Ford GT​ ២០១៧​ នឹង​បំពាក់​កញ្ចក់​ ដែល​ធ្លាប់​តែ​ប្រើ​ជា​អេក្រង់​ទូរសព្ទ​ ឬ​ថែបប្លែត​


Ford GT​ ២០១៧​ នឹង​បំពាក់​កញ្ចក់​ ដែល​ធ្លាប់​តែ​ប្រើ​ជា​អេក្រង់​ទូរសព្ទ​ ឬ​ថែបប្លែត​

ក្រុមហ៊ុន​ Ford​ និង​ក្រុមហ៊ុន Corning​ បាន​រួម​សហការ​គ្នា​ផលិត​រថយន្ត ​Ford GT សេរី​ឆ្នាំ​២០១៧ ​ដោយ​បំពាក់​កញ្ចក់​ប្រភេទ​ Gorilla Glass​ ដែល​​ជា​កញ្ចក់​ត្រូវ​បាន​ប្រើ​ជា​ទូទៅ​សម្រាប់​តែ​​អេក្រង់​ស្មាតហ្វូន​ និង​ Tablet។

 

Ford GT​ ២០១៧​ នឹង​បំពាក់​កញ្ចក់​ ដែល​ធ្លាប់​តែ​ប្រើ​ជា​អេក្រង់​ទូរសព្ទ​ ឬ​ថែបប្លែត​

 

មូល​ហេតុ​ដែល​គេ​ជ្រើស​ប្រើ​កញ្ចក់​ប្រភេទ​នេះ​មក​បំពាក់​លើ​រថយន្ត Ford GT​ សេរី​ឆ្នាំ​២០១៧​ ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​ទម្ងន់​ និង​ជៀស​វាង​បញ្ហា​ប្រេះ​ស្រាំ ​ដែល​តែង​តែ​កើត​មាន​លើ​កញ្ចក់​រថយន្ត​ទូទៅ។ កញ្ចក់​ Gorilla Glass នឹង​ត្រូវ​​ប្រើ​សម្រាប់​កញ្ចក់​ផ្ទាំង​មុខ​នៃ​រថយន្ត, កញ្ចក់​បង្អួច, កញ្ចក់​គម្រប​ម៉ាស៊ីន​ និង​កញ្ចក់​របាំង​រវាង​ម៉ាស៊ីន​ជា​មួយ​អ្នក​បើកបរ។

 

សម្រាប់​រថយន្ត Ford GT​ សេរី​ឆ្នាំ​២០១៧ នេះ​ក៏​បាន​ប្រើ​ប្រអប់​លេខ​ដៃ​៧​វគ្គ ​ម៉ាស៊ីន​ទំហំ ​៣.៥លីត្រ V6​ កម្លាំង​៦៥៩​សេះ​ផង​ដែរ។ Ford GT សេរី​ឆ្នាំ​២០១៧​ ជា​ផលិត​ផល​មាន​ចំនួន​កំណត់។ វា​ត្រូវ​បាន​ផលិត​តែ​២៥០​គ្រឿង​ប៉ុណ្ណោះ​ ​រី​ឯ​តម្លៃ​វិញ​ប្រមាណ​ជា​ ៤០​ម៉ឺន​ដុល្លារ​ (តម្លៃ​បរទេស)៕

 

Ford GT​ ២០១៧​ នឹង​បំពាក់​កញ្ចក់​ ដែល​ធ្លាប់​តែ​ប្រើ​ជា​អេក្រង់​ទូរសព្ទ​ ឬ​ថែបប្លែត​

 

Ford GT​ ២០១៧​ នឹង​បំពាក់​កញ្ចក់​ ដែល​ធ្លាប់​តែ​ប្រើ​ជា​អេក្រង់​ទូរសព្ទ​ ឬ​ថែបប្លែត​

 

 

ចុច​អាន៖ ពីក្រោយ​​រឿង​អាថ៌កំបាំង​កំពូល​រថយន្ត​​ល្បីៗ​​សឹង​មិន​គួរ​ឲ្យ​ជឿ

 

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ foxnews​