F4 កូរ៉េ ត្រូវ​ប្តឹង​ឡើង​តុលា ព្រោះ​មិន​ព្រម​ទទួលស្គាល់​កូន​ខ្លួនឯង​

បន្ទាប់ពី​មានរឿង​រាវ​រកាំរកូស​អស់​រយៈពេល​ជិត​មួយឆ្នាំ​រវាង​តួ​ប្រុស​ក្នុង​រឿង « Boy Over Flower» ​លោក គីម យ៉ុនជុង ​(Kim Hyun Joong) និង ​អតីត​មិត្តស្រី​របស់លោក​ដែល​គេ​ស្គាល់​ឈ្មោះថា​នាង ចូ ​អ៊ី ​(Choi) នៅក្នុង​ពេលនេះ​ពួកគេ​ទាំងពីរ​នាក់​កំពុងតែ​ប្រឈមមុខ​ដាក់គ្នា​នៅក្នុង​សាល​តុលាការ ក្រោយពី​មាន​ពាក្យបណ្តឹង​ពី​ភាគ​គី​ខាង​ស្រី​នាង ចូ​ អ៊ី ដោយ​ចោទប្រកាន់​ទៅលើ​តារា​ប្រុស​សម្បូរ​ស្នេហ៍​លោក គីម​ យ៉ុនជុន ពីបទ​ប្រើ​អំពើហិង្សា​លើ​រូបរាងកាយ។

F4 កូរ៉េ  ត្រូវ​ប្តឹង​ឡើង​តុលា ព្រោះ​មិន​ព្រម​ទទួលស្គាល់​កូន​ខ្លួនឯង​

នៅក្នុង​ពាក្យបណ្តឹង​នោះដែរ​នាង ចូ ​អ៊ី ចង់​ឲ្យ​លោក គីម ​យ៉ុនជុង​ ចេញមុខ​ទទួលខុសត្រូវ​គ្រប់យ៉ាង​រាល់​ទង្វើ​ដែល​លោក​បានធ្វើ​ទៅលើ​រូបនាង រួមទាំង​ការទទួលខុសត្រូវ​ចំពោះ​កូនប្រុស​អាយុ​បី​ខែ​ម្នាក់​ដែល​ពីមុនមក​លោក គីម ​យ៉ុ​នជុង មិនដែល​ទទួលស្គាល់ថា​ជា​កូន​របស់លោក​ឡើយ។

F4 កូរ៉េ  ត្រូវ​ប្តឹង​ឡើង​តុលា ព្រោះ​មិន​ព្រម​ទទួលស្គាល់​កូន​ខ្លួនឯង​

ទាក់ទង​និង​រឿង​ដែល​តារា​ប្រុស​វ័យ ២៩​ ឆ្នាំ លោក គីម ​យ៉ុ​នជុង មិន​ព្រម​ទទួលស្គាល់​កូន​ខ្លួនឯង​នេះដែរ ត្រូវបាន​តុលាកា​បង្គាប់​ឲ្យ​មានការ​ពិ​និត្យ​ DNA រវាង​លោក និង ​ក្មេងប្រុស​អាយុ​បី​ឆ្នាំ​នោះ​ដើម្បី​ចង់ដឹងថា​តើ​ក្មេងប្រុស​នោះ​ជា​កូន​របស់លោក គីន​ យ៉ុ​នជុង មែនឬ​មិនមែន។ មិន​តែ​ប៉ុ​​ណ្ណោះ​តុលា​បាន​បញ្ចាក់​ទៀតថា សម្រាប់​ថ្ងៃ​កំណត់​ធ្វើ​តេស្ត DNA ដាច់ខាត​មិនត្រូវ​អវត្តមាន​នរណា​មួយ​ឡើយ​រវាង​លោក គីម ​យ៉ុ​នជុង និង នាង ចូ ​អី រួមទាំង​ក្មេងប្រុស​ម្នាក់​នោះ​ផងដែរ ហើយ​បើសិនជាត្រូវ​អវត្តមាន​នរណាម្នាក់​នៅ​ក្នុង​ថ្ងៃនោះ​តុលាការ​នឹង​ផាកពិន័យ​ពី​បុគ្គល​នោះ​ជា​ទឹកប្រាក់​ចំនួន ៨៤០០០ ដុល្លារ​អាមេរិក។

