អូន​មី ប្រកែក​កែ​មុខ ត​ច្រមុះ និង​ចង្កា​

អូន​មី ប្រកែក​កែ​មុខ ត​ច្រមុះ និង​ចង្កា​

អូន​មី ប្រកែក​កែ​មុខ ត​ច្រមុះ និង​ចង្កា​

​រាជធានី​ភ្នំពេញ : ការបង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​សម្ពោធ​រឿង ខ្មោច​ថតកុន​។ ថ្មីៗ​នេះ​តារា​សម្តែង​វ័យក្មេង​កញ្ញា អៀ ម៉េង​លិ ហៅ អូន​មី មាន​ភាពខុសប្លែក​ពី​ពេលមុនៗ ព្រោះ​នាង​ទម្រង់​មុខ​របស់​នាង​រាង​វែង​ជា​រាង​អក្សរ V និង​ច្រមុះ​មាន​ក្តោង​ខ្ពស់ ភាពខុសប្លែក​នេះ​ធ្វើឱ្យមាន​អ្នក​រួម​អាជីព​សិល្បៈ​ខ្លះ​បាន​និយាយថា អូន​មី​ទើបតែ​កែ​មុខ ត​ចង្កា និង​ត​ក្តោង ច្រមុះ​។​

 

​ការយល់ឃើញ​នេះ​ត្រូវបាន អូន​មី ឆ្លើយតប​ថា នាង​មិនបាន​ទៅ​កែ​មុខ ត​ក្តោងច្រមុះ ឬត​ចង្កា​ទេ ភាពខុសប្លែក​នៅលើ​រាងកាយ​នេះ​គឺ​មកពី​មួយរយៈ​នេះ​នាង​ស្រក​គីឡូ ព្រោះ​ញ៉ាំ​មិនសូវ​បាន​ពីមុន​ទំងន់​នាង​៤៥​គីឡូ ឥឡូវ​ស្រកសាច់​មក​នៅត្រឹមតែ​៤០​គឺ​ឡូ​ប៉ុណ្ណោះ ដូច្នេះហើយ​ទើប​មើលឃើញ​មុខ​នាង​រាង​វែង ចង្កា​ស្រួច និង​ច្រមុះ​ខ្ពស់ គូប​ផ្សំ​នាង​មាន​វិធីសាស្ត្រ​ផាត់មុខ​ឲ្យ​ចេញ​រាង​អក្សរ V ផង​នោះ ទើប​ធ្វើ​ឲ្យ​គេ​មើលឃើញ​ខុសប្លែក​ច្រើន​។​

 

​អូន​មី បន្តថា បើ​និយាយ​ពី​រូប​សម្រស់​គឺ​នាង​ស្រឡាញ់​បែប​ធម្មជាតិ ព្រោះ​ខ្លាច​ការកែ មុខមាត់​បណ្តាល​ឲ្យ​មាន​ផល​មិនល្អ​នៅ​ថ្ងៃក្រោយ​៕

អូន​មី ប្រកែក​កែ​មុខ ត​ច្រមុះ និង​ចង្កា​ អូន​មី ប្រកែក​កែ​មុខ ត​ច្រមុះ និង​ចង្កា​ អូន​មី ប្រកែក​កែ​មុខ ត​ច្រមុះ និង​ចង្កា​

អូន​មី ប្រកែក​កែ​មុខ ត​ច្រមុះ និង​ចង្កា​