សហរដ្ឋអាមេរិក​មាន​សេដ្ឋកិច្ច​អីុ​ន​ធើ​រ​ណេ​ត​ស្មើនឹង​6% នៃ GDP ទាំងមូល

សហរដ្ឋអាមេរិក ៖ ការ​សិក្សា​មួយ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ផល​ប៉ះពាល់​នៃ​សេដ្ឋកិច្ច​អីុ​ន​ធើ​រ​ណេ​ត​មាន​កម្រិត​ទ្វេ​មួយ​ជា​ពីរ​ចាប់តាំងពី​ឆ្នាំ​២០០៧ ហើយ​បច្ចុប្បន្ន​ស្មើនឹង​៦% នៃ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ទាំងមូល ។

ការ​សិក្សា​ចំពោះ​សមាគម​អីុន​ធើ​រ​ណេ​ត​ដែល​រាប់​បញ្ចូល​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា Facebook និង Amazon រក​ឃើញ​ថា វិស័យ​អន​ឡាញ ស្មើនឹង​៩៦៦​ប៊ី​លាន​ដុល្លារ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៤ ហើយ​មាន​តម្លៃ​ស្មើនឹង​ការងារ​ចំនួន​៣​លាន​នាក់ ។

លោក Michael Beckerman ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​សមាគម​អីុ​ន​ធើ​រ​ណេ​ត​អា​មេ​រិ​ក បាន​មាន​ប្រសាសន៍​ថា ៖ « បណ្តាញ​អីុ​ន​ធើ​រ​ណេ​ត​មាននៅ​គ្រប់​ទិស​ទី ប៉ុន្តែ​គ្មាន​កន្លែង​ណា​អាច​ដឹង​ពី​ទិដ្ឋភាព​ជាក់ស្តែង​ក្នុង​វិស័យ​នោះ​កើនឡើង​ទ្វេ​ដង​ឡើយ ដែល​នាំ​មក​នូវ​វិភាគទាន​ដល់ GDP ពិតប្រាកដ ហើយ​បាន​កើនឡើង​ជាង​ពីរ​ភាគ​បី ដែល​ប្រាក់​ឈ្នួល​របស់​និយោជិត​លើស​គ្នា​ឆ្ងាយ​ពី​បៀវត្ស​ថ្នាក់​ជាតិ » ។

ការ​សិក្សា​ដឹកនាំ​ដោយ​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា Economists Incorporated រក​ឃើញ​ថា អីុ​ន​ធើ​រ​ណេ​ត​បាន​ផ្តល់​ផល​ច្រើន​ជាង​វិស័យ​ពាក់ព័ន្ធ នឹង​សេដ្ឋកិច្ច​ដទៃ​ទៀត ដោយ​​រាប់​បញ្ចូល​ទាំង​ខាង​សំណង់ កុំ​ព្យូ​រ​ទ័​រ ផលិតផល​គ្រឿង​អេ​ឡិច​ត្រូ​និក ទូរគមនាគមន៍ ការ​ផ្សព្វផ្សាយ ក៏​ដូច​ជា​សេវា​ស្នាក់​នៅ និង​ម្ហូបអាហារ​ផង​ដែរ ។

ក្នុង​ផ្នែក​ប្រាក់​ឈ្នួល​ការងារ​អីុ​ន​ធើ​រ​ណេ​ត​មាន​អត្រា​ជា​មធ្យម​៧៩.១៨៤​ដុល្លារ​ក្នុង​មួយ​ឆ្នាំ បើ​ធៀប​នឹង​បៀវត្ស​ជាតិ ស្មើនឹង​៦១.៥៤៧​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។

តាម​របាយការណ៍​ឱ្យ​ដឹង​ថា មាន​មនុស្ស​ប្រមាណ​ជា​២៩៩​លាន​ដុល្លារ ឬ​ស្មើនឹង​៩២% នៃ​អត្រា​ប្រជាជន​សហរដ្ឋអាមេរិក កំពុង​តែ​ប្រើប្រាស់​អីុ​ន​ធើ​រ​ណេ​ត ៕