បុរសវ័យ៥០ឆ្នាំ ត្រូវឃាត់ខ្លួនក្នុង ករណីប៉ះពាល់ កេរ្តិ៍ខ្មាស់ក្មេងស្រី អាយុមិនដល់១០ឆ្នាំ ពីរនាក់

បាត់ដំបង៖ កម្លាំងនគរបាលស្រុក សំពៅលូន ក្រោយពីទទួលបាន ព័ត៌មានពីម្តាយឳពុក ក្មេងស្រីរងគ្រោះ តាម ទូរស័ព្ទ ពាក់ព័ន្ធនឹងករណី ប៉ះពាល់កេរ្តិ៍ខ្មាស់ កូនស្រីគាត់ ពីរនាក់ ដែលមានអាយុមិនដល់ ១០ឆ្នាំនោះ ភ្លាៗកម្លាំង ជំនាញបានចុះ ទៅអន្តរាគមន៍ រួចឈានដល់ការឃាត់ខ្លួនបុរស វ័យចំណាស់ម្នាក់ នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំង នៅម៉ោង១២៖០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យត្រូវបានឳពុកម្តាយក្មេងស្រីរងគ្រោះចោទប្រកាន់ពីបទ ប្រទូ កេរ្តិ៍ខ្មាស់ ទៅលើកូនស្រីគាត់ដែលមានអាយុ ៦ឆ្នាំ  រស់នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ឯជនសង្ស័យដែល ត្រូវឃាត់ខ្លួន ឈ្មោះ យស់ សុផានី អាយុ៥០ឆ្នាំ រស់នៅភូមិវាលវង់ ឃុំមិត្តភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងទៀតថា ជនសង្ស័យបានធ្វើសកម្មភាពស្ទាប កន្លែងកេរ្តិ៍ខ្មាស់មួយចំនួន ពីលើសំលៀកបំពាក់ក្មេងស្រីរងគ្រោះពីរនាក់ ដែលមានអាយុ ៦ឆ្នាំ និង ៨ឆ្នាំ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងដើម្បីបញ្ជូន ទៅកាន់សាលាដំបូង ខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់៕

បុរសវ័យ៥០ឆ្នាំ ត្រូវឃាត់ខ្លួនក្នុង ករណីប៉ះពាល់ កេរ្តិ៍ខ្មាស់ក្មេងស្រី អាយុមិនដល់១០ឆ្នាំ ពីរនាក់

បុរសវ័យ៥០ឆ្នាំ ត្រូវឃាត់ខ្លួនក្នុង ករណីប៉ះពាល់ កេរ្តិ៍ខ្មាស់ក្មេងស្រី អាយុមិនដល់១០ឆ្នាំ ពីរនាក់