មក​ដឹង​តម្លៃ​ផាក​ពិន័យ Update ចុង​ក្រោយ​បង្អស់​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី


មក​ដឹង​តម្លៃ​ផាក​ពិន័យ Update ចុង​ក្រោយ​បង្អស់​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី

ការ​ផាក​ពិន័យ​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នឹង​ត្រូវ​អនុវត្ត​យ៉ាង​តឹង​រឹង​ចាប់​ពី​ថ្ងៃ​ ១​មករា ២០១៦ ​ខាង​មុខ ដែល​ការ​ពិន័យ​នេះ​មាន​កម្រិត​លើស​ពី​ច្បាប់​ចាស់។

 

ត្រង់​ជំពូក​ទី​៣ អំពី​ល្មើស​និង​ចំនួន​ទឹក​ប្រាក់​ត្រូវ​ពិន័យ​អន្តរការណ៍​ចែង​ដូច​ខាង​ក្រោម៖

 

 

មក​ដឹង​តម្លៃ​ផាក​ពិន័យ Update ចុង​ក្រោយ​បង្អស់​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី
មា​ត្រា​៦

 

-អ្នក​បើក​បរ​ទោ​ចក្រ​យាន​យន្ត​សណ្ដោង​រ៉ឺម៉ក ឬ​អ្នក​បើក​បរ​ត្រី​ចក្រ​យាន​យន្ត អ្នក​បើក​បរ​ទោ​ចក្រ​យាន​យន្ត និង​អ្នក​ដំណើរ​ព្រម​ទាំង​កុមារ​ដែល​មាន​អាយុ​ពី​៣​ឆ្នាំ​ឡើង​ទៅ​មិន​ពាក់​មួក​សុវត្ថិភាព​ឬ​ពាក់​មួក​សុវត្ថិភាព​មិន​ត្រឹម​ត្រូវ​តាម​ស្តង់​ដា​ជាតិ​ឬ​ពាក់​មួក​សុវត្ថិភាព​ដោយ​មិន​ដាក់​គន្លឺះ​ខ្សែ​សុវត្ថិភាព។

 

-អ្នក​បើក​បរ​យាន​យន្ត​ដែល​មិន​បាន​យក​ភ្ជាប់​តាម​ខ្លួន​នូវ​ឯក​សារ​ដើម​រួម​មាន៖ បណ្ណ​បើកបរ​យាន​យន្ត បណ្ណ​សម្គាល់​យាន​យន្ត វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្ត ឬ​លិខិត​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ចំពោះ​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​ជញ្ជូន។

 

-អ្នក​បើក​បរ​រថយន្ត​គ្រប់​ប្រភេទ និង​អ្នក​រួម​ដំណើរ​ជិះ​កៅ​អី​មុខ​នៃ​រថយន្ត​មិន​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព។

 

-អ្នក​បើក​បរ​រថយន្ត​ដាក់​កុមារ​អាយុ​ក្រោម​១០​ឆ្នាំ​អង្គុយ​នៅ​ខាង​មុខ

 

-អ្នក​បើក​បរ​យាន​យន្ត​បើក​បរ​ដោយ​កុង​ទ័រ​ល្បឿន​មិន​ដំណើរ​ការ

 

-អ្នក​បើក​បរ​យាន​យន្ត​ហួស​ល្បឿន​កំណត់​ចាប់​ពី​ ១-១៩ គីឡូមែត្រ​ក្នុង​មួយ​ម៉ោង។

 

-អ្នក​បើក​បរ​យាន​យន្ត​ប្រើ​ប្រាស់​ទូរសព្ទ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់​ទំនង​នៅ​ពេល​កំពុង​បើក​បរ

 

-អ្នក​បើក​បរ​យាន​យន្ត​ប្រើ​សញ្ញា​សូរ​សព្ទ​មិន​ត្រឹម​ត្រូវ​តាម​បទ​បញ្ញត្តិ​ច្បាប់

 

@តម្លៃ​ផាក៖
-ទោ​ចក្រ​យាន​យន្ត​ឬ​ទោ​ចក្រ​យាន​យន្ត​សណ្ដោង​រ៉ឺម៉ក​ឬ​ត្រី​ចក្រ​យាន​យន្ត​ : ១៥ ០០០រៀល
-​ យាន​យន្ត​ធុន​ស្រាល​ : ២៥ ០០០រៀល
– យាន​យន្ត​ធុន​ធ្ងន់​ : ៥០ ០០០រៀល។

 

 

មក​ដឹង​តម្លៃ​ផាក​ពិន័យ Update ចុង​ក្រោយ​បង្អស់​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី

 

 

មា​ត្រា​៧

 

