ជនសង្ស័យ ២នាក់ ដកកាំបិត ភ្ជង់យកទូរស័ព្ទដៃ ត្រូវជនរងគ្រោះ ចាប់បានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ដកកាំបិតភ្ជង់យកទូរស័ព្ទដៃ ១គ្រឿង ពីជនរងគ្រោះ នៅចំណុចផ្លូវលំ ចូលសាលាវិចិត្រសិល្បៈ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា មានករណីភ្ជង់យកទូរស័ព្ទដៃពីជនរងគ្រោះឈ្មោះ ដូង តារា ភេទប្រុស អាយុ ៣៨ឆ្នាំ មានមុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ៨និង១០នាទី ។ មុនពេលកើតហេតុ ជនរងគ្រោះបានឌុបជនសង្ស័យ ២នាក់ មកកន្លែងកើតហេតុ ស្រាប់តែជនសង្ស័យម្នាក់ធ្វើជាខ្ចីទូរស័ព្ទ របស់ជនរងគ្រោះមកនិយាយ ហើយជនសង្ស័យម្នាក់ទៀត ក៏បានដកកាំបិត មកភ្ជង់ទៅលើជនរងគ្រោះ ដោយបាននិយាយគំរាមថា ឲ្យលុយមកអញ បើគ្មានលុយ អញយកទូរស័ព្ទ រួចជនសង្ស័យបានយកទូរស័ព្ទ រត់គេចខ្លួនបាត់ ខណៈនោះជនរងគ្រោះ ក៏បានចាប់ជនសង្ស័យបានម្នាក់ ក្នុងចំណោម២នាក់ យកមកប៉ុស្តិ៍រដ្ឋបាលសង្កាត់ភ្នំពេញថ្មី ដើម្បីសាកសួរបន្ត ឈានទៅចាប់ជនសង្ស័យម្នាក់ទៀត។

ជនសង្ស័យដែលធ្វើសកម្មភាព ទី១ ឈ្មោះ សាលី អារាហ្វាត ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបររៀនជួសជុលទូរស័ព្ទដៃ ស្នាក់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ទី២ ឈ្មោះ រឿង វុទ្ធី អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះក្រហម ភូមិស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ៕

ជនសង្ស័យ ២នាក់ ដកកាំបិត ភ្ជង់យកទូរស័ព្ទដៃ ត្រូវជនរងគ្រោះ ចាប់បានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច

ជនសង្ស័យ ២នាក់ ដកកាំបិត ភ្ជង់យកទូរស័ព្ទដៃ ត្រូវជនរងគ្រោះ ចាប់បានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច