ពូកែ​ចោរប្លន់​ពេក ប៉ូលិស​ស្រុក​ស្អាង ខេត្តកណ្តាល ឈរជើង​យាម​ផ្ទះ​លក់​មាស និង​ផ្ទះ​វេរ​លុយ វី​ង​!

ភ្នំពេញ: កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ក្នុង​ខេត្តកណ្តាល ចាប់តាំងពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ បាន​ពង្រាយ​កម្លាំង ឈរជើង ដាក់​ការពារ​តាម​គោលដៅ​សំខាន់ៗ នៅផ្ទះ​លក់​មាស និង​ផ្ទេរប្រាក់ ដើម្បីអោយ​បងប្អូន មាន​ភាពកក់ក្តៅ និង​ទំនុកចិត្ត​។​

​វិធានការ​របស់​ប៉ូលិស​យ៉ាង​ដូច្នេះ បានធ្វើ​ឡើង ក្រោយពី​សម្តេច​ហ៊ុនសែន កាលពី​ថ្ងៃទី​១៤ ធ្នូ បានដាក់​បទបញ្ជា​ផ្ទាល់មាត់ និង​ព្រមាន​ដល់​មេ​ប៉ូលិស និង​ប៉េអឹម ត្រូវ​បង្កើន​កិច្ចប្រតិបត្តិការ ទប់ស្កាត់ និង​វ៉ៃ​បង្ក្រាប​ក្រុមចោរប្លន់​ទាំងនោះ​។ ចំណែក​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ព្រមាន​ដក​ស្នងការ​ប៉ូលិស នៅ​ខេត្តកណ្តាល ពោធិ៍សាត់ និង​ខេត្តបាត់ដំបង ដោយសារតែ​ខេត្ត​ទាំងបី​នោះ កើតមាន​អំពើ​ប្លន់ កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥​។ នៅ​ខេត្តកណ្តាល មាន​ករណី​ប្លន់​ផ្ទះ​វេរ​លុយ វី​ង នៅ​ស្រុក​ខ្សាច់កណ្តាល​៕​

ពូកែ​ចោរប្លន់​ពេក ប៉ូលិស​ស្រុក​ស្អាង ខេត្តកណ្តាល ឈរជើង​យាម​ផ្ទះ​លក់​មាស និង​ផ្ទះ​វេរ​លុយ វី​ង​!

ពូកែ​ចោរប្លន់​ពេក ប៉ូលិស​ស្រុក​ស្អាង ខេត្តកណ្តាល ឈរជើង​យាម​ផ្ទះ​លក់​មាស និង​ផ្ទះ​វេរ​លុយ វី​ង​!

ពូកែ​ចោរប្លន់​ពេក ប៉ូលិស​ស្រុក​ស្អាង ខេត្តកណ្តាល ឈរជើង​យាម​ផ្ទះ​លក់​មាស និង​ផ្ទះ​វេរ​លុយ វី​ង​!

ពូកែ​ចោរប្លន់​ពេក ប៉ូលិស​ស្រុក​ស្អាង ខេត្តកណ្តាល ឈរជើង​យាម​ផ្ទះ​លក់​មាស និង​ផ្ទះ​វេរ​លុយ វី​ង​!

ពូកែ​ចោរប្លន់​ពេក ប៉ូលិស​ស្រុក​ស្អាង ខេត្តកណ្តាល ឈរជើង​យាម​ផ្ទះ​លក់​មាស និង​ផ្ទះ​វេរ​លុយ វី​ង​!

ប៉ូលិសស្រុកស្អាង ពង្រាយកម្លាំងយាមការពារផ្ទះលក់មាស និងដូរលុយ
( រូបភាពពីប៉ូលិសស្រុកស្អាង )