-អ្នក​បើក​បរ​ទោ​ចក្រ​យាន​យន្ត​អូស​ចន្ទល់​លើ​ផ្លូវ​ថ្នល់ ឬ​ព្រ​លែង​ដៃ​ចង្កូត ឬ​លើក​ជើង​ដាក់​លើ​ដៃ​ចង្កូត

 

-អ្នក​បើក​បរ​យាន​យន្ត​បង្ហោះ រេ​ចុះ​ឡើង​រេ​ឡើង ឆាប ឬ​កៀរ

 

-អ្នក​បើក​បរ​យាន​យន្ត​រៀប​ចំ​ដាក់​តាំង​ភ្លើង និង​ភ្លើង​សញ្ញា​នៃ​យាន​ជំនិះ មិន​ត្រឹម​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស។

 

-អ្នក​បើក​បរ​យាន​យន្ត​ដែល​ម៉ាស៊ីន​បញ្ចេញ​សំឡេង​ខ្លាំង ឬ​ផ្សែង​ច្រើន​ខុស​ពី​បទ​ដ្ឋាន​បច្ចេកទេស។

 

-អ្នក​បើក​បរ​យាន​យន្ត​ដែល​គ្មាន​ឬ​មិន​ដំណើរ​ការ​នូវ​ផ្លិត​ទឹក​ជូត​កញ្ចក់​មុខ ឬ​កញ្ចក់​មុខ ឬ​កញ្ចក់​ក្រោយ​មាន​ប្រេះស្រាំ​ដែល​លំបាក​មើល​ផ្លូវ ឬ​គ្មាន​កញ្ចក់​មើល​ក្រោយ។

 

-អ្នក​បើក​បរ​យាន​យន្ត​ហួស​ល្បឿន​កំណត់​ចាប់​ពី ២០-២៩គីឡូមែត្រ​ក្នុង​មួយ​ម៉ោង។

 

-អ្នក​បើក​បរ​រថយន្ត​ធ្វើ​អាជីវកម្ម​ដឹក​អ្នក​ដំណើរ​ឬ​ដឹក​ទំនិញ មិន​មាន​សញ្ញា​សំ​គាល់ ឬ​ប្រើ​សញ្ញា​សម្គាល់​មិន​ត្រឹម​ត្រូវ។

 

-អ្នក​បើកបរ​រថយន្ត​ដឹក​ទំនិញ​មាន​គ្រោះ​ថ្នាក់​មិន​មាន​សញ្ញា​សម្គាល់ ឬ​ប្រើ​សញ្ញា​សម្គាល់​មិន​ត្រឹម​ត្រូវ។

 

-អ្នក​បើកបរ​យាន​យន្ត​ដែល​មិន​បាន​ប្រើ​សញ្ញា​អាសន្ន ឬ​មិន​បាន​ដាក់​សញ្ញា​ត្រីកោណ​ជា​ដំណឹង​ក្នុង​ករណី​ដែល​យាន​យន្ត​ខូច​មិន​អាច​រំកិល​ចេញ​ពី​ទ្រូង​ផ្លូវ​បាន។អ្នក​បើក​បរ​យាន​យន្ត​ដែល​មិន​បាន​ប្រើ​សញ្ញា​អាសន្ន និង​មិន​បាន​ដាក់​សញ្ញា​ត្រី​កោណ​ជា​ដំណឹង​សម្រាប់​ការ​ពារ​គ្រោះ​ថ្នាក់ ក្នុង​ករណី​ដែល​យាន​យន្ត​ខូច​មិន​អាច​រំកិល​ចេញ​ពី​ទ្រូង​ផ្លូវ​បាន​នៅ​កន្លែង​ផ្លូវ​កោង ឬ​ផ្លូវ​បត់ ឬ​ផ្លូវ​ចោត។

 

 

@តម្លៃ ផាក៖
-ទោចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក ឬ​ត្រី​ចក្រ​យាន​យន្ត​ : ២០ ០០០រៀល។
-យាន​យន្ត​ធុន​ស្រាល​ : ៤០ ០០០រៀល
-​យាន​យន្ត​ធុន​ធ្ងន់​ : ៧៥ ០០០រៀល។

 

 

មក​ដឹង​តម្លៃ​ផាក​ពិន័យ Update ចុង​ក្រោយ​បង្អស់​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី

 

មាត្រា៨

 

-អ្នក​បើក​បរ​យាន​យន្ត​បើក​បរ​ដោយ​ពុំ​មាន​លិខិត​អនុញ្ញាត​ធ្វើ​អាជីវកម្ម ឬ​ប្រើ​លិខិត​ធ្វើ​អាជីវកម្ម​ហួស​សុពលភាព

 

