Facebook ចាប់​ផ្ដើម​អនុវត្ត​គោល​ការណ៍​ប្រើ​ឈ្មោះ​ពិត​ហើយ

Facebook ចាប់​ផ្ដើម​អនុវត្ត​គោល​ការណ៍​ប្រើ​ឈ្មោះ​ពិត​ហើយ

ដូច​ដែល​បាន​ប្រកាស​កាល​ពី​​ចុង​ខែ​តុលា​កន្លង​ទៅ​ ឥឡូវ​នេះ​បណ្ដាញ​ Facebook បាន​ចាប់​ផ្ដើម​អនុវត្ត​គោលការណ៍​ប្រើ​ឈ្មោះ​ពិត​លើ​គណនី​ ព្រម​ទាំង​ការ​ Report ឈ្មោះ​ក្លែង​ក្លាយ​​។

 

Facebook ចាប់​ផ្ដើម​អនុវត្ត​គោល​ការណ៍​ប្រើ​ឈ្មោះ​ពិត​ហើយ

 

​យោង​តាម​វិបសាយ​ព័ត៌មាន​អំពី​ Facebook បាន​ឲ្យ​ដឹង​ថា​ បណ្ដាញ​សង្គម​នេះ​បាន​អនុវត្ត​ដោយ​​ចាប់​ផ្ដើម​ធ្វើ​ការ​តេស្ត​នូវ​ Tool ថ្មី​ចំនួន​ពីរ​​ក្នុង​គោល​បំណង​ពីរ។ ទី​មួយ​គឺ​ចង់​​កាត់​បន្ថយ​ចំនួន​អ្នក​ប្រើ​ប្រាស់​ដែល​តម្រូវ​ឲ្យ​ធ្វើ​ការ​បញ្ជាក់​ឈ្មោះ​​លើ​ Facebook ខណៈ​ពេល​ដែល​ឈ្មោះ​របស់​គេ​គឺ​ជា​ឈ្មោះ​ពិត​ទៅ​​ហើយ​នោះ។ ចំណែក​ឯ​គោល​បំណង​ទី​ពីរ​គឺ​ចង់​​ឲ្យ​ការ​បញ្ជាក់​ឈ្មោះ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើ​ប្រាស់។ ខាង​ក្រោម​គឺ​ជា​ការ​រៀប​រាប់​អំពី​ Tool ថ្មី​ទាំង​ពីរ៖

 

 

​-វិធី​ថ្មី​នៃ​ការ​ Report ឈ្មោះ​ក្លែង​ក្លាយ

 

Facebook ចាប់​ផ្ដើម​អនុវត្ត​គោល​ការណ៍​ប្រើ​ឈ្មោះ​ពិត​ហើយ

វិធី​ថ្មី​នេះ​គឺ​ទាម​ទារ​ឲ្យ​​អ្នក​ដែល​ចង់​ Report ឈ្មោះ​​របស់​គេ​ធ្វើ​ការ​​ផ្ដល់​ព័ត៌មាន​បន្ថែម​​អំពី​មូលហេតុ​ថា​ តើ​ហេតុ​អ្វី​បាន​ជា​គេ​ចង់​ Report ឈ្មោះ​មួយ​នោះ។ ​កាល​ពី​មុន​ការ​ Report ឈ្មោះ​ប្រព្រឹត្ត​ដោយ​ងាយ​ ប៉ុន្តែ​តម្រូវ​ឲ្យ​ឆ្លង​កាត់​ដំណាក់​កាល​មួយ​ចំនួន​សិន​ទើប​អាច​ធ្វើ​ការ​ Report បាន។ ការ​ធ្វើ​បែប​នេះ​នឹង​អាច​ជួយ​​ការពារ​អ្នក​ប្រើ​ប្រាស់​ពី​ជន​ខិល​ខូច​បាន។

 

 

-វិធី​ថ្មី​ដើម្បី​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បញ្ជាក់​ពី​មូលហេតុ​ នៅ​ពេល​ធ្វើ​ការ​ផ្ទៀងផ្ទាត់ (Verify) ឈ្មោះ

 

Facebook ចាប់​ផ្ដើម​អនុវត្ត​គោល​ការណ៍​ប្រើ​ឈ្មោះ​ពិត​ហើយ

 

បណ្ដាញ​ Facebook ក៏​បាន​បន្ថែម​ Tool ថ្មី​មួយ​នេះ​ដើម្បី​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ ប្រាប់​ពី​ផល​លំបាក​ ដែល​ធ្វើ​ឲ្យ​គេ​សម្រេច​ប្ដូរ​មក​ប្រើ​ឈ្មោះ​​ដែល​ខុស​ពី​ឈ្មោះ​ពិត​របស់​គេ​បាន។​​​​​​​​​​

គួរ​បញ្ជាក់​ថា​ Tool ទាំង​ពីរ​ខាង​លើ​កំពុង​តែ​ធ្វើ​ការ​តេស្ត​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​សហរដ្ឋអាមេរិក​ ​ហើយ​​ប្រសិន​បើ​ដំណើរ​ការ​​​ល្អ ​គេ​នឹង​ចាប់​ផ្ដើម​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​តំបន់​ជុំវិញ​ពិភពលោក​ជា​បន្ត​បន្ទាប់៕

 

 

​​​​​​​​​​​​​​​ចុច​អាន៖ Facebook កែប្រែ​គោលការណ៍​ប្រើ​ឈ្មោះ​ពិត​ និង report គណនី​នៅ​ខែ​ធ្នូ​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ NewsRoom