យុវជន​ម្នាក់​លឺសូ​ថា​ឈ្មោះ​ហាន គីម​ឆេង នៅ​ភូមិ​ជាមួយគ្នា​ស្លាប់​ព្រឹក​ឡើង​ឃើញ​ចងក​និង​ដើម​ស្វាយ​ស្លាប់​ដែរ​

កណ្តាល: ​យុវជន​ម្នាក់​លឺសូ​ថា​ឈ្មោះ​ហាន គីម​ឆេង ហៅ​ស្រី​ម៉ៅ ភេទ​ស្រី​អាយុ​១៧​ឆ្នាំ នៅ​ភូមិជាមួយគ្នា មុខរបរ​សិស្ស​ដូចគ្នា បាន​ស្លាប់​ដោយសា​ចងក ហើយ​ត្រូវបាន​ជីតា​ប្រទះឃើញ កាលពី​វេលា​មោ់ង​១១​យប់ ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥​ក្បែរ​កាំជណ្តើ​ផ្ទះក្នុងភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង​​ខេត្តកណ្តាល​។​

 លុះ​នៅវេលា​ម៉ោង ៥​និង​៣០ នាទី​ទៀបភ្លឺ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ស្រាប់តែប្រទះឃើញ យុវជន​ឈ្មោះ​សុខា សុ​លីម អាយុ​១៧​ឆ្នាំ​មុខរបរ​សិស្ស​នៅ​ភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង​ចងក​សម្លាប់ខ្លួន នៅ​ចំណុច ដើម​ស្វាយ​ដីចំការក្នុងភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​លឺសូ​ថា​ឈ្មោះ​ហាន គីម​ឆេង ហៅ​ស្រី​ម៉ៅ​ភេទស្រី​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា​មុខរបរ​សិស្ស​ដូចគ្នា​បាន​ស្លាប់​ដោយសា​ចងក ។​ពេលនោះ​ឈ្មោះ​សុខា​សុខ​លីម បាន​អង្គុយ​យំ​និង​និយាយប្រាប់​ឈ្មោះ ញឹម សុវណ្ណដែល​ដេក​ជាមួយគ្នា​ថា​ជួយ​គិត​មើលៗ​ហើយក៍​​ដើរ​ចេញទៅ​បាត់​។​

​លុះដល់​ម៉ោង​ជិត​៦​ព្រឹក ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ម្ដាយ​ជនរងគ្រោះ​ដើររក​កូន​ក៏ប្រទះឃើញ​កូន​ចងក​និង​មែក​ស្វាយ​ស្លាប់​បាត់ទៅហើយ​រួច​ក៍​រាយការណ៍​​អោយ​សមត្ថកិច្ច​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះមកពិនិត្យ​សព​ពុំមាន​ស្នាក​ស្នាម​ក្រៅពី​ចងក​ឡើយនិង​ឪពុកម្តាយ​ជន​រង​​គ្រោះ​បាន​អះអាងថា​កូន​របស់គាត់​ស្លាប់​ដោយសា​ចងក​ពិតមែន​។​ក្រោយ​ពិនិត្យ​រួច​សព​ត្រូវបានប្រគល់អោយ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​R