ក្រុមចោរ​ប្រដាប់អាវុធ ចូល​ប្លន់​ដល់​ក្នុងផ្ទះប្រ​ជា​ជន​​នៅ​ខេត្តកណ្តាល​

ខេត្តកណ្តាល​៖ ​ហេតុការណ៍​ក្រុមចោរ​បានធ្វើ​សកម្មភាព​ប្លន់​ប្រជាពលរដ្ឋ បានកើត​ឡើ​ថ្ងៃទី​១២ ខែ​ឆ្នូ​ ឆ្នាំ ២០១៥ នៅវេលា​ម៉ោង​២០.០០ នាទី​ស្ថិតនៅ​ភូមិ​ព្រែ​ល្វា​.​ឃុំ ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​​បើតាម​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ឡាយ ប៊ុន​ណា​រី ភេទ​ប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ មន្ត្រី​តុលាកា​យោធា រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​កន្លែង​ផ្ងើ​លុយ​តាម​វី​ង ។

ក្រុមចោរ​ប្រដាប់អាវុធ ចូល​ប្លន់​ដល់​ក្នុងផ្ទះប្រ​ជា​ជន​​នៅ​ខេត្តកណ្តាល​

ក្រុមចោរ​ប្រដាប់អាវុធ ចូល​ប្លន់​ដល់​ក្នុងផ្ទះប្រ​ជា​ជន​​នៅ​ខេត្តកណ្តាល​


​ឯកឧត្តម​ស្នងការ​បាន​បញ្ជាក់ថា សម្ភារៈ​ដែល​បាន​បាត់បង់​រួមមាន​៖ ផ្លា​ទីន ៥ តម្លឹង ប្រាក់​ដុល្លារ ១០.០០០ ដុល្លារ ប្រាក់រៀល​ប្រហែល ៥០ លាន​រៀល និង ទូរស័ព្ទដៃ ៣ គ្រឿង ចំពោះ​ជនសង្ស័យ​បាន​បន្សល់​ដែកគាស់ ១ និង​ស្បែ​ជើង ១ ចំហៀង ។​ ឯកឧត្តម​ស្នងការ​បាន​បន្តថា ជនសង្ស័យ​មាន​គ្នា ៤ នាក់ ស្លៀកពាក់​ជា​ស៊ីវិល មាន​ពាក់​ម៉ាស់​មុខ មាន​អាវុធ​AK ៣ ដើម និង អាវុធខ្លី ១ ដើម ។ នៅ​មុនពេល​កើតហេតុ​ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព​កាត់​របងលួស​ក្រោយ​ផ្ទះបាយ រួច​ចូល​តាម​ទ្វារក្រោយ ។

ក្រុមចោរ​ប្រដាប់អាវុធ ចូល​ប្លន់​ដល់​ក្នុងផ្ទះប្រ​ជា​ជន​​នៅ​ខេត្តកណ្តាល​

ក្រុមចោរ​ប្រដាប់អាវុធ ចូល​ប្លន់​ដល់​ក្នុងផ្ទះប្រ​ជា​ជន​​នៅ​ខេត្តកណ្តាល​

ពេល​ដែល​កូន​ជនរងគ្រោះ​ឈ្មោះ ជូ លឹម​សៀង រៀបចំ​បិតទ្វារ ជនសង្ស័យ​ក៏បាន​យក​កាំភ្លើង AK ទៅ​ភ្ជុង​កូន​ជនរងគ្រោះ រួច​បណ្តើរ​យកទៅ​ចង​ជាមួយនឹង​ជនរងគ្រោះ ព្រមទាំង​បាន​វាយ​នឹង​ស្វាយ​កាំភ្លើង​ថែមទៀត ។ បន្ទាប់ពី​ចាប់ចង​អ្នក​ទាំងពីរ​រួចរាល់​ហើយ ពួកវា​ក៏​ធ្វើ​សកម្មភាព​ប្រមូលយក​វត្ថុ​មានតម្លៃ​ដែលមាន​ជា ប្រាក់​ខ្មែរ ប្រាក់​ដុល្លារ គ្រឿងអលង្ការ​ផ្លា​ទីន ទូរស័ព្ទដៃ ៣ គ្រឿង ហើយ​គេចចេញ​ទៅតាម​ទ្វារក្រោយ និង បាន​បាញ់​ចំនួន ៥ គ្រាប់ ជាការ​គម្រាម ។ ភា​វុន​ (ប្រភព TV5)

ក្រុមចោរ​ប្រដាប់អាវុធ ចូល​ប្លន់​ដល់​ក្នុងផ្ទះប្រ​ជា​ជន​​នៅ​ខេត្តកណ្តាល​