រដ្ឋមន្ដ្រី​សង្គម​កិច្ច​អូស្ដ្រាលី​កំពុង​ពិនិត្យ​មើល​លើ​គោល​នយោបាយ​ផ្ដល់​ប្រាក់​មាតុភាព​ឡើង​វិញ​

លោក Christian Porter រដ្ឋមន្ដ្រី​ក្រសួង​សង្គម​កិច្ច​អូស្ដ្រាលី​បាន​បញ្ជាក់​ថា​លោក​កំពុង​តែ​​ធ្វើ​ការ​កែ​ប្រែ​ផ្លាស់​ប្ដូរ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ដើម្បី​​ផ្ដល់​លទ្ធភាព​ឲ្យ​មាតា​អូស្ដ្រាលី​ដែលត្រូវ​សម្រាល​កូន​អាច​ឈប់​សម្រាក​ពី​​ការ​ងារ​ដោយ​បាន​ទទួល​ប្រាក់​ជំនួយ​សម្រាប់​ការ​ឈប់​សម្រាក​នេះ។