Man Utd ត្រៀម​កញ្ចប់​ទឹកប្រាក់​ទិញ​ខ្សែប្រយុទ្ធ Everton, Lukaku

​កីឡា​៖​យោងតាម​ប្រភពព័ត៌មាន Shoot បាន​ផ្សាយ​ថា ក្លឹប​បិសាច​ក្រហម Manchester United កំពុង​ត្រៀម​សំណើ​ទៅ​ក្លិប​Everton ដើម្បី​ទិញយក​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​បែ​ល​ហ្សិ​ក​កីឡាករ Romelu Lukaku​។ 

​ការ​សម្លឹង​រក​ខ្សែប្រយុទ្ធ​វ័យ​២២​ឆ្នាំ​របស់​ក្រុម​ជើងឯក​អង់គ្លេស​២០​សម័យកាល​រូបនេះ​របស់​អ្នកចាត់ការ​លោក Louis van Gaal បន្ទាប់ពី​កម្លាំង​សំខាន់ Wayne Rooney នៅ​មិនទាន់​ជា​ពីរ​បួស ហើយ​កីឡាករ​បារាំង​វ័យក្មេង Anthony Martial ហាក់​ធ្លាក់ចុះ​ទម្រង់​លេង បើ​ធៀប​នឹង​ការ​មកកាន់ Old Trafford លើកដំបូង​។​

​ប្រភពព័ត៌មាន​ពី Shoot បាន​ឲ្យ​ដឹងថា​អ្នកចាត់ការ​ចាយលុយ​ច្រើន Louis van Gaal ចង់បាន Lukaku មក​ពង្រឹង​តំបន់​ប្រយុទ្ធ ក្រោយ​កីឡាករ​វ័យ​២២​ឆ្នាំ​រក​គ្រាប់​បាន​១២ គ្រាប់​នៅ​រដូវ​កាល​ថ្មី ពោលគឺ​ស្ថិតនៅ​ទី​២ ក្នុង​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​បន្ទាប់ពី Jamie Vardy​។​

​គួរ​បញ្ជាក់ថា អតីត​កីឡាករ​ក្លិប Anderlecht, West Bromwich Albion, Chelsea និង​ទើបតែ​ផ្ទេរ​មកលេង​ឲ្យ Everton ក្នុងតម្លៃ​២៨​លាន​ផោន បា​នរក​គ្រាប់​ចំនួន​១២​គ្រាប់​ក្នុង​រដូវ​កាល​ថ្មី និង​សរុប​គ្រាប់​ស៊ុត​បញ្ចូល​ទី​គូប្រកួត​បាន​ចំនួន​៨៧​គ្រាប់​៕ 

Man Utd ត្រៀម​កញ្ចប់​ទឹកប្រាក់​ទិញ​ខ្សែប្រយុទ្ធ Everton, Lukaku