​ឃាត់ខ្លួន​ប្តី​កំណាច​វាយ​សម្លាប់​ប្រពន្ធ​នៅ​ស្រុក​គូលែន

​ខេត្តព្រះវិហារ​៖​ជម្លោះ​ពាក្យសម្តី​រហូត​ឈានដល់​អំពើហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង ខណៈដែល​ប្តី​ប្រពន្ធ​មួយគូ​ស្រវឹងស្រា​ជោក​ដូចគ្នា ត្រូវ​ប្តី​វាយ​១​ដៃ​ចំ​គល់​កដួល ហើយ​យក​ដំបង​វាយ​ជាច្រើន​ដំបង ថែមទៀត​រហូតដល់​ស្លា​ប់​នឹង​កន្លែង​តែម្តង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ស្រែ​រលុះ ភូមិ​ព្យួរ​ជ្រូក ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ​។​

​    ​តាម​ប្រភព​ប្រជាពលរដ្ឋ​បានអោយដឹងថា មុន​កើតហេតុ​ប្តី​ប្រពន្ធ​ទាំង​២​នាក់​មានការ​ឈ្លោះប្រកែក​តឹងសរសៃក ជាមួយគ្នា​ខណៈ​ស្រវឹងស្រា​ជោក​ដូចគ្នា​ត្រូវ​ប្តី​វាយ​១​ដៃ​ចំគ​ល់ក​ហើយ ដួល​ពេលនោះ​ជនដៃដល់​បាន​យក​ដំបង​វាយ​ប្រពន្ធ​ជាច្រើន​ដំបង​ថែមទៀត​រហូតដល់ ស្លាប់​នឹង​កន្លែង​តែម្តង​។​នៅពេល​ដឹងថា ប្រពន្ធ​ស្លាប់​គឺ​ជនដៃដល់​ធ្វើជា​រត់​ទៅប្តឹង​នគរបាល​មូលដ្ឋាន​ថា ជនរងគ្រោះ​ដេកស្លាប់​ខ្លួនឯង​ទៅវិញ​។ 

​    ​ប្រភពព័ត៌មាន​បន្តថា សមត្ថកិច្ច​នគរបាល​ជំនាញ​បានធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​ជនរងគ្រោះ ល្អិតល្អន់​ទើប​ដឹងថា​ស្លាប់​ដោយសារ​ប្តី​វាយ​នឹង​ដំបង​មាន​ស្លាកស្នាម​ជាំ ពេញ​ដងខ្លួន​។​បន្ទាប់មក​ជនដៃដល់​ជា​ប្តី​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​ដើម្បី ស៊ើបសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន​។​ជនដៃដល់​ឈ្មោះ​ម៉ា​ណា​ច​អាយុ ៤២​ឆ្នាំ​មុខរបរ​កសិករ​បាន​និយាយ​សារភាពថា​ពិតជា​បាន​ប្រើ​ដំបង​វាយ ជនរងគ្រោះ​ឈ្មោះ​ស្បិ​ន​ធា​អាយុ​៤១​ឆ្នាំ​បណ្តាលអោយ​ស្លាប់​ប្រាកដ​មែន​។ 

​    ​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​កសាង​សំណុំរឿង​ដើម្បី បញ្ជូន​ទៅកាន់​តុលាការខេត្ត​វិនិច្ឆ័យ​ទោស​ទៅតាម​ផ្លូវច្បាប់​។​គួរបញ្ជាក់ ថា​នៅ​ស្រុក​គូលែន​តែងតែ​កើតមាន​អំពើហិង្សា​ក្នុង​គ្រួសារ​និង​ឃាតកម្ម ច្រើនជាងគេ​ក្នុង​១​ឆ្នាំៗ​បើ​ធៀប​ជាមួយ​បណ្តា​ស្រុក​ក្រុង​នៅ​ទូទាំង ខេត្តព្រះវិហារ​ហើយ​បន្ទាប់មកទៀត​នៅ​ស្រុក​ជាំ​ក្សាន្ត​ជាប់​ចំណាត់ថ្នាក់ បន្ទាប់ពី​ស្រុក​គូលែន​៕

​ឃាត់ខ្លួន​ប្តី​កំណាច​វាយ​សម្លាប់​ប្រពន្ធ​នៅ​ស្រុក​គូលែន
​ឃាត់ខ្លួន​ប្តី​កំណាច​វាយ​សម្លាប់​ប្រពន្ធ​នៅ​ស្រុក​គូលែន