post ការប៉ះទង្គិចគ្នាផ្ទុះឡើងនៅបឹងទន្លេសាប រវាងអ្នកនេសាទខ្មែរ និងអ្នកនេសាទជនជាតិវៀតណាម appeared first on ខេមបូឌា ដេលី.