Murray ហ៊ាន​បោះបង់​ការ​ប្រកួត​កណ្ដាល​ទី បើ​ប្រពន្ធ​ឈឺ​ពោះ​ឆ្លងទន្លេ

Murray ហ៊ាន​បោះបង់​ការ​ប្រកួត​កណ្ដាល​ទី បើ​ប្រពន្ធ​ឈឺ​ពោះ​ឆ្លងទន្លេ

កីឡាករ​វាយ​​កូន​បាល់​​សញ្ជាតិ​​ស្កុតឡែន Andy Murray ចេញ​មក​បញ្ជាក់​ថា​ខ្លួន​ហ៊ាន​បោះបង់ចោលការ​ប្រកួត​ពាន​រង្វាន់ Australian Open ពាក់​កណ្ដាល​ទី​ ដើម្បី​ទៅ​មើល​ប្រពន្ធ​ ក្នុង​ករណី​ដែល​នាងឈឺ​ពោះ​ឆ្លង​ទន្លេ​មុន​កាល​កំណត់។

 

Murray ហ៊ាន​បោះបង់​ការ​ប្រកួត​កណ្ដាល​ទី បើ​ប្រពន្ធ​ឈឺ​ពោះ​ឆ្លងទន្លេ

 

ការ​និយាយ​បែប​នេះ​ដោយសារ​កីឡាករ​វ័យ២៨ឆ្នាំ ​ត្រូវ​ចូលរួម​ការ​ប្រកួត Grand Slam ដ៏​ធំ​ប្រចាំ​ឆ្នាំ​២០១៦ Australian Open ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង Melbourne ពី​ថ្ងៃ​ទី១៨ ដល់៣១ ខែ​មករា ពោល​គឺ​ប៉ុន្មានសប្ដាហ៍​ប៉ុណ្ណោះ ​មុនពេល​ដែល​ប្រពន្ធ​របស់​គេ​ត្រូវ​ដល់​ពេលវេលា​សម្រាល​កូន​ទី១ ដែល​តាម​ការឲ្យ​ដឹង​របស់គ្រូពេទ្យ គឺ​អាច​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ។

 

នៅ​ពេល​ដែលSportsmail សួរ​ថា​តើ Murray អាច​នឹង​បោះបង់​ការ​ប្រកួត​ដើម្បី​ប្រពន្ធ​ទេ ក្នុង​ករណី​ចាំបាច់ណាមួយ កីឡាករ​ដែល​កំពុង​ហ្វឹកហាត់​នៅ​ទីក្រុង​ឌូបៃ​បាន​ឆ្លើយ​ដោយ​មិន​ស្ទាក់ស្ទើរ​ថា៖ “ពិត​ណាស់ ខ្ញុំ​នឹង​ត្រឡប់​មក​ផ្ទះ​ភ្លាម​។ វា​ពិត​ជា​សំខាន់ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ខ្លួន​ឯង​អាច​នៅ​ទីនោះ​ជួយ​ដល់​គាត់ (ប្រពន្ធ) នូវ​អ្វី​ដែល​អាច​ជួយ​បាន”។

 

Murray ហ៊ាន​បោះបង់​ការ​ប្រកួត​កណ្ដាល​ទី បើ​ប្រពន្ធ​ឈឺ​ពោះ​ឆ្លងទន្លេ

Murray និងភរិយា Kim

 

Andy Murray បច្ចុប្បន្ន​កំពុង​កាន់​តំណែង​លេខ​២ ពិភពលោក នៅ​​ក្រោម​កីឡាករសញ្ជាតិ​ស៊ែប Novak Djokovic។ ក្រោយ​ប្រឡូក​ជា​កីឡាករ​អាជីព​ជាង១០ឆ្នាំ រូបគេ​បាន​ឈ្នះ​ពានរង្វាន់​សរុប​ទាំងអស់ ៣៥ ក្នុង​នោះ​មាន Grand Slam ធំ២ គឺ US Open កាល​ពី​ឆ្នាំ ២០១២ និងWimbledon កាល​ពី​ឆ្នាំ ២០១៣៕

 

ចុចអាន៖ ថៃ​ជួល​កីឡាករ​វាយ​តិនីស​​ពិភព​លោក​មក​ប្រកួត​នៅ​​​ប្រទេស​ខ្លួន ​ក្នុង​តម្លៃ​ខ្លួន​ជាង​៤​លាន​ដុល្លារ​

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ sportsmail