ក្រសួងព័ត៌មាន ចេញសេចក្តីប្រកាស ឲ្យស្ថាប័នផ្សព្វផ្សាយ ទាំងអស់ គោរព គោរពងារ “សម្តេច”

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០១៦ បានចេញសេចក្តី ក្រើន រំឭកវិជ្ជាជីវៈមួយ  ឲ្យស្ថាប័នផ្សព្វផ្សាយ ទាំងអស់ ក្នុងប្រទេសកម្ពុជា ដែលបំភ្លេចចោល មិនប្រើគោរពងារ ប្រោស ព្រះរាជទានដោយព្រះមហាក្សត្រ គោរពលើវិជ្ជាជីវៈខ្លួនវិញ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួល បាន នៅថ្ងៃពុធ ទី១៦ខែធ្នូ ឆ្នាំ ២០១៥ ឲ្យដឹងថា “ មួយរយៈកន្លងមកនេះក្រសួងសង្កេតឃើញថា មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន នៅមានភាពខ្វះចន្លោះ ឬបំភ្លេចចោល មិនប្រើគោរពងារ ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ ជាស្ថាប័ន ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ពិសេសគោរមងារសម្តេច  ដែលបានប្រគល់ជូនឥស្សរជនជាថ្នាក់ដឹកនាំដ៏ឆ្នើម ជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋ តាមរយៈព្រះរាជក្រឹត្យ មានលក្ខណៈជាលិខិតបទដ្ឋានគតិយុត្ត មានតម្លៃ ក្នុងឋានានុក្រមច្បាប់”។

ក្នុងសេចក្តីប្រកាសនោះ ក្រសួង ព័ត៌មាន ក៏បានតម្រូវឲ្យ ស្ថាប័នផ្សព្វផ្សាយទាំងអស់  គោរពតាមលិខិតក្រើនរំឭក លើវិជ្ជាជីវៈ សារព័ត៌មានរបស់ក្រសួងដែលចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០០០៕

ក្រសួងព័ត៌មាន ចេញសេចក្តីប្រកាស ឲ្យស្ថាប័នផ្សព្វផ្សាយ ទាំងអស់ គោរព គោរពងារ “សម្តេច”