បណ្តុះបណ្តាល​ឡើងវិញ​ពី ការងារ​អត្រានុកូលដ្ឋាន នៅ​បន្ទាយមានជ័យ​

បន្ទាយមានជ័យ: ក្រសួងមហាផ្ទៃ  អាជ្ញាធរ​ដែនដី តុលាការ និង​សមត្ថកិច្ច ចូលរួម​កម្មវិធី​បើក​វគ្គ​បណ្តុះបណ្តាល រំលឹក​ឡើងវិញ ការងារ​អត្រានុកូលដ្ឋាន ក្នុង​ខេត្តបន្ទាយមានជ័យ ដែល​បានធ្វើ​នៅ​សាល "​ក​" សាលាខេត្ត ក្រោម​ការឧបត្ថម្ភ ផ្នែក​ហិរញ្ញវត្ថុ ដោយ​អង្គការ​ទស្សន​:​ពិភពលោក ប្រចាំខេត្ត​។​
 
​លោក​យឹម សំអុល អនុប្រធាននាយកដ្ឋាន អត្រានុកូលដ្ឋាន នៃ​អគ្គនាយកដ្ឋាន អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ បាន​និយាយថា​: ខ្លឹមសារ​សំខាន់ នៃ​វគ្គ​បណ្តុះបណ្តាល​ពេលនេះ នឹង​រំលឹក​ឡើងវិញ​ពី ការងារ​អត្រានុកូលដ្ឋាន ដើម្បី​បង្ហាញ​ពី​របៀប​កត់ត្រា ការងារ​អត្រានុកូលដ្ឋាន​, ពី​ការប្រើប្រាស់​សៀវភៅ តាមដាន​របស់​ភូមិ អោយ​សិក្ខាកាម យល់​កាន់តែច្បាស់ និង​ឈានទៅ​កាន់តែ​ប្រសើរ នា​អនាគត​។​
 
​លោក​បាន​និយាយ​បន្តថា​: រាជរដ្ឋាភិបាល បាន​បង្កើត​នូវ​ប្រព័ន្ធ​ចុះបញ្ជី អត្រានុកូលដ្ឋាន និង​គ្រប់គ្រង​ទិន្នន័យ​ពលរដ្ឋ តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដើម្បី​ធានា​អោយ​បុគ្គល​ម្នាក់ មាន​អត្តសញ្ញាណ​កម្ម​តែមួយ ដែល​ក្នុង​ប្រវត្តិ​នៃ​ការគ្រប់គ្រង នៅ​កម្ពុជា មិន​ធ្លាប់មាន​ប្រព័ន្ធ​បែបនេះ​ឡើយ​។
      
​លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​និយាយថា​: "​វគ្គ​នេះ​នឹង​ធ្វើអោយ​ការងារ អត្រានុកូលដ្ឋាន​ទទួលលទ្ធផល កាន់តែ​ល្អ​នៅ​អនាគត​"​។ ព្រោះថា ផែនការ​យុទ្ធសាស្ត្រ​ជាតិ ក្នុងនោះ​មាន​កំណែទម្រង់ រដ្ឋបាល​សាធារណ​: ដើម្បី​ផ្តល់​សេវា​ជូន​ពលរដ្ឋ កាន់តែ​ប្រសើរ ដែល​ត្រូវ​យកចិត្តទុកដាក់​។ ក្នុងន័យនេះ ការងារ​អត្តសញ្ញាណ​កម្ម ជូន​ពលរដ្ឋ ជា​ផ្នែក​មួយ​នៃ សេវាសាធារណ​:​នេះ​។​
 
​លោក​អភិបាលខេត្ត បានកត់សម្គាល់​នូវ​ចំណុចខ្សោយ កន្លងមក​ថា​: ការអនុវត្តន៍​ការចុះបញ្ជី អត្រានុកូលដ្ឋាន​មួយចំនួន នៅមាន​ចំណុច​ខ្វះខាត និង​ខុសឆ្គង​ក្នុងការ​កត់ត្រា​ដែល​បង្ក​ការលំបាក​ដល់​ពលរដ្ឋ ក៏ដូចជា អោយ​មន្ត្រី​អត្រានុកូលដ្ឋាន ត្រូវ​ទទួល​ភារកិច្ច​បន្ត ៕V/S

បណ្តុះបណ្តាល​ឡើងវិញ​ពី ការងារ​អត្រានុកូលដ្ឋាន នៅ​បន្ទាយមានជ័យ​

បណ្តុះបណ្តាល​ឡើងវិញ​ពី ការងារ​អត្រានុកូលដ្ឋាន នៅ​បន្ទាយមានជ័យ​

បណ្តុះបណ្តាល​ឡើងវិញ​ពី ការងារ​អត្រានុកូលដ្ឋាន នៅ​បន្ទាយមានជ័យ​