លោក ​ហ៊ុន សែន ​អំពាវ​នាវ​​អោយ​​ប្រទេស​​ក្នុ​ងតំបន់​រួម​គ្នា​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ​

កិច្ច​ប្រជុំ​លើក​ទី​៣ ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួល​បន្ទុក​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ​បាន​ចាប់​ផ្តើម​ហើយ​ នៅ​ព្រឹក​នេះ ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ ដែល​មាន​កម្ពុ​ជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ​ជា​អធិបតី ​នៅ​ក្នុង​អង្គ​ប្រជុំ​នេះ ​លោក ហ៊ុន សែន ​បាន​អំពាវនាវ​អោយ​ប្រទេស​ក្នុង​តំបន់ ​ជា​ពិសេស ​ប្រទេស​ជា​សមាជិ​កអាស៊ាន​ រួម​គ្នា​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ។