ឪពុក និងកូនស្រី ត្រូវជនមិនស្គាល់មុខ ឆ្មក់កាប់​ និងវាយ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់

កំពត៖ អំពើឃាតកម្មមួយ ជនសង្ស័យបានកាប់សម្លាប់ ជនរងគ្រោះជា ឪពុកបណ្តាលឲ្យស្លាប់ និងកូនស្រីរបួសធ្ងន់ កាលពីម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកំពង់ត្រាច ខេត្តកំពត។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាឪពុកឈ្មោះ ផឹម ខន អាយុ៥៧ឆ្នាំ (ស្លាប់) និងកូនស្រីឈ្មោះ ហ៊ុយ ធូ អាយុ៣៤ឆ្នាំ អ្នកទាំងពីររស់នៅ ភូមិ-ឃុំខាងលើ។

មន្ត្រីនគរបាលស្រុកកំពង់ត្រាច បានឲ្យដឹងថា ជនរងគ្រោះ ត្រូវជនសង្ស័យឆ្មក់ចូលទៅធ្វើឃាត ដោយប្រើកាំបិតកាប់ និងវាយ បណ្តាលឲ្យជនរងគ្រោះ ជាឪពុកស្លាប់នៅនឹងកន្លែងកើតហេតុ និងកូនស្រីរបួសធ្ងន់ ក្រោយហេតុការណ៍ ត្រូវបានគេជួយសង្គ្រោះ ដឹកនាំយកទៅមន្ទីរពេទ្យ បង្អែកស្រុកកំពង់ត្រាច ។ ដោយឡែកខាងជនល្មើស សមត្ថកិច្ចមិនទាន់កំណត់បាននូវមុខ សញ្ញានៅឡើយទេ។

មន្ត្រីដដែលបន្តថា ខាងជនរងគ្រោះធ្លាប់មានទំនាស់ ជាមួយអ្នកភូមិជាមួយគ្នាកន្លងមក តាមការសន្និស្ថាន ជាបឋម នេះជាករណីឃតកម្មច្រើនជាង ហើយកម្លាំងសមត្ថកិច្ចក៏បាន និងកំពុងតែធ្វើការស្រាវជ្រាវ ឲ្យលេចចេញជាករណីពិតប្រាកដ និងឈានទៅវែកមុខសញ្ញា ៕

ឪពុក និងកូនស្រី ត្រូវជនមិនស្គាល់មុខ ឆ្មក់កាប់​ និងវាយ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់
ឪពុក និងកូនស្រី ត្រូវជនមិនស្គាល់មុខ ឆ្មក់កាប់​ និងវាយ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់
ឪពុក និងកូនស្រី ត្រូវជនមិនស្គាល់មុខ ឆ្មក់កាប់​ និងវាយ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់
ឪពុក និងកូនស្រី ត្រូវជនមិនស្គាល់មុខ ឆ្មក់កាប់​ និងវាយ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់
ឪពុក និងកូនស្រី ត្រូវជនមិនស្គាល់មុខ ឆ្មក់កាប់​ និងវាយ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត