ខ្លោច​​ចិត្ត!​ បុរស​ម្នាក់​​​ចាក់​សោ​​ប្រពន្ធ​​​ក្នុង​​ទ្រុង​​ជិត​មួយ​ឆ្នាំ​ ព្រោះ​នាង​មាន​សតិ​​មិន​ល្អ

ខ្លោច​​ចិត្ត!​ បុរស​ម្នាក់​​​ចាក់​សោ​​ប្រពន្ធ​​​ក្នុង​​ទ្រុង​​ជិត​មួយ​ឆ្នាំ​ ព្រោះ​នាង​មាន​សតិ​​មិន​ល្អ

មនុស្ស​ជា​ច្រើន​បាន​សម្ដែង​អារម្មណ៍​ខ្លោច​ចិត្ត ពេលដឹង​ថា​ស្ត្រី​​ម្នាក់​ត្រូវ​​ចាក់​សោ​ឃុំ​​ក្នុង​ទ្រុង​ឈើ ដែល​សង់​​ដោយ​ប្ដី​របស់​​អ្នក​ស្រី​​ផ្ទាល់ ដើម្បី​កុំ​ឲ្យ​ចេញ​ទៅ​ណា​ជិត​មួយ​ឆ្នាំ​ ព្រោះ​នាង​មាន​​សតិ​មិន​ល្អ។

 

ខ្លោច​​ចិត្ត!​ បុរស​ម្នាក់​​​ចាក់​សោ​​ប្រពន្ធ​​​ក្នុង​​ទ្រុង​​ជិត​មួយ​ឆ្នាំ​ ព្រោះ​នាង​មាន​សតិ​​មិន​ល្អ

 
ប្ដី​របស់​អ្នក​ស្រី Chen Xuemei ​គឺ​លោក Li Jinci រស់​នៅ​ក្នុង​​ក្រុង​ Foshan ភាគ​ខាង​ត្បូង​ប្រទេស​ចិន បាន​និយាយប្រាប់​សារព័ត៌មាន​ចិន People Daily ​ថាប្រពន្ធ​វ័យ​៣៣​ឆ្នាំ​របស់​ខ្លួន​ ​មាន​សតិ​​មិន​ល្អ​ ហើយ​ស្ថាន​ភាព​របស់​នាង​គឺ​​​កាន់​តែ​យ៉ាប់យ៉ឺន​​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។
 

លោក Li ជា​​ប្ដី​វ័យ៤៣​ឆ្នាំ បាន​​បន្ត​ឲ្យ​ដឹង​​ទៀត​​ថា​លោក​​បាន​ធ្វើ​ទ្រុង​ឈើ​នោះ​​តាំង​ពី​ដើម​ឆ្នាំ​២០១៥ ​​ដើម្បីឃុំ​នាង។ វា​ជា​ផ្លូវ​តែ​មួយ​គត់​ដែល​ជួយ​​គ្រួសារ​​កុំ​ឲ្យ​មាន​រឿង​បាន។ កន្លង​មក អ្នក​ស្រី Chen ធ្លាប់​បង្ក​រឿង​ និង​ឆា​ឆៅ​អ្នក​ដទៃ មាន​ម្ដងនាង​បាន​វាយ​បំបែក​កញ្ចក់​ឡាន​​គេ​បែក រហូត​ដត្រូវ​​សង​​ប្រាក់​គេ​ ១​ម៉ឺន​យាន់ (១៥៤៧​ដុល្លារ) ជា​ថ្លៃ​ខូច​ខាត។
 

ខ្លោច​​ចិត្ត!​ បុរស​ម្នាក់​​​ចាក់​សោ​​ប្រពន្ធ​​​ក្នុង​​ទ្រុង​​ជិត​មួយ​ឆ្នាំ​ ព្រោះ​នាង​មាន​សតិ​​មិន​ល្អ

 

ពេល​ក្រុម​​​អ្នក​សារព័ត៌មាន​ចិនដែល​​ចុះ​ទៅ​សាក​សួរ​​ព័ត៌មាន​ពី​​គ្រួសារនោះ បាន​ឃើញ​​អ្នក​ស្រី Chen ស្រែក​យំ​​​ខ្លាំង​ក្នុង​ទ្រុង​ឈើ​​គួរ​ឲ្យ​អាណិត។ ឃើញ​ដូច​នេះ លោក​ Li ក៏​បាន​និយាយ​ទៅ​អ្នក​កាសែត​​​ទាំង​អស់​សង្ឃឹម​​​ថា៖ “នេះ​​ជា​វិធី​​តែ​មួយ ដែល​អាច​ជួយ​គ្រួសារ​យើង​បាន។ ដើម្បី​ពួក​យើង​បាន​សុខ ដូច​នេះ​​មាន​តែ​ធ្វើ​បែប​នេះ​ទេ”។
 

លោក Li និង​ អ្នក​ស្រី​ Chen បាន​រៀប​ការ​នឹង​គ្នា​តាំង​ពី​ឆ្នាំ​២០០៨ មក។ មុន​នឹង​រៀប​ការ​ លោក​ Li ក៏​ដឹង​ដែរ​ថានាង​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ រហូត​ដល់​ឆ្នាំ​២០០៩​ អ្នក​ស្រី Chen បាន​ឲ្យ​កំណើត​បាន​កូន​ប្រុស​មួយ ហើយ​ចាប់​ពី​ពេល​នោះ​​មក អាការៈជំងឺ​អ្នក​ស្រី​ក៏​កាន់​ធ្ងន់ធ្ងរ​ទៅ​ៗ។
 

លោក Li បាន​និយាយ​ថា​ មាន​ពេល​មួយ អ្នក​ស្រី Chen វិះ​នឹង​ធ្វើ​ឲ្យ​កូន​ខ្លួន​ស្លាប់​ដោយ​សារ​លង់​ទឹក​ទៀត​ផង​តែ​ក្រោយ​មក​ត្រូវ​គេ​ជួយ​ទាន់​ពេល។ ឃើញ​សភាព​ដូច​នេះ លោក Li ក៏​យក​កូន​ប្រុស​ទៅ​ផ្ញើ​នឹង​ជីដូន​ជីតា​ឲ្យ​ជួយ​ចិញ្ចឹម​មើល​ថែ។ លោក​ Li បន្ថែម​ទៀត​ថា មាន​ម្ដង​ ពេល​លោកឲ្យ​ប្រពន្ធ​ បាន​ជួប​កូន​​​ប្រុស​អាយុ​៥​ឆ្នាំ​របស់​ខ្លួន​វិញ​ ​​នាង​បែរ​ជា​វាយ​កូន​ទៀតផង។ ទោះ​យ៉ាង​ណា​ លោក Li នៅ​តែ​ស្រលាញ់​ប្រពន្ធ​ ​​តស៊ូ​ចិញ្ចឹម​ប្រពន្ធ ទោះ​ជា​លោក​ចាំ​បាច់​ត្រូវ​ឃុំ​នាង​ក្នុង​ទ្រង់​ឈើ​ក៏​ដោយ៕
 

ខ្លោច​​ចិត្ត!​ បុរស​ម្នាក់​​​ចាក់​សោ​​ប្រពន្ធ​​​ក្នុង​​ទ្រុង​​ជិត​មួយ​ឆ្នាំ​ ព្រោះ​នាង​មាន​សតិ​​មិន​ល្អ

 
ខ្លោច​​ចិត្ត!​ បុរស​ម្នាក់​​​ចាក់​សោ​​ប្រពន្ធ​​​ក្នុង​​ទ្រុង​​ជិត​មួយ​ឆ្នាំ​ ព្រោះ​នាង​មាន​សតិ​​មិន​ល្អ

 
ខ្លោច​​ចិត្ត!​ បុរស​ម្នាក់​​​ចាក់​សោ​​ប្រពន្ធ​​​ក្នុង​​ទ្រុង​​ជិត​មួយ​ឆ្នាំ​ ព្រោះ​នាង​មាន​សតិ​​មិន​ល្អ

 
 

ខ្លោច​​ចិត្ត!​ បុរស​ម្នាក់​​​ចាក់​សោ​​ប្រពន្ធ​​​ក្នុង​​ទ្រុង​​ជិត​មួយ​ឆ្នាំ​ ព្រោះ​នាង​មាន​សតិ​​មិន​ល្អ
លោក Li និង ប្រពន្ធគាត់ Chen ហូបបាយជុំគ្នា

 
ខ្លោច​​ចិត្ត!​ បុរស​ម្នាក់​​​ចាក់​សោ​​ប្រពន្ធ​​​ក្នុង​​ទ្រុង​​ជិត​មួយ​ឆ្នាំ​ ព្រោះ​នាង​មាន​សតិ​​មិន​ល្អ

 
ខ្លោច​​ចិត្ត!​ បុរស​ម្នាក់​​​ចាក់​សោ​​ប្រពន្ធ​​​ក្នុង​​ទ្រុង​​ជិត​មួយ​ឆ្នាំ​ ព្រោះ​នាង​មាន​សតិ​​មិន​ល្អ

 
ចុចអាន៖ រំជួល​ចិត្ត!​ គ្រូ​បង្រៀន​មេរៀន​ចុង​ក្រោយ​​ទាំង​នៅ​លើ​គ្រែ​មន្ទីរពេទ្យ ដល់​​សិស្ស​មុន​ពេល​ស្លាប់
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ people daily ​​​​​​​​​