អាជ្ញាធរ​ជាតិ​អប្សរា​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ធ្វើ​កសិកម្ម ជូន​ប្រជាពលរដ្ឋ​បួន​ឃុំ ក្នុង​ស្រុ​ពួក​

ភ្នំពេញ: ​ប្រជាពលរដ្ឋ​ប្រមាណ​៦០​រូប ដែល​តំណាង​ឲ្យ​អ្នកស្រុក​ចំនួន​បួន​ឃុំ នៅ​ស្រុក​ពួក គឺ​ឃុំ​សំរោង​យារ ឃុំ​ពួក ឃុំ​កែវ​ព័ណ៌ និង​ឃុំ​ខ្នាត បាន​ជួបពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​គ្រប់គ្រង​ទឹក​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ដែល​ពួកគាត់​កំពុង​ប្រឈម​ក្នុង​ការខ្វះ​ទឹក​បង្កបង្កើនផល​។​

 អាជ្ញាធរ​ជាតិ​អប្សរា បានប្រកាសថា កិច្ច​ពិ​ភា​ក្ស​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សាលាឃុំ​ខ្នាត​។ តំណាង​ប្រជាពលរដ្ឋ​បានលើកឡើង​ពី​ទុក្ខ​កង្វល់​ក្នុងការ ខ្វះ​ទឹក ហើយ​ពួកគាត់​ក៏បាន​សំណូមពរ​ធ្វើយ៉ាងណា​ឲ្យ​ការបែងចែក​ទឹក​ទៅដល់​គោលដៅ​ស្មើភាព​គ្នា​។​

​លោក ភឿន សុ​ឃីម អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ដឹកនាំ​ក្រុមការងារ​ចុះជួយ​ប្រជាពលរដ្ឋ​ផ្ទាល់​ដល់​មូលដ្ឋាន​នោះបាន​បញ្ជាក់ថាៈ អាជ្ញាធរ​ជាតិ​អប្សរា​បាន ប្រឹងប្រែង​ស្តារឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ​បុរាណ​បានជា​ច្រើន ដើម្បី​គ្រប់គ្រង​ទឹក​កុំ​ឲ្យ​លិចលង់​ឧទ្យាន​អង្គរ​ក៏ដូចជា​ក្រុង​សៀមរាប​ទាំងមូល​។ ក្រៅពីនេះ​ក៏មាន​ការគិតគូរ​ពី​តម្រូវការ​ចាំបាច់​របស់ ប្រជាពលរដ្ឋ​ក្នុងការ​ប្រើប្រាស់​ទឹក​ដើម្បី​បង្កបង្កើនផល​ផងដែរ​។ លោក​សុ​ឃីម ក៏បាន​បញ្ជាក់ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងពេល នោះ​ផងដែរ​ថា សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ប្រសិនបើ​មាន បញ្ហា​អ្វីដែល​ត្រូវការ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ជួយ សូម​រាយការណ៍ ជាបន្ទាន់​មក​ក្រុមការងារ​សហគមន៍ ឬ​ក្រុម​របស់លោក​ផ្ទាល់ ដែល​តែងតែ​ចុះ​ជាប់​តាម​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដើម្បី​ងាយស្រួល ក្នុង​កិច្ច​អន្តរាគមន៍​។​

​បន្ទាប់ពី​ចប់​កិច្ចពិភាក្សា​ក្រុមការងារ​រួម​និង​ប្រជាពលរដ្ឋ​ក៏បាន​ចុះទៅ បើក​បង្ហូរ​ចែកចាយ​ទឹក​ពី​តំបន់​ដែល​បាន​គ្រប់គ្រាន់​ហើយ​ជូន​ទៅដល់​កន្លែង​ដែល​កំពុង​ខ្វះខាត ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់​បានទទួល​ទឹក​ដើម្បី​បង្កបង្កើនផល​។ ហើយ​អ្នកជំនាញ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា នៅ​ប្រចាំការ​ជាប្រចាំ​ដើម្បី​ពិនិត្យ​លើ​ការងារ​នេះ និង​រង់ចាំ​ដោះស្រាយ រាល់​សំណូមពរ របស់​ប្រជាពលរដ្ឋ​តាម​លទ្ធភាព​ជាក់ស្តែង​។​

អាជ្ញាធរ​ជាតិ​អប្សរា​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ធ្វើ​កសិកម្ម ជូន​ប្រជាពលរដ្ឋ​បួន​ឃុំ ក្នុង​ស្រុ​ពួក​

អាជ្ញាធរ​ជាតិ​អប្សរា​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ធ្វើ​កសិកម្ម ជូន​ប្រជាពលរដ្ឋ​បួន​ឃុំ ក្នុង​ស្រុ​ពួក​

អាជ្ញាធរ​ជាតិ​អប្សរា​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ធ្វើ​កសិកម្ម ជូន​ប្រជាពលរដ្ឋ​បួន​ឃុំ ក្នុង​ស្រុ​ពួក​