-អ្នក​បើក​បរ​យាន​យន្ត​មិន​គោរព​តាម​លក្ខខណ្ឌ​សុខភាព​ដែល​តម្រូវ​ឲ្យ​ពាក់​វ៉ែនតា

 

-អ្នក​បើក​បរ​យាន​យន្ត​ហួស​ល្បឿន​កំណត់​ចាប់​ពី​៣០-៣៥គីឡូមែត្រ​ក្នុង​មួយ​ម៉ោង

 

-អ្នក​បើក​បរ​យាន​យន្ត​ខុស​ទិស​ដែល​តម្រូវ​ឲ្យ​ធ្វើ​ចរាចរណ៍ ឬ​បើក​បរ​ជាន់​គំនូស​បង្ហូត​កណ្ដាល​ទ្រូង​ផ្លូវ

 

-អ្នក​បើក​បរ​យាន​យន្ត​ល្មើស​នឹង​ការ​ជៀស ការ​បត់ និង​ការ​ជែង

 

-អ្នក​បើក​បរ​យាន​យន្ត​ល្មើស​នឹង​សិទ្ធ​អាទិភាព​នៅ​ផ្លូវ​ប្រសព្វ

-អ្នក​បើក​បរ​យាន​យន្ត​ដែល​មិន​មាន ឬ​មិន​ដំណើរ​ការ​ភ្លើង​បំភ្លឺ ឬ​ភ្លើង​បំភ្លឺ​សញ្ញា​នៃ​យាន

 

-អ្នក​បើក​បរ​យាន​យន្ត​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ពណ៌​ក្រហម ឬ​ក្រហម​ភ្លឹប​ភ្លែត

 

-អ្នក​បើកបរ​យាន​យន្ត​មិន​គោរព​ផ្លាក​សញ្ញា​ហាម​ឃាត់ ឬ​ផ្លាក​សញ្ញា​បញ្ជា ឬ​ផ្លាក​សញ្ញា​សិទ្ធ​អាទិភាព ឬ​គំនូស​សញ្ញា​សម្រាប់​ថ្មើរ​ជើង​ឆ្លង​កាត់

 

-អ្នក​បើក​បរ​យាន​យន្ត​ប្រព្រឹត្ត​មិន​រាង​ចាល​នូវ​អំពើ​ល្មើស​ស្ដី​ពី​ការ​ឈប់ ឬ​ចត

 

-អ្នក​បើក​បរ​យាន​យន្ត​ប្រើ​ប្រាស់​សំបក​កង់​សឹក​លើស​កម្រិត​កំណត់ ឬ​រហែក ឬ​ប្រេះ ឬ​របាំង

 

-អ្នក​បើក​បរ​យាន​យន្ត​មិន​គោរព​សញ្ញា​ចរាចរណ៍​របស់​ភ្នាក់​ងារ​នគរបាល​ចរាចរណ៍

 

-អ្នក​បើក​បរ​រថយន្ត​ធុន​ធ្ងន់​ដែល​គ្មាន​រនាំង​សុវត្ថិភាព ឬ មាន​រនាំង​សុវត្ថិភាព​មិន​ត្រឹម​ត្រូវ តាម​បណ្ដោយ​តួ​រថយន្ត​ខាង​ក្រោម ឬ​គ្មាន​គន្លឹះ​សុវត្ថិភាព​សម្រាប់​ភ្ជាប់​កុង​តឺ​ន័រ ឬ​គន្លឺះ​សុវត្ថិភាព សម្រាប់​ភ្ជាប់​កុង​តឺ​ន័រ មិន​ដំណើរ​ការ

 

@តម្លៃ​ផាក៖
-ទោចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក ឬ​ត្រី​ចក្រ​យាន​យន្ត​ : ២៥ ០០០រៀល
-អ្នក​បើក​បរ​យាន​យន្ត​ធុន​ស្រាល​ : ៥០ ០០០រៀល
– ​អ្នក​បើក​បរ​យាន​យន្ត​ធុន​ធ្ងន់​ : ១០០ ០០០រៀល។

 

 សូមអាន៖ តម្លៃ​ផាក​ពិន័យ​ថ្មី​ នៃ​​ច្បាប់​ចរាចរណ៍​ដែល​អ្នក​គួរ​ដឹង

 

 

មក​ដឹង​តម្លៃ​ផាក​ពិន័យ Update ចុង​ក្រោយ​បង្អស់​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី
មាត្រា​៩

 

-អ្នក​បើកបរ​ទោ​ចក្រ​យានយន្ត​ឬ​ទោ​ចក្រ​យាន​យន្ត​សណ្ដោង​រ៉ឺម៉ក ឬ​ត្រី​ចក្រ​យាន​យន្ត​ដោយ​គ្មាន​បណ្ណ​បើកបរ​ គ្មាន​បណ្ណ​សម្គាល់​និង​ផ្លាក​លេខ

