ពេលនេះ The Voice U.S រដូវ​កាល​ទៅ​៩ ​រក​ឃើញ​ម្ចាស់​ពានរង្វាន់​ហើយ


ពេលនេះ The Voice U.S រដូវ​កាល​ទៅ​៩ ​រក​ឃើញ​ម្ចាស់​ពានរង្វាន់​ហើយ

ឆ្លងកាត់​ជា​ច្រើន​សប្ដាហ៍​ ទីបំផុត បេក្ខជន Jordan Smith ដែល​ជា​កូន​ក្រុម​របស់ Adam បាន​ក្លាយ​ជា​ម្ចាស់​ពានរង្វាន់ The Voice U.S រដូវ​កាល​ទី​៩ ដែល​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ NBC កាល​ពី​ម្សិលមិញ។

 

ពេលនេះ The Voice U.S រដូវ​កាល​ទៅ​៩ ​រក​ឃើញ​ម្ចាស់​ពានរង្វាន់​ហើយ

 

Jordanគឺ​ជា​កូន​ក្រុម​ទី​៣​ហើយ ដែល Adam ជួយ​ឲ្យ​ឈ្នះ​ពាន The Voice។ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​តម្រូវ​ឲ្យ​បេក្ខជន​៤​នាក់​ចុង​ក្រោយ​ចម្រៀង​៣​បទ​ ដោយ​មាន​ទាំង​ចម្រៀង​ទោល, ច្រៀង​រួម​ជាមួយ​គ្រូ​បង្វឹក​និង​ចម្រៀង​បទ​គ្រិស្ត​មាស។ Jordan Smith បាន​លើក​យក​៣បទ​មក​ចម្រៀង​រួមមាន៖ “Climb Ev’ry Mountain” , “God Only Knows” និង “Mary Did You Know” ។

 

ក្នុង​វគ្គ Blind Auditions ម្ចាស់​ជយលាភី​រូប​នេះ​បាន​លើក​យក​បទ “Chandelier” របស់​តារា​ចម្រៀង Sia មក​ច្រៀង​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​ទាំង​៤​បែរ​កៅអី​រក​គេ។ ប៉ុន្តែ​ចុងក្រោយ Smithបាន​ជ្រើសរើស​ Adam ជា គ្រូ​បង្វឹក។ នៅ​វគ្គ battle round គេ​បាន​លើ​យក​បទ “Like I Can” របស់ Sam Smith មក​ច្រៀង និង​វគ្គ knockouts ច្រៀង​បទ “Set Fire to The Rain” របស់ Adele។

 

ជាមួយ​នឹង​ជ័យជម្នះ​នេះ Smithទទួល​បាន​ប្រាក់​រង្វាន់ ១០​ម៉ឺន​ដុល្លារ​និង​ចុះ​កិច្ចសន្យា​ក្លាយ​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម Republic Records ៕

 

ខាង​ក្រោម​ជា​សមកម្ម​ភាព Jordan Smith ច្រៀង​បទ “Climb Ev’ry Mountain”ថ្ងៃ​ផ្ដាច់ព្រ័ត្រ៖

 

 

 

ចុចអាន៖បេក្ខជន​ The Voice ម្នាក់​ច្រៀង​ពីរោះ​ដល់​ថ្នាក់​គ្រូ​បង្វឹក​ដណ្ដើម​គ្នា​យក

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ ew