របាយការណ៍៖ អ្នកស្រឡាញ់ ភេទដូចគ្នាទទួល រងការសម្លុត ដោយសារ អត្តសញ្ញាណយេនឌ័រ

ភ្នំពេញ៖ តាមការស្រាវជ្រាវ ជាច្រើនបង្ហាញថា ឥរិយាបថស្រឡាញ់ ភេទដូចគ្នា ទទួលរងការរើសអើង ទៅលើអ្នក ប្ដូរភេទកើតមាន ជាទូទៅនៅតាមគ្រឹះស្ថានអប់រំ និងទូទាំងសកលលោក ជាពិសេសពួកគេបានទទួលរង ការគំរាម សម្លុតផងដែរ ដោយសារអត្តសញ្ញាណយេនឌ័រ ។

ការស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ បានបង្ហាញថា  អាកប្បកិរិយាបែបនេះក៏កើតមាន ជាទូទៅនៅតាមសាលារៀន របស់កម្ពុជាផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ម.ស.ម.ក បានឲ្យដឹងទៀតថា លទ្ធផលនៃការស្រាវជ្រាវទូទាំង ប្រទេស មួយ អំពីការសម្លុតដែលស្រ្ដីស្រឡាញ់ស្រ្ដី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្ដូរភេទ “អ្នក ស្រឡាញ់ភេទដូចគ្នា” គឺពួកគេបានជួបប្រទះក្នុងអំឡុងពេលដែលសិក្សានៅតាមសាលារៀន នៅក្នុងប្រទេសកម្ពុជា និងផលប៉ះពាល់ រយៈពេលវែងនៃការសម្លុត។

ប្រភពបន្តថា “របាយការណ៍នេះបង្ហាញពីរបបគំហើញនៃការអង្កេតទូទាំងប្រទេស ការពិភាក្សា ក្រុមសម្ភាសន៍ និងការស្រាវជ្រាវលើឯកសារពាក់ព័ន្ធ ដូចជា ការសិក្សាពីគ្រប់ទិសទីក្នុងពិភពលោក និងផ្ដល់នូវអនុសាសន៍ ទៅលើដំណោះស្រាយទៅលើបញ្ហានៃការសម្លុតជាលក្ខណៈប្រព័ន្ធ ដោយសារនិន្នាការភេទ និងអត្តសញ្ញាណ យេនឌ័រ ការបង្ហាញនូវទំនោរយេនឌ័រក្នុងប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជា”។

ការស្រាវជ្រាវរបស់ ម.ស.ម.ក បានបង្ហាញថា ក្នុងចំណោមអ្នកចូលរួមអង្កេតចំនួន២៥៤ នាក់ដែលជាអ្នក ស្រឡាញ់ ភេទដូចគ្នា ៩៣,៥៩%នៃអ្នករួមអង្កេតបានរាយការណ៍ថា ធ្លាប់រងការសម្លុតដោយសារ តែអត្តសញ្ញាណ យេនឌ័រ៕

របាយការណ៍៖ អ្នកស្រឡាញ់ ភេទដូចគ្នាទទួល រងការសម្លុត ដោយសារ អត្តសញ្ញាណយេនឌ័រ