ទម្លាប់​ហូបបាយ​អស់ពី​ចាន ត្រូវបាន​សង្គម​ចាត់ទុកជា​មនុស្ស​បែបណា​?​

មនុស្ស​ម្នាក់ៗ​មាន​ទំលាប់​ក្នុងការ​រស់នៅ​មិន​ដូចគ្នា​នោះឡើយ ដោយហេតុថា​ក្នុង​គ្រួសា​នីមួយៗ​មានការ​អប់រំ ក៏ដូចជា​ស្ថានភាព​រស់នៅ​មិន​ដូចគ្នា​។ ជាក់ស្តែង យើង​ក្រលេក​មក​មើល​ទំលាប់​ក្នុងការ​ញ៉ាំ​បាយ​របស់​មនុស្សយើង​វិញ ព្រោះ​ការ​ញ៉ាំ​បាយ​នេះ មិនមែន​គ្រាន់តែ​ជា​សកម្មភាព​ដើម្បី​តម្រូវការ​ក្រពះ​ប៉ុណ្ណោះ​ទេ តែ​ទំនៀម​ទម្លាប់​ខ្មែរ​យើង​បានចាត់ទុក​ការ​ញ៉ាំ​បាយ​នេះ ជា​សុជីវធម៌​ក្នុងការ​រស់នៅ​មួយ សូម្បីតែ​ការ​អង្គុយ​ញ៉ាំ​ក៏ដូចជា​របៀប​នៃ​ការ​ចូក​បាយ​ដាក់បញ្ចូល​មាត់​ក៏មាន​ត្រូវតែមាន​របៀបរបប​ត្រឹមត្រូវ​ដែរ​។

ទម្លាប់​ហូបបាយ​អស់ពី​ចាន ត្រូវបាន​សង្គម​ចាត់ទុកជា​មនុស្ស​បែបណា​?​

​ដោយឡែក ទំលាប់​នៃ​ការ​ញ៉ាំ​បាយ​នេះ កន្លងមក​មានមតិ​ពីរ​ប្រឆាំង​គ្នាគឺថា មាន​អ្នក​មួយចំនួន​គឺ​គាត់​ទំលាប់​ញ៉ាំ​បាយ​មិនឱ្យ​អស់ពី​ចាន​នោះឡើយ ជាពិសេស​គឺ​អ្នក​ដែល​ញ៉ាំ​នៅតាម​ហាង​តែម្តង ដោយ​ពួកគេ​គិតថា ការ​ញ៉ាំ​បាយ​បោស​អស់ពី​ចាន​នោះ គឺ​មើលទៅ​មិន​សមរម្យ ហើយ​ហាក់ដូចជា​មនុស្ស​ដែល​មិន​ធ្លាប់បាន​ញ៉ាំ​អី​ពីមុនមក​។​

ទម្លាប់​ហូបបាយ​អស់ពី​ចាន ត្រូវបាន​សង្គម​ចាត់ទុកជា​មនុស្ស​បែបណា​?​

​ចំណែកឯ​មនុស្ស​មួយចំនួនទៀត គឺ​គេ​តែងតែ​ញ៉ាំ​បាយ​អស់ពី​ចាន​ស្ទើរតែ​មិនមាន​សល់​មួយ​គ្រាន់​នោះឡើយ ដោយ​គេ​បាន​យល់ឃើញថា បាយ​ជា​អាហារ​មួយ​ប្រភេទ​ដែល​ពិបាក​រក គឺ​វា​ចេញពី​កម្លាំង​ញើស​ឈាម​របស់​ប្រជា​កសិករ ដែល​ខិតខំ​យ៉ាង​ដុតដៃដុតជើង​ដើម្បី​ផលិត​ជា​ស្រូវ​ជា​អង្ករ​រហូត​បាន​ក្លាយជា​បាយ​នេះ​បាន ដូច្នេះ មិនត្រូវ​ខ្ជះខ្ជាយ​ឡើយ ព្រោះ​មាន​មនុស្ស​ច្រើនណាស់​ក្នុង​ពិភពលោក​ដែល​ត្រូវស្លាប់​ដោយសារ​អត់​អារ​ហារ​។​

ទម្លាប់​ហូបបាយ​អស់ពី​ចាន ត្រូវបាន​សង្គម​ចាត់ទុកជា​មនុស្ស​បែបណា​?​

​ឆ្លើយតប​ទៅនឹង​ការយល់​នេះ លោក ជា ដា​រ៉ា និស្សិត​ផ្នែក​អក្សរសាស្ត្រ​នៅ​សាក​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បានឱ្យ​ដឹងថា​៖ កាលពី​នៅ​ស្រុកកំណើត​លោក​តែងតែ​ញ៉ាំ​បាយ​អស់ពី​ចាន​ជានិច្ច តែ​ពេលមកដល់​ភ្នំពេញ ពេល​ញ៉ាំ​បាយ ជាមួយ​មិត្ត​ភ័ក្តិ​នៅ​ខាងក្រៅ​ម្តងៗ គឺ​ធ្វើឱ្យ​លោក​មានការ​ខ្មាស់អៀន​ក្នុងការ​ប្រមូល​បាយ​ឱ្យ​អស់ពី​ចាន ព្រោះ​មិត្ត​ភ័ក្តិ​សុទ្ធតែ​ញ៉ាំ​សល់​គ្រប់ៗ​គ្នា ហើយ​ពេល​គេ​ឃើញ​ខ្ញុំ​បោស​បាយ​ពី​ចាន​គ្មាន​សល់​មួយ​គ្រាប់​នោះ គឺ​គេ​នាំគ្នា សើច ហើយ​ចំអក​ថា « ដូច​ដាច់បាយ​បី​ថ្ងៃ​» (​សើច​)​។​

ទម្លាប់​ហូបបាយ​អស់ពី​ចាន ត្រូវបាន​សង្គម​ចាត់ទុកជា​មនុស្ស​បែបណា​?​

​ដោយឡែក ប្អូនស្រី ជា ចរិយា និស្សិត​ផ្នែក​គណនេយ្យ​នៅ​សាលា វ៉ាន់ដា បាន​និយាយ​ពី​បញ្ហា​នេះ​ថា ៖ នាង​មិនដែល​បោស​បាយ​អស់ពី​ចាន​នៅពេល​ហូប​នោះឡើយ ព្រោះ​យល់ថា ដូចជា​មិនសូវ​ទំនង ហើយ​នាង​ប្រាកដជា​ខ្មាស់​គេ ពេលដែល​គេ​ឃើញ​នាង​បោស​បាយ​អស់ពី​ចាន​រលីង​នោះ​។​

ទម្លាប់​ហូបបាយ​អស់ពី​ចាន ត្រូវបាន​សង្គម​ចាត់ទុកជា​មនុស្ស​បែបណា​?​

​ចុះ​ចំពោះ​សាធារណៈជន ដែល​កំពុង​អាន​អត្ថបទ​នេះ​វិញ តើ​លោកអ្នក​យល់ឃើញ​យ៉ាងណា​ចំពោះ​បញ្ហា​នេះ​។ តើ​ការ​ញ៉ាំ​បាយ​អស់ពី​ចាន​ពិតជា​មើលទៅ​សម្រែ​មែនឬ? ភូមិន្ទ​

​  ទម្លាប់​ហូបបាយ​អស់ពី​ចាន ត្រូវបាន​សង្គម​ចាត់ទុកជា​មនុស្ស​បែបណា​?​