រដ្ឋសភាអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីសុខភាព សត្វនិងផលិតកម្មសត្វ

ភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ បានអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វ ទាំងស្រុងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា  ដោយសំឡេង គំាំទ្រ១០០សំឡេងលើ១០០សំឡេង។

ក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៥ នៅព្រឹក ថ្ងៃពុធ ទី១៦ធ្នូ សភាបានលើកយករបៀប វារៈចំនួន ០៣ មកពិភាក្សានិងអនុម័តដែលមានរបៀបវារៈទី១ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពី ការបង្កើត អង្គការ ពាណិជ្ជកម្ម ពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ទៅក្នុង ឧបសម្ព័ន្ធ១កនៃកិច្ចព្រមព្រៀងម៉ារ៉ាកេស។របៀបវារៈទី២ ការពិភាក្សានិងអនុម័ត សេចក្តី ព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន និងរបៀប វារៈទី៣ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វ៕

រដ្ឋសភាអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីសុខភាព សត្វនិងផលិតកម្មសត្វ

រដ្ឋសភាអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីសុខភាព សត្វនិងផលិតកម្មសត្វ