​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​មុខសញ្ញា​ចោរប្លន់​បាន​ម្នាក់​

ភ្នំពេញ: កំលាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ បាន​ឃាត់ខ្លួន​មុខសញ្ញា​ចោរប្លន់​ម្នាក់ កាលពី​វេលា​ម៉ោង ៦​ល្ងាច​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នៅត្រង់​ហ្គា​រ៉ា​ស់​សាំង តេ​លា នៅក្នុង​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​

​ជនសង្ស័យ ជា​មុខសញ្ញា​ចោរប្លន់ ដែល​ត្រូវបាន​កំលាំង អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន ឈ្មោះ ឃឿន វឌ្ឍនៈ ហៅ ពី ហៅ ស្នា អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ ៣៦៧ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​ក្រោយពី​ឃាត់ខ្លួន កំលាំង​អាវុធហត្ថ បាន​ដកហូត​ម៉ូតូ ចំនួន​១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FM-1738 ។ ប​ច្ចុ​ប្ប​ន្ធ ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​សួរនាំ​បន្ត​៕V​/S

​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​មុខសញ្ញា​ចោរប្លន់​បាន​ម្នាក់​

​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​មុខសញ្ញា​ចោរប្លន់​បាន​ម្នាក់​

​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​មុខសញ្ញា​ចោរប្លន់​បាន​ម្នាក់​