បក្ស​សង្គ្រោះ​ជាតិ​សុខ​ចិត្ដ​វិល​ចូល​ប្រជុំ​រដ្ឋ​សភា​វិញ​ថ្ងៃ​១៦​ធ្នូ​ឆ្នាំ​២០១៥

ខណៈ​ពេល​ដែល​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​បរទេស​នៅ​ឡើយ​​ដើម្បី​គេច​ចេញ​ពី​ការ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរ​ខ្មែរ​ពាក់​ព័ន្ធ​ករណី​​ចោទ​ប្រកាន់​មួយ​ចំនួន​ នៅ​ថ្ងៃ​នេះ​តំណាង​រាស្ដ្រ​បក្ស​សង្រ្គោះ​ជាតិ​ដឹក​នាំ​ដោយ​លោក កឹម សុខា បាន​បញ្ចប់​ការ​ធ្វើ​ពហិការ​របស់​ខ្លួន​ដោយ​វិល​ចូល​ប្រជុំ​សភា​ឡើង​វិញ ទោះ​បី​ជា​លោក​ កឹម សុខា ត្រូវ​រដ្ឋ​សភា​ដក​តំណែង​ជា​អនុប្រធាន​ទី​១​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​តុលា​ ឆ្នាំ​២០១៥​នេះ​ក៏​ដោយ។