គណបក្សសំបុកឃ្មុំ ទទួលសមាជិក បន្ថែមជាង២០០ រូបទៀតនៅ ខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ លោក ម៉ម សូណង់ដូ ប្រធានគណបក្ស សំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៥ អះអាងថា មានប្រជាពលរដ្ឋចំនួន២២០នាក់ បានស្ម័គ្រចិត្តមករួមរស់ក្នុងជីវភាព នយោបាយជាមួយ គណបក្សរបស់លោកទៀតហើយ។

លោក ម៉ម សូណង់ដូ បានសរសេរនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “ខ្ញុំ ម៉ម សូណង់ដូប្រធាន គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ និងលោក ហារី សំអាត អនុប្រធានគណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ សមាជិក សមាជិកាគណបក្ស និង យុវជនគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានអញ្ជើញ មកសម្ពោធលើកស្លាកទីស្នាក់ការកណ្ដាល គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យប្រចាំខេត្តនិង ធ្វើការសំណេះ សំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំ ក្រុងកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំ ហើយ មានប្រជាពលរដ្ឋស្ម័គ្រចិត្ត ប្ដេជ្ញា បូជាដើម្បីជាតិចូលរួមមានចំនួន២២០នាក់”។

គួរបញ្ជាក់ថា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ កាលពីថ្ងៃទី ១២ ធ្នូ បានបើកសមាជវិសាមញ្ញដើម្បី ជ្រើសរើស គណៈកម្មាធិការអចិន្រ្តៃយ៍ ហើយក៏មានអ្នកស្ម័គ្រចិត្តចូលរួមក្នុងបក្សប្រមាណជាង៤០០នាក់ផងដែរ៕

គណបក្សសំបុកឃ្មុំ ទទួលសមាជិក បន្ថែមជាង២០០ រូបទៀតនៅ ខេត្តកំពង់ឆ្នាំង

គណបក្សសំបុកឃ្មុំ ទទួលសមាជិក បន្ថែមជាង២០០ រូបទៀតនៅ ខេត្តកំពង់ឆ្នាំង

គណបក្សសំបុកឃ្មុំ ទទួលសមាជិក បន្ថែមជាង២០០ រូបទៀតនៅ ខេត្តកំពង់ឆ្នាំង