រដ្ឋមន្រ្ដីការបរទេស ជប៉ុន ប្រគល់លិខិតសរសើរ លើកទឹកចិត្ដ ដល់នាយក សាលាតិចណូ

ភ្នំពេញ៖ រដ្ឋមន្រ្ដីការ បរទេសជប៉ុន បានប្រគល់លិខិត សរសើរ លើកទឹកចិត្ដ ជូនដល់លោក អ៊ុម រម្យណី អគ្គនាយក វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (តិចណូ) នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៥ ។

ពិធីប្រគល់នេះ បានធ្វើឡើងក្រោមអធិបតីភាព លោក យូជិ គូម៉ាម៉ារូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។

លោក យូជិ គូម៉ាម៉ា បានសាទរយ៉ាងជ្រាលជ្រៅជូនចំពោះដល់លោក អ៊ុម រម្យណី ចំពោះសមិទ្ធិផល យ៉ាងធំធេងរបស់លោក អ៊ុម រម្យណី ដើម្បីប្រទេសទាំងពីរជប៉ុន និង កម្ពុជា អស់រយៈពេល ជាច្រើនមកនេះ។

លោក អ៊ុម រម្យណី បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន ហើយបានទៅសិក្សា នៅជប៉ុន ឆ្នាំ១៩៩៣។នៅពេលនោះ លោក គឺជានិស្សិតខ្មែរជំនាន់ទី១ ដែលបានទទួលអាហារូបករណ៍ពីជប៉ុន។

ក្នុងរយៈពេល៧ឆ្នាំនៃការសិក្សារបស់លោក នៅសកលវិទ្យាល័យ Hokkaidoនិងវិទ្យាស្ថានបច្ចេកវិទ្យា Kitami របស់ជប៉ុន លោកមិនត្រឹមតែបញ្ចប់យ៉ាងជោគជ័យនូវថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៃ ជំនាញនៃវិសករអគ្គិសនីអេឡិចត្រូនិចប៉ុណ្ណោះទេ ប៉ុន្តែលោកក៏បានធ្វើការស្រាបជ្រាវ ជាច្រើនដោយ សហការជាមួយអ្នកស្រាវជ្រាវជនជាតិជប៉ុន។

ដោយឡែក លោក អ៊ុម រម្យណី ក៏បានថ្លែងអំណរគុណដល់ស្ថានទូតជប៉ុន ដែលបានឧទ្ទេសនាម លោកជាបេក្ខភាព សម្រាប់ AWARD រួមនឹងការគាំទ្រក្នុងការជួយពង្រឹង កសាងសមត្ថភាព ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។

លោក បន្ដទៀតថា “ខ្ញុំសូមថ្លែង អំណរគុណចំពោះទីស្នាក់ការកណ្ដាល JICAនៅប្រទេសជប៉ុន និង JICA តំណាងនៅកម្ពុជា ជាពិសេសចំពោះលោក ADACHI Itsu អតីតប្រធានតំណាង JICA នៅកម្ពុជា IZAKI និងលោក SUZUKI Yasujiro ព្រមទាំងបុគ្គលិកទាំងអស់នៃការិយាល័យអង្គការ JICA នៅកម្ពុជា ដែលបានបន្ដគាំទ្រខ្ញុំនិងជាពិសេសគឺគាំទ្រដល់ឆន្ទៈនៃការអភិវឌ្ឍធនធានវិស្វករកម្ពុជា”៕

រដ្ឋមន្រ្ដីការបរទេស ជប៉ុន ប្រគល់លិខិតសរសើរ លើកទឹកចិត្ដ ដល់នាយក សាលាតិចណូ

រដ្ឋមន្រ្ដីការបរទេស ជប៉ុន ប្រគល់លិខិតសរសើរ លើកទឹកចិត្ដ ដល់នាយក សាលាតិចណូ

រដ្ឋមន្រ្ដីការបរទេស ជប៉ុន ប្រគល់លិខិតសរសើរ លើកទឹកចិត្ដ ដល់នាយក សាលាតិចណូ