បញ្ជូន​ជន​សង្ស័យ​លូក​ហោប៉ៅ​យក​កាបូប​លុយ​ប្រុស​ស្រី​៣នាក់​ទៅ​ពន្ធ​នា​គារថ្មី​នៅ​ព្រែក​អំពិល

ខេត្ត​កំពត​ ៖ ជន​សង្ស័យ​ប្រុស ស្រី​៣​នាក់​ត្រូវ​កម្លាំង​ការិយាល័យ​កណ្តាល​នគរ​បាល​ព្រហ្ម​ទណ្ឌ​ស្នង​ការ​ដ្ឋាន​ខេត្ត​នាំ​ខ្លួន​ដឹក​តាម​រថ​យន្ត​នគរ​បាល​ខេត្ត​ទៅ​កាន់​ពន្ធ​នា​គារ​ថ្មី​នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច​ ស្រុក​ទឹក​ឈូ​ បន្ទាប់​ពី​ពួក​គេ​ទាំង​៣​នាក់​​ដែល​សមត្ថ​កិច្ច​អះ​អាង​ថា ជា​មុខ​សញ្ញា​លូក​ហោ​ប៉ៅ​យក​កាបូប​លុយ​យ៉ាង​សកម្ម​នៅ​ម្តុំ​ផ្សារ​ដើម​គ និង​ធ្លាប់​ធ្វើ​សកម្ម​ភាព​ស្ទើរ​តែ​គ្រប់​កន្លែង​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួល​គោក​ នា​ពេល​កន្លង​មក​។

លោក​ឧត្តម​សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុរិទ្ធ ស្នង​ការ​ខេត្ត​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​៣​នាក់​នេះ​មាន​ប្រុស​២នាក់ និង​ស្រី​ម្នាក់​ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​៣នាក់នោះ មាន​ម្នាក់​ជា​មនុស្ស​គ​​ ប៉ុន្តែ​ចេះ​សរសេរ​អក្សរ​ខ្មែរ​ឆ្លើយ​សារភាព​។

បើ​តាម​ចម្លើយ​សារភាព​របស់​ពួក​គេ​ទាំង​៣នាក់​នេះ​ថា ពួក​គេ​ធ្លាប់​ធ្វើ​សកម្ម​ភាព​លូក​ហោ​ប៉ៅ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​លើក​នៅ​ម្តុំ​ផ្សារ​ដើម​គ ក្នុង​ខណ្ឌ​ទួល​គោក​ រាជ​ធានី​ភ្នំពេញ​ ។

ពួក​គេ​ចេញ​ពីភ្នំ​ពេញ​មក​កាន់​ខេត្ត​កំពត​នេះ​ក្នុង​បំណង​លូក​ហោ​ប៉ៅ​យក​កាបូប​លុយ​ ព្រោះ​ថ្ងៃ​បុណ្យ​សមុទ្រ​នេះ​ពិត​មាន​មនុស្ស​មក​លេង​ក្នុង​ពិធី​បុណ្យ​ច្រើន​ណាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជា​ឱកាស​ងាយ​ស្រួល​ក្នុង​ការ​បន្លំ​ខ្លួន​ក្នុង​ហ្វូង​មនុស្ស​ ហើយ​បន្លំ​លូក​ហោប៉ៅ​យក​កាបូប​លុយ​ផង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែ​ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​៣នាក់​នេះ​មាន​ម្នាក់​ជា​មនុស្ស​គ​បាន​ធ្វើ​សកម្ម​ភាព​លូក​កាបូប​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ពេលកំពុង​ធ្វើ​សកម្ម​ភាព​ជាក់​ស្តែង​កាល​ពី​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​១៣ ធ្នូ ២០១៥ នៅ​តាម​បណ្តោយ​ឆ្នេរ​ព្រែក ស្ថិត​ក្នុង​ភូមិ​១ ឧសភា សង្កាត់​កំពង់​កណ្តាល​ ក្រុង​កំពត​ ៕