​ជប៉ុន​ផ្តល់​លិខិត​សរសើរ​ដល់ លោក អ៊ុម រម្យ​ណី ចំពោះ​កិច្ចសហប្រតិបត្តិការ​ផ្នែក​អប់រំ​

​លោក អ៊ុម រម្យ​ណី នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​សាលា​តិច​ណូ​) បានទទួល​លិខិត​សរសើរ​ពី​ស្ថានទូត​ជប៉ុន​ចំពោះ កិច្ចខិតខំ​ប្រឹងប្រែង​លើកស្ទួយ​ផ្នែក​អប់រំ​រវាង​ជប៉ុន និង​កម្ពុ​ជានា​ពិធី​ផ្លូវការ​មួយ​កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែធ្នូ នៅ​ស្ថានទូត​ជប៉ុន​ផ្ទាល់​។​

​ក្នុងឱកាស​ខួប​លើក​ទី​៦០ នៃ​ការចុះហត្ថលេខា​កិច្ចព្រមព្រៀង​មិត្តភាព​ជប៉ុន​-​កម្ពុជា ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា បានរៀបចំ​ពិធី​ប្រគល់​លិខិត​សរសើរ​ពី​រដ្ឋមន្ត្រីការបរទេស​ជប៉ុន ជូន​ដល់​លោក អ៊ុម រម្យ​ណី នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​

​លោក អ៊ុម រម្យ​ណី ជា​និស្សិត​ខ្មែរ​ជំនាន់​ទីមួយ ទទួលបាន​អាហា​រូបរ​កណ៍​ពី​រដ្ឋាភិបាល​ជប៉ុន ក្នុង​ឆ្នាំ​១៩៩៣ ហើយ​លោក​ចូលរួម​យ៉ាងសកម្ម​ជំរុញ​ការផ្លាស់ប្តូរ​ការអប់រំ​រវាង​និស្សិត​កម្ពុជា និង​ជប៉ុន នៅ តាម​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​នានា​ក្នុងប្រទេស​ជប៉ុន​។ លោក អ៊ុម រម្យ​ណី បានបញ្ចប់ ការសិក្សា​ដោយ​ជោគជ័យ​ក្នុង​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត ជំនាញ​វិស្វករ​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច នៅ​ប្រទេស​ជប៉ុន ចាប់ពី​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ២០០២ ។​
​ជប៉ុន​ផ្តល់​លិខិត​សរសើរ​ដល់ លោក អ៊ុម រម្យ​ណី ចំពោះ​កិច្ចសហប្រតិបត្តិការ​ផ្នែក​អប់រំ​
​នា​ពិធី​ប្រគល់​លិខិត​សរសើរ​ដែលមាន​ការចូល​រួម​ពី​សំណាក់​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ផងដែរ​នោះ លោក Yuji Kumamaru ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានកត់សម្គាល់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​លើកស្ទួយ​ផ្នែក​អប់រំ​រវាង​ជប៉ុន និង​កម្ពុជា​របស់លោក អ៊ុម រម្យ​ណី នាយក​សាលា​តិច​ណូ​។

​លោក​គូសបញ្ជាក់ថា​៖ «​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា​បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​បំលាស់ប្តូរ​ជាមួយ​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​នានា នៅ​ជប៉ុន ដូចជា វិទ្យាស្ថាន​បច្ចេកវិទ្យា Kochi នៅ​ឆ្នាំ​២០០៨ សាកលវិទ្យាល័យ Tokai ឆ្នាំ ២០០៩ សាកល​វិទ្យា ល័យ Kochi និង​សាកលវិទ្យាល័យ Kanazawa ឆ្នាំ​២០១១ សាកលវិទ្យាល័យ Kyushu និង​សាកលវិទ្យាល័យ Nihon Fukushi ក្នុង​ឆ្នាំ​២០១២ ជាដើម​»​។
​ជប៉ុន​ផ្តល់​លិខិត​សរសើរ​ដល់ លោក អ៊ុម រម្យ​ណី ចំពោះ​កិច្ចសហប្រតិបត្តិការ​ផ្នែក​អប់រំ​
​លោក Yuji Kumamaru វាយតម្លៃថា ទំនាក់ទំនង​រវាង​ជប៉ុន និង​កម្ពុជា បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​កាន់​តែមាន​ភាព​ទួ​លំ​ទូលាយ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ កន្លងទៅនេះ ពិសេស​គឺ កិច្ចការ​ផ្នែក​អប់រំ​។​

​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​បន្ថែមថា ៖«​ជាការ​ពិត ក្រៅពី​ទំនាក់ទំនង​វិស័យ​នយោបាយ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ដ៏​រឹងមាំ​ជា​ប្រពៃណី ទំនាក់ទំនង​ក្នុង​វិស័យ​ថ្មីៗ ដូចជា ការវិនិយោគ ផ្លាស់ប្តូរ​យុវជន កីឡា និង​កិច្ចសហប្រតិបត្តិការ​ខាង​ផ្នែក​វប្បធម៌ ក៏បាន​រីកចម្រើន​យ៉ាងខ្លាំង​ក្លា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ផងដែរ​»​។​

​លោក អ៊ុម រម្យ​ណី បាន​មានប្រសាសន៍​ក្រោយ​ទទួលបាន​លិខិត​សរសើ​ពី​ទូត​ជប៉ុន​ថា​៖« Award នេះ មានតម្លៃ​មិន​ត្រឹមតែ​សម្រាប់​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រជាជន​កម្ពុជា ក្នុងនាម​ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់ រហ័ស​ក្រោម​ការដឹកនាំ​យ៉ាង​ត្រឹមត្រូវ​របស់​សម្តេច ហ៊ុន សែន​»៕