Porsche បង្ហាញម៉ាក រថយន្ត Boxster 718 និងCayman 718 ក្នុងឆ្នាំ 2016

ភ្នំពេញ៖ ប្រភេទរថយន្តស្ព័រ  Boxster 718 និងរថយន្ត Cayman 718 នេះ នឹងលិចរូបរាង ជាស៊េរីរថយន្តស្ព័រម៉ាស៊ីនកណ្តាលទ្វារពីរ ដែល Porsche AG នឹងធ្វើឲ្យមានប្រសិទ្ធភាពចាប់ពីឆ្នាំ2016 ។

លោក Dr. Ing. h.c. F.មានប្រសាសន៍ថា ការរចនាម៉ូដែល718  របស់ក្រុមហ៊ុន ផលិតរថយន្ត នៅទីក្រុង Stuttgart គឺបានរចនាតាម រថយន្តស្ព័រដែលបាន ផលិតនៅឆ្នាំ 1957 និង ទទួលបានជោគជ័យ យ៉ាងខ្លាំងក្នុងការប្រណាំងរថយន្ដល្បីល្បាញ។  រថយន្ត Boxster 718 និងរថយន្ត Cayman 718 បានបង្ហាញនូវភាពស្រដៀងគ្នាបន្ថែមទៀតទាំង ចក្ខុវិស័យ និងបច្ចេកទេស។

លោកថានៅ ក្នុងពេលអនាគត រថយន្តទាំងពីរនឹងមានម៉ាស៊ីន Four-Cylinder Flat Engine មានថាមពល ស្មើគ្នារួមបញ្ចូល ជាមួយនឹង Turbocharging។ ស៊េរី របស់ម៉ូដែល 718 បានបន្តការបង្ហាញ នៃរចនាបថម៉ាស៊ីន ស៊ីឡាំងបួន  និង   ជាប្រវត្តិសាស្ត្រដែលបានផ្តល់ កិត្តិយសដល់រថយន្តស្ព័រម៉ាក Porsche នេះ។

ឧទាហរណ៍ ចុងជាមួយនិង រថយន្តប្រណាំងម៉ាក់ Hybrid LMP1 919 ដែលមានប្រសិទ្ធិភាព ខ្ពស់មានម៉ាស៊ីនស៊ីឡាំងបួន Tur-bocharge ជាមួយនឹងកំរិត ប្រេងត្រឹមតែ ២ លីត្រប៉ុណ្ណោះ។ ដូច្នេះរថយន្ត Porsche មិនត្រឹមតែបានលើកពាន ទីមួយនិងទីពីរនៅក្នុងរយៈពេល ២៤ម៉ោង នៃការប្រណាំង នៅទីក្រុង Le Mans ប៉ុន្តែបច្ចុប្បន្ននេះ ខ្លួន បានឈ្នះការផលិត និងឈ្នះពានជើងឯក ក្នុងកម្មវិធីបើកបរ World Endurance Championship  ដែលហៅកាត់ថា WEC។ ជាមួយនឹង ការទទួលជ័យជម្នះទាំងនេះ  រថយន្ត Hy-brid 919 បានបើកឡើង ទស្សនវិស័យសម្រាប់ សក្តានុពលក្នុងការ អនុវត្តនៃម៉ាស៊ីនរថយន្ត ស្ព័រ នាពេលអនាគតពី ក្រុមហ៊ុនរថយន្ត Porsche ។

ប្រវត្តិ ម៉ូដែលស៊េរី 718 : Four-Cylinder Flat Engine ទទួលបានជ័យជម្នះ លើការប្រណាំង រថយន្តជាច្រើន

Four-Cylinder Flat Engine មានប្រវត្តិជាយូរមកហើយ នៅក្នុងក្រុមហ៊ុនរថយន្ត Porsche ហើយពួកគេបានរីករាយ ជាមួយភាពជោគជ័យដ៏អស្ចារ្យ។

លោកបានបញ្ជាក់ថា នៅចុងទសវត្ស 1950  ម៉ូដែលស៊េរី 718  អ្នកស្នងតំណែង ម្នាក់ពីរថយន្ត Porsche 550 Spyder ជាភាពល្បីល្បាញ ដែលតំណាងឱ្យការកំណត់រចនាសម្ព័ន្ធ កម្រិតខ្ពស់បំផុតនៃម៉ាស៊ីន Four-Cylinder Flat Engine។ មិនថាវាត្រូវបានគេ ប្រកួតប្រជែង នៅក្នុងការប្រណាំង ១២ម៉ោង នៅក្រុង Sebring នៅក្នុងឆ្នាំ 1960 ឬនៅជើងឯកឡើងភ្នំ អឺរ៉ុបបានរត់រវាងឆ្នាំ១៩៥៨ និងឆ្នាំ ១៩៦១ រថយន្ត Porsche 718 មានប្រៀបលើដៃគូប្រកួតប្រជែងជាច្រើន ជាមួយនឹងប្រភេទម៉ាស៊ីន Four-Cylinder Flat Engine ដ៏អនុភាពនិងមានប្រសិទ្ធិភាពរបស់ខ្លួន។ ម៉ូដែលស៊េរី 718 នេះបានកើតឡើងជាលើកដំបូងចំនួនបីដងនៅចន្លោះឆ្នាំ 1959 និងឆ្នាំ 1960 នៅក្នុងការប្រណាំង Targa Florio អ៊ីតាលី ជាភាពល្បីល្បាញក្នុងទីក្រុង Sicily ។ នៅ ២៤ ម៉ោងនៃ ការប្រណាំងនៅទីក្រុង Le Mans ក្នុងឆ្នាំ1958  ម៉ូដែលរថយន្តស៊េរី 718 RSK ជាមួយម៉ាស៊ីនស៊ីឡាំងបួននិង១៤២-hp  របស់ខ្លួន បានទទួលពិន្ទុ ជ័យជម្នះជាចំណាប់ថ្នាក់ទីមួយ៕

Porsche បង្ហាញម៉ាក រថយន្ត Boxster 718 និងCayman 718 ក្នុងឆ្នាំ 2016

Porsche បង្ហាញម៉ាក រថយន្ត Boxster 718 និងCayman 718 ក្នុងឆ្នាំ 2016

Porsche បង្ហាញម៉ាក រថយន្ត Boxster 718 និងCayman 718 ក្នុងឆ្នាំ 2016

Porsche បង្ហាញម៉ាក រថយន្ត Boxster 718 និងCayman 718 ក្នុងឆ្នាំ 2016