ប្រទះឃើញ​សាក​សព្វ​យុវជន​ម្នាក់​នៅលើ​ដងផ្លូវ​ក្នុងស្រុក​សំពៅ​លូន​សង្ស័យ​ត្រូវ​រថយន្ត​កិន

ខេត្តបាត់ដំបង​៖​សាកសព​យុវជន​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​បែកក្បាល​ដេកស្លាប់​នៅលើ​ដងផ្លូវ កាលពី​វេលា​ម៉ោង​៣៖១៥​នាទី​ទៀបភ្លឺ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​បឹង​ទ្រេត​ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ប្រភព​ប្រាប់ថា សព​ជនរងគ្រោះ​មិន​ស្គាល់​អត​សញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​៣៦​ឆ្នាំ មាន​សំលៀកបំពាក់​ជា​យោធា​កងទ័ព​មាន​សភាព​បែកក្បាល​ទំនងជា​ដេក​អោយ​រថយន្ត​កិន​ស្លាប់​។ 

​    ​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​រក្សាទុក​រងចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

ប្រទះឃើញ​សាក​សព្វ​យុវជន​ម្នាក់​នៅលើ​ដងផ្លូវ​ក្នុងស្រុក​សំពៅ​លូន​សង្ស័យ​ត្រូវ​រថយន្ត​កិន
ប្រទះឃើញ​សាក​សព្វ​យុវជន​ម្នាក់​នៅលើ​ដងផ្លូវ​ក្នុងស្រុក​សំពៅ​លូន​សង្ស័យ​ត្រូវ​រថយន្ត​កិន