លោក អ៊ិន សុភិន ៖ រំពឹងរឿង «ខ្មោចទឹក» បានចំណូលខ្ពស់ ព្រោះជារឿង មនោសញ្ចេតនា ខុសពីរឿងមុនៗ

ភ្នំពេញ៖ បន្ទាប់ពីដាក់បញ្ចាំង ភាពយន្តជាច្រើន នៅក្នុងរោងភាពយន្ត ទំនើបនានា ទទួលបានការគាំទ្រ រួចមក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នេះ ផលិតកម្ម មហាហង្ស បានដាក់បញ្ចាំងភាពយន្ត ថ្មីមួយទៀត មានចំណងជើងថា «ខ្មោចទឹក» ដែលការដាក់បញ្ចាំងនេះ គឺស្ថិតនៅក្នុងការ ស្ទាបស្ទង់ទីផ្សារ ព្រោះរឿង«ខ្មោចទឹក» ជាប្រភេទរឿង មនោសញ្ចេតនា ខុសប្លែកពីរឿងមុនៗ ដែលជាប្រភេទរឿងបែបកំប្លែង សើច ហើយទទួលបានការគាំទ្រច្រើន ។

ទោះបីជាការដាក់បញ្ចាំងរឿង បែបមនោសញ្ចេតនានេះ ស្ថិតក្នុងការស្ទង់ទីផ្សារក្ដី ក៏ម្ចាស់ផលិតកម្ម បានដាក់ក្ដីរំពឹង ថា អាចនឹងទទួលបានចំណូលខ្ពស់គួរសម មកវិញ ព្រោះក្នុងរឿងមានការចូលរួម សម្ដែងដោយតារាល្បីៗ និង ចំណាយ ពេលថត រហូតដល់ជិត៨ខែឯណោះ ដើម្បីឲ្យរឿង មានគុណភាពល្អ ។

ថ្លែងនៅក្នុងពិធីបើកសម្ពោធរឿង«ខ្មោចទឹក» នៅឯរោងភាពយន្ត Legend Cinema TK ទូលគោក លោក អ៊ិន សុភិន ផលិតករ និងជាចាងហ្វាងផលិតកម្ម មហាហង្ស បានបញ្ជាក់ថា រឿង«ខ្មោចទឹក» ពេលបញ្ចាំងអាចមានផល ចំណេញ ថ្វីត្បិតតែជាប្រភេទរឿងមនោសញ្ចេតនា ព្រោះកន្លងមកក៏មានទស្សនិកជន បានសំណូមពរ ឲ្យផលិតកម្ម ផលិតរឿងមនោសញ្ចេតនា ឲ្យបានច្រើនដែរ ខណៈដែលរឿងបែបខ្មោចព្រាយបិសាច និងកំប្លែងនៅតែមានទីផ្សារ ខ្ពស់ ។

លោកនិយាយថា« រឿងនេះយើងដូចជាសង្ឃឹមបន្តិច បុកពោះបន្តិច ព្រោះពាក់ព័ន្ធនឹងមនោសសញ្ចេតនាច្រើន ។ ម្យ៉ាងទៀតកន្លងមកមានអ្នក Comment មកថា មានតែរឿងកំប្លែង រឿងខ្មោច ហើយភាគច្រើនក៏មានអ្នកចូលចិត្ត ទស្សនា រឿងបែបរ៉ូមែនទិច រឿងមនោសញ្ចេតនា ទើបយើងផលិតរឿងនេះឡើង ។ ជាមួយគ្នានេះ ទាំងការថត ក៏យើងបានផ្ចិតផ្ចង់យ៉ាងល្អ ដើម្បីឲ្យអ្នកទស្សនាជក់ចិត្ត ពោលគឺធ្វើយ៉ាងណាឲ្យផ្ទៃរឿងទាំងមូល មានភាព ទាក់ទាញ» ។

លោក អ៊ិន សុភិន បានបន្តទៀតថា ម្យ៉ាងទៀត ការដាក់បញ្ចាំងរឿង «ខ្មោចទឹក» ក៏ជាការធ្វើតេស្តទីផ្សារ រវាងរឿង បែបមនោសញ្ចេតនា និងរឿងបែបខ្មោច បែបកំប្លែង ថាតើមួយណាទទួលបានការគាំទ្រខ្លាំង ? បើរឿងប្រភេទណា មួយ ទទួលបានការគាំទ្រខ្លាំង ពីទស្សនិកជន យើងនឹងបន្តថតរឿងនោះបន្ថែមទៀត ដើម្បីតម្រូវតាមទីផ្សារ ភាពយន្ត ដែលកំពុងតែខ្វះខាត។ ជាពិសេសរឿងក្រោយៗទៀត ផលិតកម្មយើងបានសហការជាមួយ ផលិតកម្ម ផ្កាយ៥ ដែលមានអ្នកស្រី ពាន់ ភួងបុប្ផា ជាចាងហ្វាង និងជាផលិតករដ៏មានឈ្មោះល្បី ដើម្បីឲ្យសាច់រឿង កាន់ តែល្អ និងមានគុណភាពបន្ថែមទៀត។

សូមបញ្ជាក់ថា រឿង «ខ្មោចទឹក» ចូលរួមសម្ដែងដោយតារាសម្ដែងល្បីៗ ដូចជា កញ្ញា នី មុនីនាថ កញ្ញា ភិន សុដាលីស លោក ភឹម តារាវិបុល លោក អូន ឧស្សាហ៍ លោក លឹម រដ្ឋា កញ្ញា ដួង ម៉ានិច កញ្ញា អៀ ម៉េងលិ និងតារាល្បីៗជាច្រើនទៀត ៕