ឮដំណឹងនារីជាសង្សា ចងកសម្លាប់ខ្លួន ក្បែរកំាជណ្ដើរ កន្លះម៉ោងក្រោយខាងប្រុស ទៅចងកសម្លាប់ខ្លួន នឹងមែកស្វាយ

កណ្តាល ៖ រឿងរ៉ាវនឹកស្មាន មិនដល់មួយ បានកើនឡើង ទៅលើគ្រួសារពីរ ស្ថិតនៅក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដោយដំបូងឡើងនារី វ័យក្មេងម្នាក់ក្នុងគ្រួសារ មួយបានចងក សម្លាប់ខ្លួនក្បែរកំាជណ្តើរ ក្រោយពីឮដឺណឹងនេះដល់បុរសជាសង្សា មិនបានមួយម៉ោងបុរសវ័យជំទង់នោះ បានសម្រេចចិត្តចងក សម្លាប់ខ្លួននៅលើមែកស្វាយ ធ្វើដំណើរទៅរកនារីដែលខ្លួនស្រឡាញ់ ហើយរឿងរ៉ាវ នៃការចងកសម្លាប់ខ្លួននេះ នៅតែជាអាថ៌កំបាំង។

អ្នកភូមិអំបិល បាននិយាយថា នៅព្រលឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ ប្រជាពលរដ្ឋក្នុងភូមិមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងថា ក្មេងស្រី ក្មេងស្រីប្រុស មួយគូ បានចងកសម្លាប់ខ្លួនតាមគ្នា ជាបន្តបន្ទាប់ ដោយពុំមានអ្នកណាម្នាក់ដឹងអំពិមូលហេតុពិតប្រាដកនៅពីក្រោយនៃអំពោះអត្តឃាតនេះទេ។ អ្នកភូមិថា នៅម៉ោងប្រមាណ១២យប់ នារីវ័យក្មេង គីមឆេង បានចងកសម្លាប់ខ្លួនក្បែរកំាជណ្តើរ ដោយពុំមាន សមាជិកក្រុមគ្រួសារណាម្នាក់ដឹងអំពីមូលហេតុ នៃការសម្លាប់ខ្លួននេះទេ រហូតដល់ម៉ោង ៥៖៣០នាទីព្រឹក ដំណឹងស្លាប់របស់ គីមឆេង បានឮទៅដល់ សុខលីម ដែលជាសង្សា ដែលធ្វើឲ្យយុវជនវ័យស្របាលគ្នានេះ ខូចចិត្តអង្គុយយំ ទីផុត៣០នាទីក្រោយ សុខលីម បានសម្រេចចិត្តធ្វើអត្តឃាតតាមសង្សាខ្លួន ដោយចងកសម្លាប់ ខ្លួននៅនឹងមែកស្វាយ។

យ៉ាងណាក៏ដោយ ពុំមានអ្នកភូមិណាម្នាក់ និងសមាជិកគ្រួសារណាមួយ ចេញមកបងស្រាយ ឬបង្ហាញអំពីមូលហេតុនៃការស្លាប់នោះទេ វាស្ថិតជានៅតែជាចម្ងល់ ថាមិនដឹងថារឿងស្នេហា ការបង្ខំឲ្យរៀបការ ឬវិប្បត្តិផ្លូវចិត្ត ទៀបបណ្តាលឲ្យគូស្នេហ៍ទំាងពីរនេះ សម្រេចចិត្តចងកសម្លាប់ខ្លួន ទៅតាមគ្នា ដើម្បីបញ្ជាក់ពីស្នេហ៍ស្មោះរបស់ពួកគេ។

សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា សង្សារមួយគូ ដែលចងកធ្វើអត្តឃាតនេះ ភាគីខាងស្រីឈ្មោះ ហាន គីមឆេង ហៅស្រីម៉ៅ អាយុ ១៧ឆ្នាំ ឯភាគីខាងប្រុសឈ្មោះ សុខា សុលីម អាយុ ១៧ឆ្នាំ អ្នកទាំងពីរជាសិស្ស រស់នៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង តាមការសន្និដ្ឋានជំហានដំបូង សមត្ថកិច្ចជំនាញ បានចាត់ទុកថា អត្តឃាតនេះ អាចបណ្តាលមកពីវិបត្តិស្នេហា។

សវតារឿង ៖ ក្មេងស្រីម្នាក់បានចង សម្លាប់ខ្លួន នៅម៉ោងប្រមាណ ១១៖០០នាទី យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅក្នុង ភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ហើយរហូត មកទល់ពេលនេះ ក្រុមគ្រួសារសាច់ញាតិ នៅមិនដឹងមូលហេតុ យ៉ាងណា បានជាកូនស្រីរូបនេះ ដាច់ចិត្តចងកសម្លាប់ខ្លួន។ អ្នកភូមិព្រែកអំបិល បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ ហាន គីមឆេង អាយុ១៥ឆ្នាំ មានឳពុកឈ្មោះយឿន ហាន អាយុ៤៦ឆ្នាំ និងម្តាយឈ្មោះ សុខ ស្រី អាយុ៤៥ឆ្នាំ។

លោក យឿន ហាន ឳពុក ក្មេងស្រីរងគ្រោះបានឲ្យដឹងថា កន្លងមកកូនស្រីរបស់គាត់ មិនដែរមានបញ្ហាអ្វីក្នុង គ្រួសារនោះឡើយ នៅថ្ងៃកើតហេតុ ម៉ោង៦ល្ងាច គីមឆេង បានប្រាប់ថា ងងុយដេកណាស់ ហើយក៏ចូលដេក ចំណែកគាត់ និងប្រពន្ធ ក៏ចូលដេកតាមក្រោយ។ លោក យឿន ហាន បានបន្តទៀតថា ស្រាប់តែនៅម៉ោង១០៖៣០នាទី យប់ ឳពុកក្មេកលោក ឈ្មោះ កុង សុខ បានងើបឡើងទៅបទជើងទូច ភ្លាមនោះ ក៏ឃើញចៅស្រីចងក នៅក្បែរកំាជណ្តើរផ្ទះ ស្លាប់បាត់ទៅហើយ។ ក្រោយពេលកើតហេតុ សមត្ថកិច្ច បានទៅដល់កន្លែង កើតហេតុ និងបានធ្វើការកោសល្យ វិច្ច័យលើសពជនរងគ្រោះ បានរកឃើញថា ជនរងគ្រោះពិតជា ធ្វើអត្តឃាត ដោយចងក សម្លាប់ខ្លួនឯង ពិតប្រាកដមែន ចំណែកសព ប្រគល់ជូនក្រុម គ្រួសារធ្វើបុណ្យតាមប្រពៃណី។

ក្រោយទទួលដំណឹងនេះ ឈ្មោះ សុខ សុលីម ដែលរស់នៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ថាសង្សារបស់ខ្លួន គីមឆេង បានចងកសម្លាប់ខ្លួន នៅក្បែរកំាជណ្តើរ នៅម៉ោង៥៖៣០នាទី សុលីម បានអង្គុយយំបោកខ្លួន ហើយបានសួរទៅ ឈ្មោះ ញឹម សុវណ្ណ ដែលដេកជាមួយគ្នា និងឲ្យជួយដោះស្រាយថា គួរគិតយ៉ាងណា ប៉ុន្តែមិនដឹងយ៉ាងមិច មួយសន្ទុះក្រោយ នៅម៉ោង៦៖០០នាទីព្រឹក ម្តាយរបស់ សុលីម ក៏បានប្រទះឃើញកូនប្រុសខ្លួនចងក សម្លាប់ខ្លួននៅនឹងមែងស្វាយស្លាប់បាត់បង់ជីវិតតែម្តង ៕

ឮដំណឹងនារីជាសង្សា ចងកសម្លាប់ខ្លួន ក្បែរកំាជណ្ដើរ កន្លះម៉ោងក្រោយខាងប្រុស ទៅចងកសម្លាប់ខ្លួន នឹងមែកស្វាយ

ឮដំណឹងនារីជាសង្សា ចងកសម្លាប់ខ្លួន ក្បែរកំាជណ្ដើរ កន្លះម៉ោងក្រោយខាងប្រុស ទៅចងកសម្លាប់ខ្លួន នឹងមែកស្វាយ