F4 កូរ៉េ  ត្រូវ​ប្តឹង​ឡើង​តុលា ព្រោះ​មិន​ព្រម​ទទួលស្គាល់​កូន​ខ្លួនឯង​

យោងតាម​ព័ត៌មាន​ដែល​ផ្តល់​ដោយ​គេហទំព័រ kdramastars កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ​ថ្មីៗ​ នេះ​បាន​ឲ្យ​ដឹងថា លោក គីម​ យ៉ុ​នជុង និង ​អតីត​មិត្តស្រី​នាង ចូ ​អី បាន​ឱប​កូនប្រុស​អាយុ​បី​ខែ​មក​ពិនិត្យ DNA នៅក្នុង​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Seoul National University Hospital នៅក្នុង​សង្កាត់ ជុង​ណូ (Jongno) ទីក្រុង សេ​អ៊ូ​ល ដោយមាន​ការចូលរួម​ពី​សំណាក់​ក្រុមអ្នកច្បាប់​របស់​តុលាកា Seoul Family Court ទៀតផង។

F4 កូរ៉េ  ត្រូវ​ប្តឹង​ឡើង​តុលា ព្រោះ​មិន​ព្រម​ទទួលស្គាល់​កូន​ខ្លួនឯង​

បើតាម​លទ្ធផល​នៃ​ការធ្វើ​តេស DNA នោះបាន​ឲ្យ​បញ្ចាក់​យ៉ាងច្បាស់​ថា​ទារក​អាយុ​បី​ខែ​នេះ គឺជា​កូន​របស់ គីម ​យ៉ុនជុង ពិតប្រាកដ​មែន។ ​មុនពេល​មិនទាន់​ដឹង​លទ្ធផល​ពិនិត្យ DNA មេធាវី​ការពារ​ក្តី​របស់លោក គីម​យ៉ុនជុង បាន​និយាយ ថា កូនក្តី​របស់លោកនឹង​ចេញមុខ​ទទួលខុសត្រូវ​គ្រប់យ៉ាង​បើសិនជា​កូន​នេះ​ជា​កូន​របស់លោក តែបើ​សិន​កូ​ជា​នេះ​មិនមែនជា​កូន​របស់លោក​ទេ បន្ទុក​ក្នុងការ​ចិញ្ចឹម​កូន​គឺ​ធ្លាក់​ទៅលើ​អតីត​មិត្តស្រី​របស់លោក​តែម្នាក់ឯង។ ប៉ុន្តែ​បន្ទាប់ពី​លទ្ធផល​បានបង្ហាញ​យ៉ាងច្បាស់​ដូចនេះហើយ​នោះ រឿងក្តី​របស់​តារា​សម្តែង​ដែលមាន​ប្រជាប្រិយភាព​របស់​កូរ៉េខាងត្បូង​លោក គីម​ យ៉ុនជុង កំពុងតែ​រងចាំ​ការសម្រេច​ពី​សំណាក់​ចៅក្រម ហើយ​ព័ត៌មាន​លម្អិត​យ៉ាងណា​នោះ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ។​

គួរ​បញ្ជាក់ដែរថា បន្ទាប់ពី​លោក គីម​ យ៉ុ​នជុង បាន​ប្រើ​អំពើហិង្សាទៅលើ​មិត្តស្រី​ឲ្យ​រលូត​កូន​កាលពី​ឆ្នាំ២០១៤ កន្លងមក​នោះ​ជីវិត​ស្នេហា​របស់លោក​ត្រូវ​ជួប​រឿង​រកាំរកូស​មិនចេះ​មិនចេះហើយ រហូត​ឈានទៅរក​ការចែក​ផ្លូវ​គ្នា​នៅ​ខែ មករា ឆ្នាំ ២០១៥ ហើយ​កំឡុង​ពេលដែល​លោក​ចែកផ្លូវ​គ្នា​នោះដែរ​នាង ចូ​អី ដែលជា​មិត្តស្រី​របស់លោក​បាន​មាន​ទម្ងន់​កូន​ទី​ពីរ​រួចហើយ ដោយ​នាង​បាន​និយាយថា​កូន​ទី​ពីរ​នេះ​នឹង​សម្រាល​នៅក្នុង​ខែកញ្ញា ឆ្នាំ​២០១៥។ ប៉ុន្តែ​សម្រាប់​កូន​ទីពីរ​នេះ​ដែរ​លោក គីម​ យ៉ុនជុង មិន​ព្រម​ទទួលស្គាល់​ឡើយ ទើប​បណ្តាល​ឲ្យ​មានការ​ប្តឹងផ្តល់​រហូត​ដល់​សព្វថ្ងៃនេះ៕ កុសល

F4 កូរ៉េ  ត្រូវ​ប្តឹង​ឡើង​តុលា ព្រោះ​មិន​ព្រម​ទទួលស្គាល់​កូន​ខ្លួនឯង​