 

-អ្នក​បើក​បរ​យាន​យន្ត​គ្រប់​ប្រភេទ​ដែល​ប្ដូរ​ម៉ាស៊ីន ឬ​ប្ដូរ​ពណ៌​ដោយ​គ្មាន​ការ​អនុញ្ញាត ឬ​បិទ​ពណ៌​មិន​ត្រឹម​ត្រូវ​តាម​បណ្ណ​សម្គាល់​យាន​យន្ត

 

-អ្នក​បើក​បរ​យាន​យន្ត​ប្រើ​ប្រាស់​បណ្ណ​បើក​បរ​មិន​ត្រឹម​ត្រូវ​តាម​ប្រភេទ​យាន

 

-អ្នក​បើក​បរ​យាន​យន្ត​ប្រើ​បណ្ណ​បើក​បរ​ហួស​សុពល​ភាព

 

-អ្នក​បើក​បរ​យាន​ដែល​មាន​កង់​ច្រវាក់​ដែក​ផ្ទាល់​នៅ​លើ​ទ្រូង​ផ្លូវ​ថ្នល់​ក្រាល​កៅ​ស៊ូ

 

-អ្នក​បើក​បរ​យាន​យន្ត​ហួស​ល្បឿន​កំណត់​ចាប់​ពី ៤០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​ឡើង​ទៅ

 

-អ្នក​បើក​បរ​យាន​យន្ត​ប្រើ​ប្រាស់​ផ្លាក​លេខ​សម្គាល់​យាន​ដែល​រចនា​ខុស​ពី​លក្ខណៈ​ដើម ឬ​រលុប​លេខ ឬ​បាត់​ផ្លាក​បាត់​លេខ​ឬ​ដាក់​សម្ភារៈ ឬ​វត្ថុ​ផ្សេង​ៗ​បាំង​ផ្លាក​លេខ

 

-អ្នក​បើកបរ​យាន​យន្ត​មាន​អត្រា​ជាតិ​អាកុល​ចាប់​ពី 0,25ទៅ 0,39 មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់​ពី 0,5ទៅ0,79 ក្រាម ក្នុង​មួយ​លីត្រ​ឈាម

 

-អ្នក​បើកបរ​រថយន្ត​ឲ្យ​មនុស្ស​ជិះ​លើ​យាន​ដែល​កំពុង​សណ្ដោង​ក្រៅ​ពី​អ្នក​បើក​បរ

 

-អ្នក​បើកបរ​យាន​យន្ត​កែ​ច្នៃ​យាន​យន្ត​ខុស​បទ​ដ្ឋាន​បច្ចេកទេស

 

-អ្នក​បើក​បរ​យាន​យន្ត​ប្រណាំង​យាន​ ដោយ​គ្មាន​ការ​អនុញ្ញាត​លើ​ផ្លូវ​សម្រាប់​ធ្វើ​ចរាចរណ៍​ជា​សាធារណៈ

 

@តម្លៃ​ផាក៖
-ទោចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក ឬ​ត្រី​ចក្រ​យាន​យន្ត​ : ៣០ ០០០រៀល
-អ្នក​បើក​បរ​យាន​យន្ត​ធុន​ស្រាល​ : ៦០​ ០០០រៀល
-​បើក​បរ​យាន​យន្ត​ធុន​ធ្ងន់​ : ១២៥ ០០០រៀល។

 

 

មក​ដឹង​តម្លៃ​ផាក​ពិន័យ Update ចុង​ក្រោយ​បង្អស់​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី

 

 

យោង​តាម​មាត្រា ១០ ក្នុង​ករណី​ដែល​ជន​ល្មើស​មិន​បាន​បង់​ប្រាក់​ពិន័យ​អន្តរការណ៍​ក្នុង​រយៈពេល​៣០​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ដែល​បាន​ទទួល​បង្កាន់​ដៃ​បង់​ប្រាក់​ពិន័យ ចំនួន​ទឹក​ប្រាក់​ពិន័យ​នេះ​នឹង​ត្រូវ​ដំឡើង​ជា​២ដង។ បើ​លើស​ពី​៩០​ថ្ងៃ មន្ត្រី​មាន​សមត្ថកិច្ច​ត្រូវ​រៀប​ចំ​សំណុំ​ឯកសារ​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង។

 

 

សូមអាន ៖   ច្បាប់​​ចរាចរណ៍​​ថ្មី​​ពិន័យ​​៥​​ដង​​មិន​​ពាក់​មួក អាច​​ជា​ឱកាស​​អ្នក​​លក់​​កេង​​ចំណេញ?
អត្ថបទ៖ លឹម សុ​នា​